(English)
សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានលាតត្រដាងជាផ្លូវការនូវព័ត៌មានលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលនៅពីក្រោយរឿងអាស្រូវសិទ្ធិកីឡាកររបស់ម៉ាឡេស៊ី ដោយបញ្ជាក់ថាឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ក្នុងការផ្តល់សញ្ជាតិដល់កីឡាករបរទេសចំនួនប្រាំពីរនាក់។ ការស៊ើបអង្កេតបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិម៉ាឡេស៊ី បានយកលើឈ្នះវៀតណាម ៤-០ ក្នុងវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីមានពាក្យបណ្តឹងជាផ្លូវការដែលចោទសួរអំពីដំណើរការសញ្ជាតិយ៉ាងលឿនគួរឲ្យសង្ស័យរបស់កីឡាករមួយចំនួន។
ការស៊ើបអង្កេតរបស់ FIFA បានរកឃើញថាស្រុកកំណើតរបស់ជីដូនជីតារបស់កីឡាករត្រូវបានក្លែងបន្លំនៅក្នុងឯកសារដែលបានដាក់ជូនដោយ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ដោយផ្លាស់ប្តូរប្រភពដើមពិតប្រាកដរបស់ពួកគេនៅក្នុងប្រទេសអាហ្សង់ទីន អេស្ប៉ាញ ប្រេស៊ីល និងហូឡង់ ទៅជាទីតាំងក្លែងក្លាយរបស់ប្រទេសម៉ាឡេស៊ី។ FIFA បានសន្និដ្ឋានថា គ្មានកីឡាករណាម្នាក់ក្នុងចំណោមកីឡាករទាំងប្រាំពីររូបមានលក្ខណៈសម្បត្តិជាជនជាតិម៉ាឡេស៊ីទេ ហើយឯកសារដែលផ្តល់ដោយ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) មានព័ត៌មានមិនពិត។
សំណុំរឿងនេះកំពុងដំណើរការក្នុងដំណើរការបណ្តឹងឧទ្ធរណ៍ ហើយអាចនឹងឈានដល់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)។ AFC ក៏នឹងពិនិត្យផងដែរថាតើម៉ាឡេស៊ីបានបំពានច្បាប់ប្រកួតឬអត់។ រឿងអាស្រូវដ៏ធំដែលអង្រួនបាល់ទាត់អាស៊ីអាគ្នេយ៍ដល់ស្នូល៕
ប្រភព៖ ASEANFOOTBALL