ព័ត៌មានកីឡាជាតិ
(English) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញកូតាចុះឈ្មោះកីឡាករបរទេសក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥/២៦។
សម្រាប់រដូវកាលខាងមុខនេះ ក្រុមនីមួយៗក្នុងលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករបានដូចខាងក្រោម៖
– អាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦នាក់។
– កីទ្បាករចូលសញ្ជាតិ ១ នាក់។
– កីឡាករបរទេស ៥ នាក់ប៉ុណ្ណោះដែលអាចលេងបាន ក្នុងអំឡុងពេលប្រកួត។
– មិនមានកីទ្បាករកូតាអាស៊ានទៀតទេ។
សូមជម្រាបថា គោលបំណងនៃច្បាប់នេះគឺដើម្បីធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍកីឡាករក្នុងស្រុកដែលមានទេពកោសល្យ និងដើម្បីគ្រប់គ្រងកូតាកីឡាករបរទេសមិនឱ្យធំពេក៕
ប្រភព៖ Ballthai
ព័ត៌មានកីឡាអន្តរជាតិ
(English) លីគបាល់ទាត់អាជីពកូរ៉េខាងត្បូង K-League បានប្រកាសថា ខ្លួននឹងលុបចោលបម្រាមរយៈពេល ២៧ ឆ្នាំលើអ្នកចាំទីបរទេសចាប់ពីរដូវកាល ២០២៦ តទៅ។ ការហាមឃាត់ដែលត្រូវបានណែនាំក្នុងឆ្នាំ ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេពកោសល្យអ្នកចាំទីក្នុងស្រុក នឹងត្រូវដកចេញ ដោយអនុញ្ញាតឱ្យក្លិបអាចទិញកីឡាករចាំទីបរទេសបាន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ K League នៅទីក្រុងសេអ៊ូល ដោយក្រុមប្រឹក្សាភិបាលដែលបានលើកឡើងពីការកើនឡើងមិនសមាមាត្រនៃប្រាក់ឈ្នួលសម្រាប់កីឡាករចាំទីក្នុងស្រុកដែលជាហេតុផលសម្រាប់ការដកចេញបម្រាមនេះ។
ជាមួយនឹងក្លឹបបាល់ទាត់អាជីពចំនួន ២៦ កំពុងដំណើរការនៅទូទាំងលីគកំពូលទាំង២ របស់កូរ៉េខាងត្បូង K League ជឿជាក់ថាវាដល់ពេលហើយដើម្បីបើកទូលាយដល់ទេពកោសល្យកីឡាករចាំទីបរទេស។ការផ្លាស់ប្តូរនេះអាចមានឥទ្ធិពលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍អ្នកចាំទីរបស់ប្រទេស។ អ្នកចាំទីកូរ៉េខាងត្បូងល្បីៗ រួមទាំង Kim Seung-gyu ដែលលេងនៅ J League សម្រាប់ FC Tokyo និង Jo Hyeon-woo ដែលបច្ចុប្បន្នតំណាងឱ្យ Ulsan HD នៅ Club World Cup ទំនងជានឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីអ្នកចាំទីបរទេសនាពេលអនាគត៕
(English) ក្លិបសេះបង្កង់ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្លិបបានបន្តភាពជាដៃគូបច្ចេកទេសជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា យក្សរបស់អាល្លឺម៉ង់ Adidas រហូតដល់ខែមិថុនា ឆ្នាំ២០៣៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៤៦៨ លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ។
ក្លិបអ៊ីតាលីបាននិយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងភាគីទាំងពីរដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ នឹងនៅតែមិនផ្លាស់ប្តូរ។ បន្ទាប់មកកិច្ចសន្យាថ្មីនឹងចូលជាធរមានចាប់ពីរដូវកាល២០២៧-២៨ហើយគ្របដណ្តប់ក្រុម Juventus ទាំងអស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០៣៦-៣៧។ លោក Maurizio Scanavino នាយកប្រតិបត្តិរបស់ Juventus បាននិយាយថា ការបន្តជាថ្មីនេះបំពេញឱ្យយើងនូវមោទនភាព និងជាសក្ខីភាពដល់ការរួមផ្សំគ្នារវាងក្រុមហ៊ុនដ៏អស្ចារ្យទាំងពីរនេះ” ។
លោក Sam Handy អ្នកគ្រប់គ្រងទូទៅនៃ Adidas Football បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្លឹបដែលតែងតែលេងបានល្អបំផុតនៅក្នុងបាល់ទាត់អ៊ីតាលីសម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត។ Juventus បានឈ្នះជើងឯកលីគអ៊ីតាលីច្រើនជាងក្លឹបគូប្រជែងដទៃទៀត។Juventus និង Adidas បានចូលរូមគ្នាតាំងពីរដូវកាល ២០១៥-១៦។ Juventus បាននិយាយកាលពីខែមុនថាក្រុមហ៊ុនផលិតរថយន្ត Jeep របស់អាមេរិកនឹងបង់ប្រាក់ ៦៩ លានអឺរ៉ូដើម្បីក្លាយជាអ្នកឧបត្ថម្ភអាវធំរបស់ខ្លួនរហូតដល់ខែមិថុនា២០២៨ផងដែរ ។
ក្រុមសម្លៀកបំពាក់កីឡារបស់អាឡឺម៉ង់មានដៃគូរយៈពេលវែងជាមួយក្លឹប Manchester United នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសដែលដំណើរការរហូតដល់ឆ្នាំ ២០៣៥ ហើយថែមទាំងធ្វើការជាមួយក្រុមផ្សេងទៀតរួមមាន Real Madrid និង Bayern Munich ផងដែរ៕
(English) ក្លិបសេះបង្កង់ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានបន្តភាពជាដៃគូបច្ចេកទេសជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា យក្សរបស់អាល្លឺម៉ង់ Adidas រហូតដល់ខែមិថុនា ឆ្នាំ២០៣៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៤៦៨ លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ។ ក្លិបអ៊ីតាលីបាននិយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងភាគីទាំងពីរដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ នឹងនៅតែមិនផ្លាស់ប្តូរ។ បន្ទាប់មកកិច្ចសន្យាថ្មីនឹងចូលជាធរមានចាប់ពីរដូវកាល២០២៧-២៨ហើយគ្របដណ្តប់ក្រុម Juventus ទាំងអស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០៣៦-៣៧។
លោក Maurizio Scanavino នាយកប្រតិបត្តិរបស់ Juventus បាននិយាយថា៖ ការបន្តជាថ្មីនេះបំពេញឱ្យយើងនូវមោទនភាព និងជាសក្ខីភាពដល់ការរួមផ្សំគ្នារវាងក្រុមហ៊ុនដ៏អស្ចារ្យទាំងពីរនេះ” ។
លោក Sam Handy អ្នកគ្រប់គ្រងទូទៅនៃ Adidas Football បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្លឹបដែលតែងតែលេងបានល្អបំផុតនៅក្នុងបាល់ទាត់អ៊ីតាលីសម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត។ Juventus បានឈ្នះជើងឯកលីគអ៊ីតាលីច្រើនជាងក្លឹបគូប្រជែងដទៃទៀត។Juventus និង Adidas បានចូលរូមគ្នាតាំងពីរដូវកាល ២០១៥-១៦។ Juventus បាននិយាយកាលពីខែមុនថាក្រុមហ៊ុនផលិតរថយន្ត Jeep របស់អាមេរិកនឹងបង់ប្រាក់ 69 លានអឺរ៉ូដើម្បីក្លាយជាអ្នកឧបត្ថម្ភអាវធំរបស់ខ្លួនរហូតដល់ខែមិថុនា២០២៨ផងដែរ ។
ក្រុមសម្លៀកបំពាក់កីឡារបស់អាឡឺម៉ង់មានដៃគូរយៈពេលវែងជាមួយក្លិប Manchester United នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសដែលដំណើរការរហូតដល់ឆ្នាំ ២០៣៥ ហើយថែមទាំងធ្វើការជាមួយក្រុមផ្សេងទៀតរួមមាន Real Madrid និង Bayern Munich ផងដែរ៕
(English) ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ។ ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៦ ឆ្នាំបានខកខានក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ដោយគ្រុនក្តៅ និងមិនបានលេងក្នុងការប្រកួតជម្រុះ FIFA Club World Cup ដែលក្រុមស្មើគ្នាជាមួយនឹង Al-Hilal ក្នុងលទ្ធផល ១-១ កាលពីថ្ងៃពុធ។
បញ្ហាខាងលើនេះ ក្លិប Real Madrid បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ Kylian Mbappe កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹង «ជំងឺរលាកក្រពះដ៏ធ្ងន់ធ្ងរ» ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានបញ្ជាក់ថារូបគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ Kylian Mbappe ក៏បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ Real Madrid នៅ Palm Beach វិញផងដែរ។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបក៏បានបញ្ជាក់ថា៖ Mbappe នឹងបន្តការព្យាបាលដោយថ្នាំជាក់លាក់ ហើយនឹងត្រលប់ទៅសកម្មភាពក្រុមវិញជាបណ្តើរៗ។ គួរជម្រាបថា សម្រាប់ការប្រកួតបន្ទាប់ Real គឺប៉ះ Pachuca នៅថ្ងៃអាទិត្យ ខាងមុខនេះ៕
ប្រភព៖ BBC
(English) យោងតាមការវិភាគថ្មីមួយបានបង្ហាញថា៖ ក្លិបដែលឈ្នះពានរង្វាន់ FIFA Club World Cup នឹងត្រូវបង់ពន្ធដល់ទៅជាង ៣៤ លានដុល្លារដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ របាយការណ៍ខាងលើបានអះអាងថា៖ អត្រាពន្ធ ៣០% ត្រូវបានអនុវត្តចំពោះក្លឹបដែលឈ្នះពាននៅក្នុងសហរដ្ឋអាមេរិក ដែលមានន័យថាអ្នកឈ្នះនឹងត្រូវបង់ពន្ធជាង ៣៤លានដុល្លារ ពីប្រាក់រង្វាន់សរុប ១២៥លានដុល្លារ។
ក្រុមដែលឡើងដល់វគ្គចុងក្រោយនឹងបង់ប្រាក់ចំនួនជាង២២លានដុល្លារ ខណៈដែលក្រុមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចំណាយ ជាង១២លានដុល្លារ ។ ចំណែកឯវគ្គ៨ក្រុមចុងក្រោយត្រូវបង់ពន្ធជាង ៦លានដុល្លារ។ វាក៏ត្រូវបង់ពន្ធប្រាក់ចំណូលផងដែរនៅក្នុងវគ្គចែកពូលសម្រាប់ក្លឹបដែលឈ្នះ ឬស្មើ។ អ្នកឈ្នះក្នុងការប្រកួតនឹងត្រូវបង់ពន្ធចំនួនជាង៥៦ដុល្លារ និងស្មើជាង ២៨ម៉ឺនដុល្លារ ។ សរុបមក រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងទទួលបានពន្ធរហូតដល់ជាង ២៥៩ លានដុល្លារពីការប្រកួតរយៈពេលមួយខែ៕
ព័ត៌មានកីឡាអាស៊ី
(English) ម្ចាស់ជើងឯកលីគកំពូលថៃ ១០ សម័យកាល ក្លិប Buriram United បានប្រកាសតកុងត្រាថ្មីឱ្យប្រធានក្រុម កីទ្បាករ Narubadin Weerawatnodom ចំនួន ៣ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារូបគេនៅឯកីទ្បដ្ឋាន Chang Arena រហូតដល់ឆ្នាំ ២០២៨ ឯណោះ។
ខ្សែការពារកូដស្តាំសញ្ជាតិថៃវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Buriram United ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់លីគកំពូលថៃ ៧លើក, FA Cup ៤លើក, League Cup ៥ លើក, Cup A ២លើក, Mekong Club ២លើក, Thailand Champions Cup ១លើក និង Shoppe Cup ១លើកផងដែរ។
សូមជម្រាបថា កាលពីរដូវកាលមុន Narubadin Weerawatnodom បានបង្ហាញខ្លួនសរុប ២៥ ប្រកួតគ្រប់កម្មវិធី ក៏ដូចជារកបាន ១ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ លើក មុនពេលរូបគេទទួលបានកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយក្រុមរយៈពេល ៣ ឆ្នាំបន្ថែមទៀត៕
(English) លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីលោក Luciano Spalletti ត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុន។ បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៧ ឆ្នាំរូបនេះគឺជាអតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ ដែលរួមចំណែកជួយឱ្យក្រុមឈ្នះពាន World Cup ឆ្នាំ២០០៦។ ការចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់លោក គឺជាលើកដំបូងក៏ពិតមែន ប៉ុន្តែលោក Gennaro Gattuso ក៏ធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងដឹកនាំក្រុមធំៗដូចជា៖ AC Milan និង Napoli ។ ជាពិសេសលោក ដឹកនាំក្រុម Napoli លើកពាន Copa Italia 2019-20 ផងដែរ។
យ៉ាងណា លោក Gennaro Gattuso បានព្រមព្រៀងលើកិច្ចសន្យាដឹកនាំត្រឹមរយៈពេលតែ ១ឆ្នាំ រហូតបញ្ចប់ការប្រកួត World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ គួរជម្រាបថា នៅក្នុងការប្រកួតប្រជែងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ អ៊ីតាលី ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ នៅក្នុងពូល I បន្ទាប់ពីការយកឈ្នះម៉ូលដាវី ២-០ ក្រោយបរាជ័យ ១ ប្រកួតដំបូងដោយចាញ់ក្រុមន័រវេល ៣-០ ក្រោមការដឹកនាំដោយលោក Luciano Spalletti ៕
ក្លិប Terengganu FC នឹងប្រើប្រាស់កីឡាករកូតាបរទេសច្រើនបំផុតត្រឹម៤នាក់ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាល ២០២៥/២០២៦ ខាងមុខនេះ។
លោក Mohd Fadhli Rahmi Zulkitfli ប្រធានផ្នែកកីឡារបស់ក្លិបខាងលើបានបញ្ជាក់ថា ការសម្រេចចិត្តប្រើប្រាស់កីឡាករបរទេសតែ៤នាក់ដោយសារ បញ្ហាហិរញ្ញវត្ថុ ហើយផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកបានបង្ហាញខ្លួនបានច្រើន។
លោកបានបន្តទៀតថា ក្រុមរបស់លោកមានបញ្ជីកីឡាករបរទេសដ៏មានសក្ដានុពលក្នុងបញ្ជីនាំចូលរួចហើយ ប៉ុន្តែអ្វីដែលនៅពិភាក្សានៅឡើយនោះគឺថាយកកីឡាកររូបណា ហើយតំបន់ណាក្នុងក្រុមដែលត្រូវការពង្រឹងជាចាំបាច់។
«យើងបានកាត់បន្ថយចំនួនកីឡាករបរទេសក្នុងរដូវកាលនេះដោយសារបញ្ហាហិរញ្ញវត្ថុ ដែលកីឡាករបរទេសត្រូវចំណាយច្រើន។ លើសពីនេះទៅទៀត យើងចង់ផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកមានឱកាសលេង ជាជាងចំណាយលុយច្រើនលើសលប់លើកីឡាករបរទេស។»
«វាពិតជាប្រសើរជាង នៅពេលយើងចំណាយលុយយកកីឡាករក្នុងស្រុក ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយកីឡាករបរទេស។»
កាលពីរដូវកាលមុនក្រុមអណ្ដើកខ្មៅមួយនេះបញ្ចប់ចំណាត់ថ្នាក់លេខ៥ក្នុងលីគកំពូលម៉ាឡេស៊ី ដោយការប្រើប្រាស់កីឡាករបរទេស៦នាក់។ ក្នុងចំណោម៦នាក់មាននៅសល់តែកីឡាករសញ្ជាតិអ៊ូសបេគីស្ថាន Nurillo Tukhtasinov បានបន្តកុងត្រារួចហើយ ខណៈដែលកីឡាករ៥នាក់ផ្សេងទៀត ត្រូវផ្ដាច់កុងត្រាអស់ដោយសារប្រាក់ឈ្នួលខ្ពស់ពេក។