ព័ត៌មានកីឡាជាតិ
ប្រធានក្រុមជម្រើសជាតិទីម័រខាងកើត កីឡាករ João Pedro បាននិយាយថា គាត់បើកចំហចំពោះសំណើពីក្លិបណាមួយដើម្បីត្រឡប់ទៅលេងក្នុងលីគម៉ាឡេស៊ីវិញនៅពេលអនាគត។
Pedro បានបង្ហាញគុណផលលេងល្អ និងផ្តល់ភាពលំបាកដល់ការការពាររបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និងកម្ពុជា ខណៈដែលគាត់ជាតួសំខាន់ក្នុងការស៊ុតបាល់បញ្ចូលទីបាន២គ្រាប់និងប្្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់ក្នុង៣ប្រកួតនៅ AFF ASEAN Championship 2024។
យោងតាមអ្នកកាសែត Astro Arena លោក Fadhirul Shuhaimi កីឡាករវ័យ 26 ឆ្នាំរូបនេះមិនបានបិទឱកាសខ្លួនឯងទេ ប្រសិនបើក្លិបនៅលីគម៉ាឡេស៊ីណាមួយចង់ចុះកុងត្រាយកគាត់។
🗣️ ‘I’m willing to come back to Malaysian League…’ – Joao Pedro, Kapten Timor Leste Laporan penuh di Nadi Arena 7.30 malam ini.@ASTROARENA pic.twitter.com/8JiWywPn4p — Fadhirul Shuhaimi (@FadhirulS) December 12, 2024
🗣️ ‘I’m willing to come back to Malaysian League…’ – Joao Pedro, Kapten Timor Leste
Laporan penuh di Nadi Arena 7.30 malam ini.@ASTROARENA pic.twitter.com/8JiWywPn4p
— Fadhirul Shuhaimi (@FadhirulS) December 12, 2024
គាត់បាននិយាយថា៖ «ខ្ញុំសុខចិត្តត្រលប់មកវិញ បើមានក្លិបណាចង់បាន»។
ចុះកុងត្រាលេងឱ្យអង្គរថាយហ្គឺនៅ រដូវកាល២០២៤/២៥ កីឡាករទីម័រខាងកើតរូបនេះជាតួអង្គសំខាន់មួយក្នុងតំបន់ប្រយុទ្ធដែលជួយឱ្យក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបឈរក្នុង Top 4 លីគកំពូលកម្ពុជា។ រូបគេលេងបាន១២ប្រកួតរកបាន៣គ្រាប់។
ព័ត៌មានកីឡាអាស៊ី
អ្នកគាំទ្រសិង្ហបុរីបានសម្ដែងការព្រួយបារម្ភ មុនការប្រកួតជាមួយម៉ាឡេស៊ីក្នុងការប្រកួតចុងក្រោយក្នុងពូល A នៃពានរង្វាន់ Mitsubishi Electric ASEAN Cup ឆ្នាំ២០២៤ នៅថ្ងៃទី ២០ ខែធ្នូ។
អ្នកគាំទ្រម្នាក់ក្នុងគេហទំព័រ X មានការព្រួយបារម្ភ បន្ទាប់ពីវីដេអូមួយបានផ្ទុះនៅលើបណ្ដាញសង្គម បង្ហាញកីឡាករម្នាក់គឺ Sergio Aguero ដែលបាននិយាយពាក្យលើកទឹកចិត្តដល់មិត្តរួមក្រុមជម្រើសជាតិម៉ាឡេស៊ី។
វីដេអូនេះត្រូវបានបង្ហោះដោយសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) អំឡុងពេលប្រកួតជាមួយថៃ ដែលក្រុម Harimau Malaya បានចាញ់ 1-0 ដោយសារគ្រាប់បាល់តែមួយគត់របស់ Patrik Gustavsson នៅតង់ទីពីរ។
We are so cooked https://t.co/vOdiHpdzVG — ian 🇸🇬 (@lfc1an) December 15, 2024
We are so cooked https://t.co/vOdiHpdzVG
— ian 🇸🇬 (@lfc1an) December 15, 2024
ក្រុមរបស់លោក Pau Marti Vicente ត្រូវតែឈ្នះជាមួយសិង្ហបុរីជាចាំបាច់ ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ ប្រសិនបើពួកគេចង់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើររបស់ម៉ាឡេស៊ីមិនងាយស្រួលនោះទេ ដោយពួកគេសង្ឃឹមថា ថៃនឹងអាចយកឈ្នះកម្ពុជា ដើម្បីទុកផ្លូវឱ្យសិង្ហបុរីមានឱកាសអ៊ុតនាពេលចុងក្រោយ។
បុគ្គលម្នាក់ជាជនជាតិម៉ាឡេស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រីម្នាក់ ដែលសាកសពត្រូវបានគេរកឃើញថានៅតំបន់ Tabuan Jaya រដ្ឋ Sarawak កាលពីសប្តាហ៍មុន។
ជនសង្ស័យវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានគេជឿថា ត្រូវការលុយដើម្បីទស្សនាការប្រកួត របស់ក្រុមខ្លាម៉ាឡាយូ ទល់នឹងកម្ពុជា ក្នុងការប្រកួតក្នុងពូល A ពានរង្វាន់ ASEAN Mitsubishi Electric Cup (AMEC) 2024 នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅ។ ជនសង្ស័យបានយកគ្រឿងអលង្ការ រួមទាំងខ្សែដៃ និងក្រវិល ដែលជារបស់ជនរងគ្រោះ ទៅបញ្ចាំក្នុងគោលបំណងប្រើប្រាស់ដូចជាធ្វើដំណើទៅកម្ពុជានិងទិញសំបុត្រទស្សនាការប្រកួត។
ក្នុងការប្រកួតនោះ កម្ពុជានិងម៉ាឡេស៊ីបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើ ២-២ ដោយគ្រាប់បាល់របស់ម៉ាឡេស៊ីរកបានដោយកីឡាករ Stuart Wilkin និង Fergus Tierney ហើយ២ គ្រាប់របស់កម្ពុជារកបានដោយ Abdel Kader និង សារ ទី។
“ក្រុមទាំងអស់នៅក្នុងក្រុមរបស់យើងសុទ្ធតែខ្លាំង រួមទាំងកម្ពុជាផងដែរ ដែលបានបន្ថែមកីឡាករចូលសញ្ជាតិមួយចំនួនទៅក្នុងក្រុមរបស់ពួកគេ»។ នេះជាសម្ដីរបស់គ្រូបង្វឹកជម្រើសជាតិសិង្ហបុរីលោក Tsutomu Ogura និយាយក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ។
លោកបានបន្តថា៖ «ខ្ញុំបានមើលការប្រកួតមួយចំនួនរបស់ពួកគេ ហើយដឹងថាវានឹងក្លាយជាការប្រកួតដំបូងដ៏ស្វិតស្វាញ ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះរាល់ការប្រកួត ជាពិសេសប្រសិនបើវានៅក្នុងផ្ទះរបស់ពួកយើង»។
“ពួកយើងបានរៀបចំសម្រាប់ការប្រកួតនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមក ហើយខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំបង្ហាញសមត្ថភាពរបស់ពួកគេនៅលើទីលាននៅថ្ងៃស្អែក។ វាជារឿងសំខាន់សម្រាប់ពួកយើងក្នុងការលេងស្ទីលបាល់ទាត់ដែលជាប់លាប់ពេញមួយការប្រកួតដោយមិនគិតពីគូប្រកួតខ្លាំងឬខ្សោយ”។
គ្រូបង្វឹកក្រុមបុរសជម្រើសជាតិសិង្ហបុរី លោក Tsutomu Ogura ដឹងថាការទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាកពូល A របស់ពួកគេ នឹងធ្វើឱ្យមានចំណុចសំខាន់មួយនៅក្នុងយុទ្ធនាការ ASEAN Mitsubishi Electric Cup ឆ្នាំ 2024 របស់ពួកគេ។
ក្រុមរបស់លោកត្រូវជួបប្រកួតជាមួយក្រុមកម្ពុជា នៅពហុកីឡដ្ឋានជាតិ នាថ្ងៃពុធ ទី១១ ខែធ្នូ វេលាម៉ោង ៧យប់ ។ ក្រុមតោកំណាចនឹងតតាំងជាមួយទីម័រខាងកើត, គូប្រជែង ម៉ាឡេស៊ី និងការពារជើងឯកថៃ។
លោក Pau Marti Vicente គ្រូបង្វឹកក្រុមធំរបស់ប្រទេសម៉ាឡេស៊ីបានសារភាពថាលោកមានការរំខានចំពោះវត្តមានរបស់យន្តហោះគ្មានមនុស្សបើក (Drones)អំឡុងពេលហ្វឹកហាត់របស់ក្រុមកាលពីម្សិលមិញ។
Drone នេះត្រូវបានគេប្រទះឃើញខណៈក្រុមជម្រើសជាតិម៉ាឡេស៊ីកំពុងហ្វឹកហាត់ស្ដាតចាស់ ក្នុងរាជធានីភ្នំពេញ។ ការហ្វឹកហាត់នេះ ជាផ្នែកមួយនៃការត្រៀមខ្លួនរបស់ម៉ាឡេស៊ីសម្រាប់ការប្រកួតក្នុងពូល A ដំបូងនៃពានរង្វាន់ Mitsubishi Electric ASEAN Cup (PMEA) ឆ្នាំ 2024 ទល់នឹងកម្ពុជា។
នៅពេលដឹងអំពីវត្តមានរបស់យន្តហោះគ្មានមនុស្សបើក បុគ្គលិកគ្រូបង្វឹករបស់ជម្រើសជាតិម៉ាឡេស៊ី ត្រូវធានាថា ដ្រូនត្រូវតែបាត់វត្តមានពីជុំវិញកីឡដ្ឋាន មុនពេលពួកគេអាចបន្តហ្វឹកហាត់បាន។
ទោះបីជាមានការរំខានដោយឧប្បត្តិហេតុនេះក៏ដោយ Pau Marti ជឿជាក់ថាវាបានធ្វើឱ្យកីឡាករ កាន់តែផ្តោតអារម្មណ៍មុនពេលការប្រកួតដំបូងក្នុងពូល A ។
“ពិតណាស់ យើងមានការរំខានដោយសារយន្តហោះគ្មានមនុស្សបើក មុនពេលហ្វឹហាត់។ យើងគ្រាន់តែត្រូវប្រាកដថា យន្តហោះគ្មានមនុស្សបើកបានចាកចេញពីទីនោះ។ វាអាចជាការចៃដន្យ ឬអត់ ខ្ញុំមិនដឹងទេ»។
គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «សម្រាប់ខ្ញុំ វាប្រហែលជាមិនមែនមកពីពួកគេទេ។ វាអាចជាអ្វីមួយដោយចៃដន្យ ប៉ុន្តែយើងបន្តការហ្វឹកហាត់របស់យើង ព្រោះអ្វីដែលសំខាន់បំផុតគឺអ្វីដែលយើងធ្វើ និងមិនមែនជាអ្វីដែលគូប្រកួតធ្វើថ្ងៃនេះ»។
ម៉ាឡេស៊ីសង្ឃឹមបន្តកំណត់ត្រាឈ្នះរបស់ខ្លួនទល់នឹងកម្ពុជានៅថ្ងៃទី៨ ខែធ្នូស្អែកនេះ។
គ្រូបង្វឹកវ័យក្មេងវ័យ 44 ឆ្នាំរូបនេះបានដឹកនាំក្រុមខ្លាម៉ាឡេតាំងពីខែសីហាឆ្នាំមុន ហើយនឹងទទួលភារកិច្ចចុងក្រោយរបស់គាត់សម្រាប់យុទ្ធនាការ ASEAN Cup នៅចុងឆ្នាំនេះ។
លោកបាននិយាយថា៖ «ខ្ញុំសូមជម្រាបជូនលោកអ្នកថា Mitsubishi Electric ASEAN Cup ឆ្នាំ២០២៤ នឹងក្លាយជាការដឹកនាំចុងក្រោយរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកក្រុម Harimau Malaya»។
“ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីការទំនាក់ទំនងជាមួយសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃការគ្រប់គ្រងក្រុមជម្រើសជាតិ»។
ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ នឹងធ្វើឱ្យគាត់និងក្រុមគ្រូជំនួយរបស់លោកចេញពីក្រុមជម្រើសជាតិនៅចុងឆ្នាំនេះ។
លោកបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធនេះ អ្នកចាត់ការ និងគ្រូបង្វឹកថ្មីនឹងត្រូវបានតែងតាំងសម្រាប់យុទ្ធនាការជម្រុះ Asian Cup ឆ្នាំ 2027 ដែលចាប់ផ្តើមនៅឆ្នាំក្រោយ” ។
លោកបានបន្ថែមថា៖ “បន្ទាប់ពីនោះ ខ្ញុំ និងបុគ្គលិកគ្រូបង្វឹកនឹងបញ្ចប់សេវាកម្មរបស់យើងជាមួយក្រុម Harimau Malaya នៅចុងបញ្ចប់នៃយុទ្ធនាការ Mitsubishi Electric ASEAN Cup ផងដែរ” ។
ក្នុងចំណោមសមិទ្ធផលដ៏ល្អបំផុតរបស់គាត់គឺការជួយ Harimau Malaya ឈ្នះពានរង្វាន់ Merdeka Football Festival ឆ្នាំ 2024 បន្ទាប់ពីយកឈ្នះលីបង់ 1-0 ។
ម៉ាឡេស៊ីនឹងប្រកួតបើកឆាកទល់នឹងកម្ពុជានៅថ្ងៃទី ៨ ខែធ្នូ នៅរាជធានីភ្នំពេញក្នុងពានរង្វាន់ Mitsubishi Electric ASEAN Cup ថ្ងៃស្អែកនេះ ។
ព័ត៌មានកីឡាអន្តរជាតិ
អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ម្នាក់ត្រូវបានបាញ់សម្លាប់យ៉ាងសោកនាដកម្ម ខណៈពេលដែលគាត់កំពុងអបអរការទទួលជ័យជម្នះ 2-0 លើក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី 4 ខែធ្នូ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Lukaya ប្រទេស Uganda ចម្ងាយប្រហែល 100 គីឡូម៉ែត្រពីទីក្រុង Kampala នៅឯកន្លែងកម្សាន្តមួយ។ BBC រាយការណ៍ថា ភោជនីយដ្ឋានដែលមានហ្វូងអ្នកគាំទ្រដ៏ច្រើនកុះករបានប្រមូលផ្តុំគ្នា។
ការបាញ់ប្រហារបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួត នៅពេលដែលភាពតានតឹងបានផ្ទុះឡើងដោយសារសំលេងរំខានដែលធ្វើឡើងដោយអ្នកគាំទ្រ។ អ្នកកាសែតក្នុងស្រុកម្នាក់បានរាយការណ៍ថា អ្នកគ្រប់គ្រងភោជនីយដ្ឋានមានការខកចិត្តនឹងការអបអរការប្រកួតនេះ ហើយបានណែនាំសន្តិសុខឲ្យជួយអន្តរាគមន៍។ នៅពេលដែលអ្នកគាំទ្រមិនអើពើនឹងការព្រមានឱ្យស្ងប់ស្ងាត់ អ្នកគ្រប់គ្រងបានចោទប្រកាន់ថាបានបិទភ្លើងនៅក្នុងភោជនីយដ្ឋាន ដែលធ្វើឲ្យស្ថានការណ៍ក្ដៅកាន់តែកើនឡើង។
សាក្សីបានអះអាងថា ជាការឆ្លើយតប ឆ្មាំបានបើកការបាញ់ប្រហារទៅលើបុរសវ័យ ៣០ ឆ្នាំ John Ssenyonga ដែលត្រូវបានគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។ អ្នកគាំទ្រម្នាក់ទៀតឈ្មោះ Lawrence Mugejera បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
បច្ចុប្បន្ន ទាំងសន្តិសុខ និងអ្នកគ្រប់គ្រងភោជនីយដ្ឋាន កំពុងរត់គេចខ្លួន ដោយប៉ូលិសកំពុងស្វែងរកយ៉ាងសកម្ម។
ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភទាក់ទងនឹងគុណភាពទីលាននៅកីឡដ្ឋាន Gelora Bung Karno អំឡុងពេលការប្រកួតជម្រុះ AFC Asian Qualifiers របស់ឥណ្ឌូនេស៊ីសម្រាប់ការប្រកួត FIFA World Cup 2026™ ជាមួយជប៉ុន និងអារ៉ាប៊ីសាអូឌីត ប្រតិបត្តិករកីឡដ្ឋាន Gelora Bung Karno Complex Management Center (PPKGBK) បានជូនដំណឹងដល់ សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដោយតម្រូវឱ្យមានការជួសជុលជាបន្ទាន់ និងចំណាយរយៈពេលយូរ។
កីឡដ្ឋាន Gelora Bung Karno
ដូច្នេះហើយ កីឡដ្ឋាន Gelora Bung Karno នឹងមិនអាចធ្វើជាកន្លែងសម្រាប់ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 នាពេលខាងមុខទេ។
បន្ទាប់ពីការត្រួតពិនិត្យ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និង PSSI គណៈកម្មាធិការប្រកួតប្រជែងរបស់ AFF បានអនុម័តកីឡដ្ឋាន Manahan ក្នុងទីក្រុង Surakarta ជាកន្លែងថ្មីសម្រាប់ការប្រកួតក្នុងផ្ទះតាមពូលរបស់ប្រទេសឥណ្ឌូនេស៊ី។
កីឡដ្ឋាន Manahan ដែលបានទទួលជោគជ័យក្នុងការរៀបចំការប្រកួត FIFA U-17 World Cup Indonesia 2023™ Final កាលពីឆ្នាំមុន ផ្តល់នូវកន្លែងលំដាប់ពិភពលោកដែលសាកសមសម្រាប់ការប្រកួតហើយ។
កីឡដ្ឋាន Manahan ក្នុងទីក្រុង Surakarta ជាកន្លែងថ្មីសម្រាប់ការប្រកួតក្នុងផ្ទះតាមពូលរបស់ប្រទេសឥណ្ឌូនេស៊ី
នាយឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធាន AFF មានមតិថា៖ “សុវត្ថិភាព និងសុខុមាលភាពរបស់កីឡាករគឺមានសារៈសំខាន់បំផុតសម្រាប់ AFF និងសមាគមសមាជិករបស់យើង។ បន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ និងការពិភាក្សាយ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធទាំងអស់ ការសម្រេចចិត្តផ្លាស់ប្តូរទីតាំងផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានធ្វើឡើង ដើម្បីធានាបាននូវកន្លែងលេងប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់សម្រាប់អ្នកចូលរួមទាំងអស់។
“ជាមួយនឹងកំណត់ត្រានៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដូចជា FIFA U-17 World Cup Indonesia 2023™ កីឡដ្ឋាន Manahan គឺជាជម្រើសដ៏ល្អសម្រាប់ការប្រកួត ASEAN Mitsubishi Electric Cup™ 2024″។
ទីកន្លែងសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវបានកំណត់ និងប្រកាសនៅពេលក្រោយ ប្រសិនបើក្រុមឈានទៅហួសពីវគ្គចែកពូល។
ក្រុមជម្រើសជាតិនារីកម្ពុជាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup 2024 ហើយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតក្នុងលទ្ធផល ៣ទល់០។
គ្រាប់បាល់របស់ក្រុមនារីកម្ពុជារកបានដោយខ្សែប្រយុទ្ធភ្នំពេញក្រោននារី សឿន វីផា ស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទី៣៦ ក្នុងវគ្គទីមួយ ខណៈ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ ពឿន គន្ធាម្នាក់ឯងនៅតង់ទី២។ លទ្ធផលនេះបានធ្វើឱ្យក្រុកមជម្រើសជាតិនារីកម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិខ្មែរលោក ឃួន ឡាបូរ៉ាវីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយត្រូវរង់ចាំជួបក្រុមមួយរវាង ជម្រើសជាតិសិង្ហបុរី និងជម្រើសជាតិនារីឥណ្ឌូណេស៊ី។