(English) សមាគមបាល់ទាត់អ៊ូសបេគីស្ថាន (UFA) បានប្រកាសជាផ្លូវការនូវការតែងតាំងលោក Fabio Cannavaro អតីតប្រធានក្រុម និងជាខ្សែការពាររបស់ក្រុមជម្រើសជាតិអ៊ីតាលី ដែលបានឈ្នះ World Cup ឆ្នាំ ២០២៦ ធ្វើជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ដើម្បីរៀបចំដឹកនាំក្រុមលេង World Cup ឆ្នាំ ២០២៦។

គ្រូបង្វឹកជនជាតិអ៊ីតាលីវ័យ ៥២ ឆ្នាំរូបនេះមានបទពិសោធន៍ដឹកនាំទាំងក្លិប និងក្រុមជម្រើសជាតិ រួមមាន Guangzhou FC (ចិន), Al Nassr (អារ៉ាប៊ីសាអូឌីត), Tianjin FC (ចិន), ក្រុមជម្រើសជាតិចិន, Benevento (អ៊ីតាលី), Udinese (អ៊ីតាលី) និង Dinamo Zagreb (ក្រូអាត)។ លោក Fabio Cannavaro នឹងដឹកនាំក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ចូលរួមប្រកួតប្រជែង World Cup ជាលើកដំបូងរបស់ពួកគេនៅក្រោយ ដែលសហរដ្ឋអាម៉េរិក, កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា។
លោក Fabio Cannavaro ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០០៦ បានលាតត្រដាងបន្ទាប់ពីទទួលយកការងារជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអ៊ូសបេគីស្ថានថាពីមុនខ្ញុំបានទទួលការផ្តល់ជូនពីក្រុមប្រហែល ៧ ឬ ៨ ផ្សេងទៀត។ មូលហេតុដែលខ្ញុំជ្រើសរើសចូលរួមជាមួយអ៊ូសបេគីស្ថាន គឺដោយសារតែខ្ញុំចង់នាំក្រុមទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ដូច្នេះខ្ញុំទទួលយកការផ្តល់ជូននេះ។ សួរថាតើ World Cup ពិបាកទេ ខ្ញុំមានបទពិសោធន៍។ ប្រាកដជានឹងលះបង់ខ្លួនឯងសម្រាប់ក្រុម»៕
ប្រភព៖ Ballthai