ads
(English) Florian Wirtz ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់
១២-សីហា-២០២៥

(English) Florian Wirtz ដែលចុះហត្ថលេខាបំបែកកំណត់ត្រារបស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់ ដែលពង្រឹងបន្ថែមនូវឋានៈរបស់ខ្សែបម្រើប្រយុទ្ធជាតារាវ័យក្មេងកំពុងរះក្នុងសតវត្សទី​២១។ Wirtz ដែលមានតម្លៃខ្លួនជាង ​១៣៤ ដុល្លារជាមួយនឹងប្រាក់លើកទឹកចិត្តបន្ថែមរហូតដល់ ១៥៦ លានដុល្លារ ទទួលបានសំឡេងឆ្នោតគាំទ្រ ១៩១ ក្នុងចំណោមអ្នកបោះឆ្នោតដែលជាអ្នកសារព័ត៌មានកីឡាអាល្លឺម៉ង់នាំមុខកីឡាករ Michael Olise មកពី Bayern Munich ដែលទទួលបាន ៨១ សំឡេង។ ខ្សែបម្រើប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានមកដល់ទឹកដី Anfield ពី Leverkusen កាលពីខែមិថុនា។ Wirtz ត្រូវ​បាន​គេ​សរសើរ​ថា​ជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ពិភព​លោក។​ គាត់​គឺ​ជា​កីឡាករ​លំដាប់​ពិភពលោក​ ក្រោមការបង្វឹករបស់អតីត​គ្រូ​បង្វឹក​ Leverkusen និង​អតីត​ខ្សែ​បម្រើ​ Xabi Alonso ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Real Madrid។

បន្ទាប់ពីចុះហត្ថលេខា Wirtz បានប្រាប់គេហទំព័ររបស់ Liverpool ថាខ្ញុំចង់ឈ្នះអ្វីគ្រប់យ៉ាងជារៀងរាល់ឆ្នាំនៅទីនេះ។ គាត់បានបន្ថែមថា កាលពីរដូវកាលមុន ពួកគេបានឈ្នះ Premier League ដូច្នេះគោលដៅរបស់ខ្ញុំគឺប្រាកដថានឹងឈ្នះវាម្តងទៀត និងដើម្បីបន្តទៅកាន់ Champions League បន្ថែមទៀត។ខ្ញុំពិតជាមានមហិច្ឆតា។ Wirtz បានដើរតួយ៉ាងសំខាន់ក្នុងរដូវកាលដ៏អស្ចារ្យបំផុតរបស់ Leverkusen ខណៈដែលពួកគេបានឈ្នះពាន Bundesliga លើកដំបូងមិនធ្លាប់មាន និង German Cup ក្នុងឆ្នាំ ២០២៣-៣៤ ដោយមិនចាញ់ការប្រកួតក្នុងស្រុកតែមួយប្រកួតក្រោមការដឹកនាំរបស់ Alonso ។ Liverpool ទទួលបានពរជ័យរួចទៅហើយជាមួយនឹងជម្រើសខ្សែប្រយុទ្ធដ៏សម្បូរបែប រួមទាំង Mohammed Salah ផងដែរ ប៉ុន្តែក្លឹបកំពុងផ្តល់ឱកាសឲ្យ Wirtz ដើម្បីជួយរក្សាការស៊ុតបញ្ចូលទីដ៏ច្រើននិងសម្រាលបន្ទុកនៃការវាយប្រហាររបស់ Liverpool ៕

ads