ព័ត៌មានកីឡាអាស៊ី
ខ្សែការពារជម្រើសជាតិថៃ Jonathan Khemdee បាននិយាយថាក្រុមរបស់ខ្លួនមិនគ្រាន់តែចង់លេងក្នុងការប្រកួតនេះទេ ហើយក៏នឹងព្យាយាម Attack ពួកគេ (វៀតណាម) ផងដែរ សម្រាប់ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ នាជើងទី ១ យប់នេះ។
កីទ្បាករកូនកាត់ថៃ-ដាណឺម៉ាកវ័យ ២២ ឆ្នាំរូបនេះបាននិយាយថា៖ «ការប៉ះវៀតណាម គឺជារឿងដ៏ពិបាកមួយ។ ពួកគេមានអ្នកគាំទ្រជាច្រើន ហើយពួកគេក៏ជាក្រុមដ៏ល្អ ប៉ុន្តែពួកយើងនឹងព្យាយាមធ្វើឱ្យបានល្អ។ ខ្ញុំគិតថាពួកយើងអាចធ្វើវាបាន នៅពេលពួកយើងធ្វើដំណើរទៅកាន់វៀតណាម ពួកយើងមិនគ្រាន់តែចង់លេងក្នុងការប្រកួតនេះទេ ប៉ុន្តែពួកយើងនឹងព្យាយាម Attack ពួកគេ ហើយព្យាយាមមិនឱ្យរបូតគ្រាប់បាល់ផងដែរ»។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ នាជើងទី ១ ដែលត្រូវលេងនៅឯកីទ្បដ្ឋាន Viet Chi Stadium វេលាម៉ោង ២០:០០ ថ្ងៃទី០២ ខែមករា ខណៈដែលជើងទី ២ នឹងត្រូវលេងនៅឯពហុកីទ្បដ្ឋានជាតិ Rajamangala នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ Ball Thai
ព័ត៌មានកីឡាអន្តរជាតិ
ពិតជាមិនធម្មតាមែន! ខ្សែប្រយុទ្ធ Lionel Messi បានជាប់ជាកីឡាករដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ២០២៤ ។ ការជ្រើសរើសកីឡាករដែលមានប្រជាប្រិយភាព ត្រូវបានគេធ្វើឡើងដោយផ្អែកលើទស្សនៈ ការបញ្ចេញមតិយោបល់ និងការចែករំលែកអត្ថបទដែលទាក់ទងនឹងកីឡាករ។
កីទ្បាករសញ្ជាតិធអាហ្សង់ទីនវ័យ ៣៧ ឆ្នាំខាងលើនេះទទួលបានពិន្ទុ ៣លាន ៦៥ម៉ឺន នាំមុខលើខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ដែលទទួលពិន្ទុបានតែ ៣លាន ៣៤ម៉ឺនប៉ុណ្ណោះ ។ Messi បានឈ្នះពានរង្វាន់ FIFA Best Male Player ឆ្នាំ ២០២៣ បានរួមចំណែកជួយឱ្យ Inter Miami ឈ្នះជើងឯក MLS រដូវកាលធម្មតា និងអាហ្សង់ទីនឈ្នះពាន Copa America ។
គួរជម្រាបថា សម្រាប់ចំណាត់ថ្នាក់លេខ ៣ ទៅលើកីទ្បាករសញ្ជាតិប្រេស៊ីល Vinicius JR ដែលទទួលបានពិន្ទុ ៣លាន ១២ម៉ឺន ខណៈដែលលេខ ៤ បានទៅលើ Jude Bellingham ជាមួយនឹងពិន្ទុ ២លាន៩២ម៉ឺន។ ដោយទ្បែក Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់ទី ៥ ជាមួយនឹងពិន្ទុ ជាង ២លាន ៧០ម៉ឺន៕
ប្រភព៖ m.allfootballapp.com
ក្លិប AC Milan បានតែងតាំងលោក Sergio Conceicao ជាអ្នកចាត់ការថ្មី បន្ទាប់ពីពួកគេបានចែកផ្លូវគ្នាជាមួយនឹងលោក Paulo Fonseca។ បុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៥០ ឆ្នាំរូបនេះនឹងរ៉ាប់រងការងារជាអ្នកចាត់ការថ្មីរបស់ក្លិប AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
Milan បានបញ្ចប់តួនាទីរបស់លោក Paulo Fonseca កាលពីថ្ងៃច័ន្ទ បន្ទាប់ពីលោកដឹកនាំក្រុមយក្សអ៊ីតាលីខាងលើនេះត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះ។ ការបញ្ចប់តួនាទីលោក គឺដោយសារទម្រង់លេងមិនល្អប៉ុន្មានប្រកួតចុងក្រោយ បានធ្វើឱ្យក្រុមធ្លាក់ចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Serie A។ Milan ដែលប្រកួតស្មើគ្នា ១-១ ជាមួយនឹង AS Roma ក្នុងដីខ្លួនឯង កាលពីថ្ងៃអាទិត្យ។ ហើយ ៧ ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគឈ្នះបានតែ ២ ប្រកួតប៉ុណ្ណោះ៕
ប្រភព៖ Reuters
ពេលវេលារបស់កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ជាមួយក្លិបឥណ្ឌូណេស៊ី Madura United បានបញ្ចប់មុនកាលកំណត់។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះត្រូវបានបញ្ជាក់ថា លែងជាផ្នែកមួយរបស់ក្លិបឥណ្ឌូនេស៊ីមួយនេះក្នុងជុំទីពីរនៃ BRI Liga 1 រដូវកាល 2024/25 ។
មូលហេតុនៃការផ្ដាច់កុងត្រា៖
កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ត្រូវបានផ្ដាច់កុងត្រាចោល ត្រឹមតែមួយថ្ងៃ បន្ទាប់ពីជម្រើសជាតិហ្វីលីពីនបានទម្លាក់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFF Cup ឆ្នាំ 2024។
នៅក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុង Manahan, កោះ Solo (12/21/2024) Rontini បានជួយក្រុម The Azkals ឈ្នះក្រុមម្ចាស់ផ្ទះ 1-0 ។ អតីតកីឡាករ Persita Tangerang រូបនេះបានប្ដូរចូលនៅនាទី 70 និងទទួលបានកាតលឿង មុនពេលស៊ុតទម្លាក់ឥណ្ឌូណេស៊ីក្នុងការប្រកួតចុងក្រោយក្នុងពូល។
ជ័យជម្នះមួយនេះអាចនាំហ្វីលីពីនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2024។ ពួកគេបានរក្សាតំណែងក្រុមលេខ២ដោយមាន៦ពិន្ទុនាំមុខក្រុមជម្រើសជាតិឥណ្ឌូណេស៊ី២ពិន្ទុ ដែលឈរក្នុងចំណាត់ថ្នាក់លេខ៣។
សារព័ត៌មានវៀតណាម Soha បានសរសេរថា៖ «កីឡាករ Christian Rontini ត្រូវបានបញ្ចប់កិច្ចសន្យាដោយក្លិបឥណ្ឌូនេស៊ីភ្លាមៗ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិហ្វីលីពីន ទម្លាក់ឥណ្ឌូនេស៊ីចេញពីពានរង្វាន់ AFF Cup ឆ្នាំ 2024″។
« Madura United បានបញ្ចប់កិច្ចសន្យារបស់ Christian Rontini កាលពីថ្ងៃទី 22 ខែធ្នូ។ ការប្រកាសត្រូវបានធ្វើឡើងតិចជាងមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនបានទម្លាក់ឥណ្ឌូនេស៊ីពីពានរង្វាន់ AFF Cup ឆ្នាំ 2024 ។ នេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាក្លិបបណ្តេញ Rontini ដើម្បីដាក់ទណ្ឌកម្មកីឡាករ» ។
ករណីស្រដៀងគ្នាកាលពី២០ឆ្នាំមុន៖
អ្នកនិយមលេងអ៊ីនធឺណិតអន្តរជាតិជាច្រើន បានប្រៀបធៀបករណីរបស់ Christian Rontini ទៅនឹង Ahn Jung-hwan ។ គាត់ជាវីរបុរសនៃជ័យជម្នះរបស់កូរ៉េខាងត្បូង លើអ៊ីតាលីក្នុងជុំទី 16 នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2002 ត្រូវបានលុបកុងត្រា ដោយក្លឹបអ៊ីតាលី Perugia បន្ទាប់ពីការប្រកួត។
ការប្រកួតដ៏ចម្រូងចម្រាសនេះ ពិតជាត្រូវបានសម្រេចដោយគ្រាប់បាល់ក្នុងម៉ោងមាស។ ច្បាប់ចែងថា ក្រុមដំបូងដែលរកគ្រាប់បាល់បាននៅម៉ោងនេះ ត្រូវបានគេចាត់ទុកថាបានឈ្នះការប្រកួត។
បន្ទាប់ពីការបញ្ចប់អាជីពនៅអ៊ីតាលី Ahn Jung-hwan បានត្រឡប់មកស្រុកកំណើតវិញ ហើយបានចុះកុងត្រាលេងនៅក្លិបក្នុងប្រទេសជប៉ុន បារាំង និងអាឡឺម៉ង់ មុនពេលបញ្ចប់អាជីពនៅប្រទេសចិនដោយការចូលនិវត្តន៍។
ការបដិសេធរបស់ Madura United៖
លោក Umar Wachdin អ្នកចាត់ការទូទៅរបស់ Madura United បានអះអាងថា ការបញ្ចប់កុងត្រាកីឡាករ Christian Rontini មិនមានជាប់ពាក់ព័ន្ធនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ការលុបចោលកុងត្រាកីឡាករអ៊ីតាលីហ្វីលីពីនចេញគឺសម្រាប់ហេតុផលបច្ចេកទេស/កលល្បិចសុទ្ធសាធ។
ខណៈដែលច្បាប់នៃកីឡាករបរទេសប្រាំមួយនាក់ដែលត្រូវបានអនុញ្ញាតឱ្យលេង វត្តមានរបស់ Rontini ហាក់បីដូចជាលែងសំខាន់។ Madura United ពេញចិត្តប្រើប្រាស់កីឡាករ Dida, Pedro Monteiro, Jordy Wehrmann, Iran Junior, Lulinha និង Maxuel Silva ។
Rontini លេងបានតែ 6 ដងប៉ុណ្ណោះនៅរដូវកាលនេះ គិតជានាទីត្រឹមតែ 277 នាទីប៉ុណ្ណោះ។ គាត់បានចាប់ផ្តើមក្នុងជម្រើសដំបូងបានពីរដងហើយបានលេងពេញមួយប្រកួតម្តង។ ការប្រកួតនៅសល់គឺបម្រុង។
គាត់បាននិយាយថា៖«រហូតដល់ពាក់កណ្តាលរដូវកាលនេះ ច្បាស់ជាត្រូវបានគេមើលឃើញថា ការរួមចំណែករបស់ពួកគេមានទំហំធំប៉ុណ្ណា។ ពិតណាស់ កីឡាករដែលមានការរួមចំណែកតិចតួចបំផុត ឬស្ទើរតែគ្មានការរួមចំណែកអ្វីទាំងអស់ នឹងត្រូវបានវាយតម្លៃ ហើយបន្ទាប់មកយើងនឹងស្វែងរកដំណោះស្រាយ» ។
Marcus Rashford បានក្លាយជាទំនិញដ៏សំខាន់នៅក្នុងទីផ្សារដោះដូរកីឡាករ ដោយអនាគតរបស់គាត់នៅ Manchester United ឥឡូវនេះមិនច្បាស់លាស់ទាល់តែសោះ។
Rashford ដែលបានតស៊ូជាមួយទម្រង់លេង និងពេលវេលាលេងដែលមានកំណត់នៅរដូវកាលនេះ ហើយគាត់បានបានបង្ហាញបំណងចង់ចាកចេញពីក្លិប។ គោលដៅដែលគាត់ពេញចិត្តគឺអេស្ប៉ាញ ដោយ Barcelona ត្រូវបានគេមើលឃើញថាជាជម្រើសកំពូល។
ទំនាក់ទំនងរវាង Rashford និង United កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារគាត់លេងមិនសូវបានល្អ និងជម្លោះក្រៅទីលានមួយចំនួន។ ទោះបីជា United មានឆន្ទៈក្នុងការអនុញ្ញាតឱ្យគាត់ទៅក្នុងតម្លៃក្រោម 40 លានអឺរ៉ូក៏ដោយ ប៉ុន្តែប្រាក់បៀវត្សរ៍ដ៏ច្រើនរបស់គាត់ដែលមានលើសពី 17 លានអឺរ៉ូក្នុងមួយឆ្នាំ បង្ហាញពីបញ្ហាប្រឈមសម្រាប់ក្លិបនៅក្នុងប្រទេសអេស្ប៉ាញ។
មានរបាយការណ៍ផងដែរ ដែលភ្ជាប់គាត់ទៅនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និង PSG ដែលអាចផ្តល់ប្រាក់ឈ្នួលខ្ពស់របស់គាត់។
យោងតាមកំណត់ត្រារបស់ក្លិបដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី២៥ ធ្នូ ២០២៤ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធ Rooney គឺជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្លិបបិសាចក្រហម Manchester United ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ប្រភពដដែលបានឲ្យដឹងថា Rooney ស៊ុតបញ្ចូលទីបាន២៥៣គ្រាប់ក្នុងការបង្ហាញវត្តមាន ៥៥៩ប្រកួតក្នុងរយៈពេល១៣ឆ្នាំ ឈរចំណាត់ថ្នាក់កំពូលតារាងនៃការរកគ្រាប់បាល់បញ្ចូលទី។ Wayne rooney បានមករួមរស់ជាមួយManchester United តាំងពីឆ្នាំ ២០០៤ដល់២០១៧ បន្ទាប់ផ្លាស់មកពីក្លិប Everton។បច្ចុប្បន្នលោកគឺគ្រូបង្វឹកក្លិប Plymouth។
ចំណែកឯចំណាត់ថ្នាក់លេខ២គ្រប់គ្រងដោយលោក Sir Bobby Charlton ស៊ុតបញ្ចូលទីបាន ២៤៩គ្រាប់ក្នុង ៧៥៨ប្រកួត។លោកធ្លាប់លេងឲ្យក្លឹបនេះចន្លោះឆ្នាំ ១៩៥៦-១៩៧៣ (រយៈពេល៧ឆ្នាំ)។
ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅកីឡាករសញ្ជាតិស្កុតឡែន Denis Law ស៊ុតបញ្ចូលទីបាន ២៣៧គ្រាប់ក្នុង ៤០៤ប្រកួត។ គាត់ធ្លាប់លេងឲ្យManchester United ចន្លោះឆ្នាំ ១៩៦២-១៩៧៣៕
Robinho អតីតកីឡាករក្លិប Manchester City និង Real Madrid កំពុងចំណាយពេលបុណ្យណូអែលរបស់គាត់នៅក្នុងគុកជាលេីកដំបូង បន្ទាប់ពីគាត់ត្រូវបានគេប្រាប់ថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដោះលែងបណ្តោះអាសន្នរយៈពេល១១ថ្ងៃ ក្នុងចំណោមអ្នកទោសរាប់ពាន់នាក់។
ប្រធានពន្ធនាគារបានបញ្ជាក់ថា Robinho មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដោះលែងពីពន្ធនាគារទេ ហើយគាត់ក៏មិនអាចចំណាយពេលវេលាជាមួយភរិយា Vivian និងកូនបីនាក់របស់គាត់នៅផ្ទះក្នុងទីក្រុង Santos បានដែរ បន្ទាប់ពីគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ទវៈកាលពីខែមីនា។
ប្រធានពន្ធនាគារប្រេស៊ីលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌិត Robinho មិនមានសិទ្ធិទទួលបានការដោះលែងបណ្តោះអាសន្ន ដែលជាអត្ថប្រយោជន៍ផ្តល់ដោយតុលាការសម្រាប់តែអ្នកទោសដែលអនុវត្តទោសបានពាក់កណ្តាល។
Robinho ត្រូវបានជាប់គុកតាំងពីថ្ងៃទី២១ខែមីនា។ មិត្តរបស់គាត់ម្នាក់ទៀតឈ្មោះ Ricardo Falco បានកាត់ទោសឱ្យជាប់គុកកាលពីខែមិថុនា បន្ទាប់ពីតុលាការប្រេស៊ីលបានសំរេចថា គាត់គួរតែអនុវត្តទោសដាក់គុកដែលតុលាការអ៊ីតាលីបានប្រគល់ឱ្យពួកគេផងដែរ។
បុរសទាំងពីរនាក់ត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទស្ត្រីជនជាតិអាល់បានីនៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុង Milan ក្នុងខែមករា ឆ្នាំ២០១៣ ខណៈពេលដែលគាត់នៅ AC Milan៕
ក្នុងការប្រកួតសប្តាហ៍ទី 16 នៃ Liga 1 2024/2025 របស់ឥណ្ឌូណេស៊ី ដែលជាជំនួបរវាង PSM Makassar vs Barito Putera នៅកីឡដ្ឋាន Batakan, Balikpapan, ថ្ងៃអាទិត្យ (22/12/2024) នៅតែស្ថិតក្នុងការចាប់អារម្មណ៍នៅឡើយ។
មូលហេតុគឺនៅក្នុងការប្រកួតនោះ PSM Makassar បានលេងជាមួយកីឡាករ 12 នាក់ នៅពេលដែលពួកគេនាំមុខ 3-2 លើ Barito Putera យ៉ាងជាក់លាក់នៅនាទីទី 98 ។ នៅពេលដែល PSM ត្រូវបានពង្រឹងជាមួយនឹងកីឡាករ 12 នាក់ ក្រុមកីឡាករ Barito កំពុងបន្តសម្រុកដើម្បីតាមស្មើ។ ទោះយ៉ាងណាក៏ដោយ ការប្រកួតបានបញ្ចប់ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែរ ហើយរក្សាលទ្ធផល៣ទល់២ដដែល។
ដោយដឹងពីស្ថានភាពនេះ អ្នកចាត់ការក្លិប Barito Putera ក៏បានតវ៉ាទៅ PSSI ផងដែរ។ អ្នកចាត់ការ Barito Putera លោក Ikhsan Kamil បាននិយាយថា៖ «កាលពីយប់មិញ យើងបានផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈកម្មាធិការវិន័យ PSSI ជាមួយនឹងច្បាប់ចម្លងមួយច្បាប់ ទៅកាន់ PT LIB និងគណៈកម្មការអាជ្ញាកណ្តាល ទាក់ទងនឹងវត្តមានរបស់កីឡាករ PSM ចំនួន 12 នាក់»។
«យើងបានតវ៉ានៅទីលានប្រកួត ហើយសូម្បីតែចប់ហើយក៏ដោយ ក៏ពួកយើងក៏បានតវ៉ាភ្លាមៗទៅកាន់អាជ្ញាកណ្តាល ហើយបាននិយាយទៅកាន់អាជ្ញាកណ្តាល។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាកណ្តាលបានស្នើទៅកាន់ស្នងការប្រកួតផងដែរ។ យើងបានសរសេរលិខិតនិងវីដេអូជាភស្តុតាងផងដែរ” ។
ទន្ទឹមនឹងនេះ ប្រធាននាយកនៃក្រុមហ៊ុន PT LIB លោក Ferry Paulus ដែលបានទទួលលិខិតតវ៉ានោះ បាននិយាយថា ដំណើរការនៅតែស្ថិតក្នុងអាណាចក្រនៃគណៈកម្មាធិការវិន័យ PSSI ។
គណៈកម្មាធិការវិន័យរបស់ PSSI នឹងសម្រេចនៅពេលក្រោយថា តើការដាក់ទណ្ឌកម្មប្រភេទណាដែលនឹងត្រូវពិន័យ PSM Makassar ដោយផ្អែកលើច្បាប់នៃហ្គេម ក្រមវិន័យ និងបទប្បញ្ញត្តិ។
Ferry Paulus បាននិយាយដោយដកស្រង់ពីគេហទំព័រផ្លូវការរបស់ PT LIB ថា៖ «យើងពេញចិត្តចំពោះដំណើរការដែលកំពុងបន្ត ហើយសង្កត់ធ្ងន់ថាការសម្រេចចិត្តដែលបានធ្វើឡើងនឹងផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុង League 1» ។
លោកបានបន្តទៀតថា «របាយការណ៍ទាំងអស់នឹងត្រូវបានប្រមូល ហើយគណៈកម្មាធិការវិន័យនឹងសម្រេចដោយផ្អែកលើអង្គហេតុ និងរបាយការណ៍ដែលមាន និងផ្អែកលើច្បាប់នៃហ្គេម ក្រមវិន័យ និងបទប្បញ្ញត្តិ»។
ព័ត៌មានកីឡាជាតិ
Takaki Ose ខ្សែការពារថ្មីរបស់ “ក្រុមជម្រើសជាតិកម្ពុជា” ដាក់គោលដៅឈានទៅវគ្គបន្ទាប់ មុនពេលជួបជាមួយ “ក្រុមជម្រើសជាតិថៃ” ក្នុងការប្រកួតជើងឯកអាស៊ាន។
ខ្សែការពារជប៉ុនដែលត្រូវបានផ្តល់សញ្ជាតិកម្ពុជាកាលពីខែវិច្ឆិកា បានលេងចំនួនបីប្រកួតរួចហើយសម្រាប់ក្រុមក្នុងព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup ឆ្នាំ 2024។
Takaki Ose បានបង្ហើបមុននឹងទៅសួរសុខទុក្ខក្រុម “ជម្រើសជាតិថៃ” ថា៖ «ការប្រកួតជាមួយទីម័រខាងកើត គឺជាជ័យជម្នះលើកទីមួយរបស់ខ្ញុំក្នុងនាមខ្ញុំជាកីឡាករជម្រើសជាតិកម្ពុជា។ យើងសប្បាយចិត្តខ្លាំងណាស់។ សង្ឃឹមថាពួកយើងនឹងឈានទៅវគ្គបន្ទាប់ ហើយយើងនឹងប្រឹងប្រែង ដើម្បីឈានទៅមុខទាំងអស់គ្នា។”
«ខ្ញុំសង្ឃឹមថាក្រុមរបស់យើងនឹងមានសំណាងក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិថៃ។ យើងបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធតាមគ្រប់មធ្យោបាយ។ ខ្ញុំសូមអរគុណអ្នកគាំទ្រជម្រើសជាតិកម្ពុជាផងដែរ»។
សម្រាប់កាលវិភាគប្រកួតបន្ទាប់ កម្ពុជាត្រូវទៅជួបក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងការប្រកួតជើងឯកអាស៊ានឆ្នាំ២០២៤ ពូល A ប្រកួតចុងក្រោយនៅកីឡដ្ឋាន Rajamangala នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីយប់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថៃរ៉ាត់ ប៉ុស្តិ៍លេខ៣២ AIS PLAY។ YouTube៖ BG SPORTS, Facebook: Nok Plus និង True sport2 Channel 667។ ចំណែកនៅកម្ពុជាផ្សាយក្នុងប៉ុស្តី៍ទូរទស្សន៍ BTV News។