

(English) បច្ចេកវិទ្យាពិនិត្យបាល់ offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងត្រូវប្រើប្រាស់ជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អង់គ្លេស FA Cup ជុំទី៥ ខណៈដែល Premier League សម្លឹងមើលការអនុវត្តប្រព័ន្ធនេះផងដែរ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily mail។ វាត្រូវបានគេសង្ឃឹមថាបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបានដាក់ឱ្យប្រីប្រាស់នៅពេលឆាប់ៗនេះ ប៉ុន្តែវាត្រូវបានគេយល់ថាបញ្ហាមួយចំនួនបានកើតឡើងអំឡុងពេលធ្វើតេស្តដែលធ្វើឱ្យវានៅខាងក្រោយឆាកពេញមួយរដូវកាល ២០២៣-២០២៤ និង ២០២៤- ២០២៥។
ទោះជាយ៉ាងណាក៏ដោយ សមាគមបាល់ទាត់ និងស្ថាប័នអាជ្ញាកណ្តាល PGMOL ឥឡូវនេះបានបញ្ជាក់ថា ពួកគេពេញចិត្តប្រព័ន្ធនេះ ដោយសារតែអីលូវនេះវាមានភាពត្រឹមត្រូវគ្រប់គ្រាន់សម្រាប់ការសាកល្បងក្នុងការប្រកួតពានរង្វាន់ចំនួន ៧ ដែលរៀបចំនៅកីឡដ្ឋាន Premier League នៅខែក្រោយ ខណៈការប្រកួតផ្សេងទៀតត្រូវបានធ្វើឡើងនៅក្លឹប Preston របស់ Championship ។ បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងធានានូវការដាក់ឱ្យមានប្រសិទ្ធភាពជាងមុននៃបន្ទាត់ offside ដោយផ្អែកលើការតាមដានកីឡាកររូបភាពបញ្ឍរ និងផលិតក្រាហ្វិកច្បាស់ ដើម្បីធានាបាននូវបទពិសោធន៍ប្រសើរឡើងសម្រាប់អ្នកគាំទ្រនៅក្នុងកីឡដ្ឋាន និងនៅផ្ទះ។ វាត្រូវបានប្រើដោយជោគជ័យនៅ World Cup២០២២ នៅប្រទេសកាតា។Premier League សង្ឃឹមថាបច្ចេកវិទ្យានេះអាចកាត់បន្ថយពេលវេលាលើសពី៣០ វិនាទី៕