

(English) លោក Regis Le Bris គ្រូបង្វឹក Sunderland ត្រូវបានក្លិបផ្តល់រង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងការបន្តកិច្ចសន្យាថ្មីរយៈពេលវែងរហូតដល់ឆ្នាំ២០២៨ កាលពីម្សិលមិញ បន្ទាប់ពីលោកបានដឹកនាំក្លឹបឡើងមកកាន់ក្របខណ្ឌកំពូលអង់គ្លេស Premier League ។ គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៤៩ ឆ្នាំរូបនេះត្រូវបានតែងតាំងកាលពីខែមិថុនាឆ្នាំ២០២៤ បន្ទាប់ពីចាកចេញពី Lorient ហើយបានដឹកនាំក្រុមឆ្មាខ្មៅ ត្រឡប់ទៅជើងលីគកំពូលវិញ។
ការទទួលជ័យជម្នះ២-១ លើក្រុម Sheffield United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Championship កាលពីខែឧសភា បានកត់សម្គាល់ការវិលត្រឡប់របស់ក្លឹបទៅកាន់ Premier League បន្ទាប់ពីអវត្តមានអស់រយៈពេល៨ ឆ្នាំ។ Le Bris ដែលក្រុមរបស់គាត់បើកយុទ្ធនាការ២០២៥-២៦ នៅផ្ទះ West Ham ថ្ងៃទី 16 ខែសីហា បាននិយាយថា ទំនាក់ទំនងដែលខ្ញុំមានជាមួយបុគ្គលិក កីឡាករ និងអ្នកគាំទ្រគឺល្អណាស់ ហើយយើងបានចែករំលែកពេលវេលាដ៏អស្ចារ្យជាច្រើនជាមួយគ្នា ។ក្លឹបបានចុះហត្ថលេខាទិញកីឡាករថ្មីចំនួន៨នាក់នៅរដូវក្តៅនេះ រួមទាំងអតីតខ្សែបម្រើក្រុម Arsenal និង Leverkusen គឺ Granit Xhaka ។
នាយកផ្នែកបាល់ទាត់ Florent Ghisolfi បាននិយាយថា កិច្ចសន្យាថ្មីរបស់ Regis គឺជាសញ្ញានៃការទទួលស្គាល់សម្រាប់ការងារដ៏អស្ចារ្យដែលគាត់បានធ្វើចាប់តាំងពីបានមកដល់ Sunderland ហើយសំខាន់ជាងនេះទៅទៀត វាឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងនាពេលអនាគតដែលយើងកំពុងកសាងជាមួយគ្នា៕
ប្រភព៖ AP