ads
(English) Thomas Muller ឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់
០៣-តុលា-២០២៥

(English) ខ្សែប្រយុទ្ធ Thomas Muller របស់ក្លិប Vancouver Whitecaps បាននិយាយថា៖ ទូរស័ព្ទរបស់គាត់ រោទិ៍មិនឈប់ទេ បន្ទាប់ពីបានឈ្នះពានរង្វាន់លើកទី៣៥ក្នុងអាជីពបាល់ទាត់ ។ពាននេះបានធ្វើអោយគាត់ក្លាយជាកីឡាករដែលឈ្នះពានជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់។

ជាមួយនឹងពានទី៣៥ កីឡាករវ័យ ៣៦ឆ្នាំរូបនេះអាចហៅខ្លួនឯងថាជាកីឡាករអាឡឺម៉ង់ដែលឈ្នះពានច្រីនបំផុតគ្រប់ពេល បំបែកកំណត់ត្រា Toni Kroos ដែលគាត់ធ្លាប់ចែករំលែកកំណត់ត្រានេះពីមុន។ នៅក្នុងការប្រៀបធៀបជាមួយ Kroos គាត់បានលើកពាន Champions League ដល់ទៅ ៦ដងជាមួយ Real Madrid ខណៈដែល Müller បានឈ្នះវាពីរដងជាមួយ Bayern៕

ប្រភព៖ Yahoo.com

ads