

(English) សហព័ន្ធកីទ្បាបាល់ទាត់ឥណ្ឌូនេស៊ី PSSI បានបណ្តេញលោក Indra Sjafri ចេញពីតំណែងជាគ្រូបង្វឹកកម្រិតយុវជនអាយុក្រោម ២០ ឆ្នាំរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដឹកនាំក្រុមធ្លាក់ចេញពីប្រកួតពានរង្វាន់ AFC U-20 Asian Cup ឆ្នាំ ២០២៥ នៅទីក្រុង Shenzhen ប្រទេសចិន។
បុរសសញ្ជាតិឥណ្ឌូនេស៊ីវ័យ ៦២ ឆ្នាំរូបនេះធ្លាប់បញ្ជាក់ពីឆន្ទៈក្នុងការទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុមក្នុងការប្រកួតជម្រុះ U-20 World Cup។ ឥឡូវនេះ PSSI ក៏បានធ្វើការសម្រេចចិត្តដើម្បីផ្លាស់ទីក្នុងទិសដៅថ្មីមួយ។ សូមរំលឹកថា លោក Indra Sjafri បានដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ីកម្រិតយុវជនអាយុក្រោម ២២ ឆ្នាំ ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ឆ្នាំ២០២៣ ក្នុងវិញ្ញាសារបាល់ទាត់ផ្នែកបុរស បន្ទាប់ពីយកឈ្នះលើថៃទាំងចម្រូងចម្រាស ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕