ព័ត៌មានកីឡាជាតិ
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២០២៥ ។
ដោយមានការធ្វើបទបង្ហាញដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី។
កម្មវិធីនេះមានការចូលរួមពីអគ្គលេខាធិការរង មន្ត្រីសហព័ន្ធ អ្នកឧបត្ថម្ភគាំទ្រ លោក Frank Josef Brune តំណាងម្ចាស់ក្រុមហ៊ុនស្រាបៀ Ganzberg Beer និងការចូលពីប្រតិភូដឹកនាំកីឡាករ និងកីឡាករមកពីសមាគម-ក្លិបកីឡាបាល់ទះទាំងអស់ដែលចូលរួម។
ក្លិបទាំង៨ដែលចូលរួមប្រកួទប្រជែងមាន៖
-សមាគមកីឡាបាល់ទះវិសាខា
-សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
-ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
-ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
-ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
-ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់
-ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និង
-អ្នកសារព័ត៌មាននានា។
ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ (ប្រកួតថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៃសប្ដាហ៍នីមួយៗ។
ព័ត៌មានកីឡាអន្តរជាតិ
គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ អាវកីឡាករដែលលក់ដាច់បំផុតរបស់ក្លិប FC Barcelona បានទៅលើអាវលេខ ១៩ របស់កីឡាករវ័យក្មេង Lamine Yamal ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuba ។ ប្រភពខាងលើដដែលបានឱ្យដឹងថាអាវរបស់ Lamine លក់ដាច់ដូចនំខេកនៅហាង Barcelona ។
ចំណែកអាវដែលលក់ដាច់បំផុតទី ២ បន្ទាប់ពី Lamine គឺអាវរបស់ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ។ ដោយឡែកអាវរបស់ Gavi និង Pedri គឺជាអាវដែលលក់ដាច់បំផុតទីបីដូចគ្នានៅ Barca ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ អាវលេខ១០ របស់ Barcelona មិនមានតម្រូវការខ្ពស់ដូចឆ្នាំមុនៗដែលពាក់ដោយកីឡាករ Lionel Messi និង Ronaldinho នោះទេ។ អាវលេខ១០បច្ចុប្បន្នជាកម្មសិទ្ធិរបស់ Ansu Fati៕
កាលពីថ្ងៃសៅរ៍ទី៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឯសេតវិមានប្រធានាធិបតីជិតផុតអាណត្តិ លោកចូ បៃដិន ប្រារព្ធពិធីប្រគល់មេដាយសេរីភាពដើម្បីផ្តល់កិត្តិយសដល់មនុស្ស ១៩ នាក់សម្រាប់សមិទ្ធិផលរបស់ពួកគេកន្លងមក។ ការខកខានមិនបានបង្ហាញខ្លួនដើម្បីទទួលរង្វាន់ពីប្រធានាធិបតីបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក្តី វីរបុរសបាល់ទាត់អាហ្សង់ទីន និងតារាឆ្នើមរបស់ Inter Miami មិនបានបង្ហាញវត្តមាននៅចំពោះមុខប្រធានាធិបតីអាមេរិកនោះទេ ។
ជុំវិញនឹងបញ្ហានេះ Messi បានបំភ្លឺថា សេតវិមានបានជូនដំណឹងដល់ FIFA ដែលបានជូនដំណឹងដល់ក្លឹបកាលពីចុងខែធ្នូថា Leo នឹងត្រូវបានទទួលបានមេដាយនេះ។ Leo តាមរយៈក្លិបបានផ្ញើលិខិតមួយទៅកាន់សេតវិមានដោយនិយាយថាខ្ញុំពិតជាមានអារម្មណ៍ថាមានកិត្តិយសយ៉ាងខ្លាំង ហើយវាពិតជាអស្ចារ្យណាស់ ក្នុងការទទួលបានការទទួលស្គាល់នេះ ប៉ុន្តែដោយសារការកំណត់កាលវិភាគ និងការប្តេជ្ញាចិត្តរបស់ខ្ញុំពីមុន ខ្ញុំនឹងមិនអាចចូលរួមបានទេ។ ខ្ញុំសូមអរគុណចំពោះកាយវិការនេះ ហើយ សង្ឃឹមថានឹងមានឱកាសជួបជាមួយប្រធានាធិបតីដោយផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខ។Messi កំពុងវិស្សមកាលជាមួយក្រុមគ្រួសារ។ Messi ត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការរួមចំណែករបស់គាត់ចំពោះការថែទាំសុខភាព និងការអប់រំក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ និងតាមរយៈមូលនិធិ Leo Messi ៕
ព័ត៌មានកីឡាអាស៊ី
ក្រុមបាល់ទះបុរសវៀតណាមបានកំណត់គោលដៅឈានទៅវគ្គផ្តាច់ព្រ័ត្រនៃស៊ីហ្គេមលើកទី៣៣នៅឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញ និងគ្រូបង្វឹក Tran Dinh Tien ក្រុមរបស់គាត់ប្រាកដជាត្រូវប្រឈមមុខនឹងគូប្រជែងសំខាន់ៗជាច្រើនរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះថៃ។
លោក Le Tri Truong បានមានប្រសាសន៍ថា៖ «យើងបានទទួលរបាយការណ៍បឋមពីគ្រូបង្វឹកក្រុមបាល់ទះបុរសអំពីផែនការអាជីពដែលត្រូវបានបង្កើតឡើង។ ស៊ីហ្គេមលើកទី 33 ឆ្នាំ 2025 រំពឹងថានឹងមានការប្រកួតប្រជែងខ្លាំងហើយកីឡាកររបស់យើងមានការប្តេជ្ញាចិត្តខ្ពស់»។
នៅស៊ីហ្គេមលើកទី៣១ ក្រុមបាល់ទះបុរសវៀតណាមបានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយឈ្នះមេដាយប្រាក់មួយ (ចាញ់ឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ)។ នៅស៊ីហ្គេមលើកទី៣២ យើងឈ្នះបានមេដាយសំរឹទ្ធមួយ (ឈ្នះថៃក្នុងការប្រកួតលេខ៣)។
បន្ទាប់ពី 2 ឆ្នាំ ក្រុមទាំងអស់បានធ្វើការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមបាល់ទះបុរសវៀតណាមក៏ត្រូវបន្តកម្លាំងដើម្បីមានឱកាសទទួលបានជោគជ័យ»។
នៅឆ្នាំ 2023 និង 2024 យើងនឹងមានឱកាសចូលរួមប្រកួតក្នុងការប្រកួត SEA V.League និង AVC Challenge Cup ដូច្នេះវានឹងក្លាយជាឱកាសសម្រាប់កីឡាករវៀតណាមដើម្បីទទួលបានបទពិសោធន៍ដ៏សំខាន់»។
យោងតាមការរៀបចំនេះ នាយកដ្ឋានកីឡា និងហ្វឹកហ្វឺនកាយសម្បទា នឹងបញ្ជូនក្រុមបាល់ទះបុរសវៀតណាមទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ Da Nang ដើម្បីហ្វឹកហាត់ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុស្រដៀងនឹងប្រទេសថៃ។
លោកអគ្គលេខាធិការ Le Tri Truong បន្ថែមថា៖ “ប្រសិនបើកីឡាករបុរសវៀតណាមលេងបានល្អ យើងនឹងមានឱកាស។ នៅសល់ ១១ ខែទៀតរហូតដល់ស៊ីហ្គេមលើកទី ៣៣ ឆ្នាំ ២០២៥ កើតឡើង យើងនឹងចាប់ផ្តើមរៀបចំចាប់ពីពេលនេះតទៅ” ។
បន្ទាប់ពីរកបាន ២ គ្រាប់ម្នាក់ឯងក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ នាជើងទី ១ ដែលក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើថៃ បញ្ចប់លទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Viet Tri ខ្សែប្រយុទ្ធ Nguyen Xuan Son មានសញ្ជាតិដើមប្រេស៊ីល ទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាតិ ក្រោយពីបង្ហាញគុណផល នៃលេងល្អខ្លាំងមែនទែន ប៉ុន្មានប្រកួតចុងក្រោយ។ ២ គ្រាប់របស់ Nguyen Xuan So ក៏បានធ្វើឱ្យក្រុមជម្រើសជាតិវៀតណាម បានបំបែកកំណត់ត្រាឈ្នះថៃនៅក្នុងដីខ្លួនឯងជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំផងដែរ។
Nguyen Xuan Son បានបង្កើតកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុងបាល់ទាត់វៀតណាម រហូតដល់ទទួលបានសញ្ជាតិ និងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដើម្បីចូលរួមក្នុងងពានរង្វាន់ ASEAN Cup។ Nguyen Xuan Son បង្ហាញខ្លួនឱ្យវៀតណាម៤ប្រកួតរកបាន៧គ្រាប់ និងក្លាយជាកីទ្បាករដែលរកគ្រាប់បាល់ច្រើនជាងគេនៅក្នុងពានរង្វាន់ខាងលើនេះផងដែរ។ គួរជម្រាបថា ចំពោះប្រាក់ខែបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Nguyen Xuan Son ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាក្លិប Nam Dinh បានផ្តល់ថ្លៃនឿយហត់ដល់រូបគេប្រមាណជាង ២៥,០០០ ដុល្លារអាម៉េរិកទេក្នុង១ខែ៕
ប្រភព៖ Think Cirve
ក្លិបបឹងកេត បានចុះហត្ថលេខានាំយកខ្សែការពារកូនកាត់ហ្វីលីពីន-ន័រវេស Scott Wood ពីក្លិប Muangthong United នៃក្របខណ្ឌលីគទី១ របស់ប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែង ក៏ដូចជាពង្រឹងក្រុមនៅប្រព័ន្ធខាងក្រោមបន្ថែមទៀត។ Scott Wood ដែលមានវ័យ ២៤ ឆ្នាំខាងលើនេះនឹងលេងឱ្យក្រុមបឹងកេត ដែលស្ថិតនៅក្រោមកាដឹកនាំរបស់លោក Conor Nestor ក្នុងនាមជាកីទ្បាករកូតាអាស៊ាន សម្រាប់ការប្រកួតជើងទី២ ក្នុងក្របខណ្ឌ Cambodia Premier League នារដូវកាល ២០២៤-២៥។
នៅទីបំផុត! ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ ជើងទី ១ ដោយបញ្ចប់លទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Viet Tri ជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ កាលពីយប់មិញ។ ២ គ្រាប់របស់ក្រុមជម្រើសជាតិវៀតណាម រកបានដោយខ្សែប្រយុទ្ធ Nguyễn Xuân Son ដែលជាកីទ្បាករចូលសញ្ជាតិចំនួន ២ គ្រាប់ម្នាក់ឯងនៅនាទី ៥៩ និង ៦៣ ខណៈដែលក្រុមជម្រើសជាតិថៃ រកបានដោយខ្សែការពារ Chalermsak Aukkee នៅនាទី ៨៣។
ជ័យជម្នះខាងលើនេះបានធ្វើឱ្យក្រុមជម្រើសជាតិវៀតណាម ដែលស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Kim Sang-sik ដឹកនាំក្រុមនៅក្នុងការប្រកួតពានរង្វាន់ ASEAN Cup ឈ្នះថៃក្នុងទឹកដីខ្លួនឯងជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ បន្ទាប់ពីពួកគេធ្លាប់ធ្វើបាននៅក្នុងឆ្នាំ ១៩៩៨ ដោយពួកគេបានឈ្នះ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គួរជម្រាបថា ការប្រកួតជើងទី ២ នៃពានរង្វាន់ខាងលើនេះរវាងក្រុមជម្រើសជាតិថៃ និងវៀតណាម ត្រូវលេងនៅឯពហុកីទ្បដ្ឋានជាតិ Rajamangala Stadium ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕