ads
(English) Thibaut Courtois ថារូបគេអាចជាប់ជម្រើសជាតិម្តងទៀត
២៤-កុម្ភៈ-២០២៥

(English)

អ្នកចាំទីជម្រើសជាតិបែលហ្សិក Thibaut Courtois បាននិយាយថា៖ រូបគេអាចនឹងត្រូវជាប់ជម្រើសជាតិម្តងទៀត ហើយរូបគេក៏រំពឹងថានឹងត្រលប់មកកាន់ក្រុមនៅខែក្រោយនេះផងដែរ។ ក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវប៉ះគ្នាជាមួយនឹងអ៊ុយក្រែន ក្នុងការប្រកួតជម្រុះ Nations League ចំនួន ២ ជើងនៅខែក្រោយ។  ជាការពិតណាស់ អ្នកចាំទីដៃទី ១ របស់ក្លិប Real Madrid វ័យ ៣២ ឆ្នាំរូបនេះធ្លាប់បដិសេធមិនលេងឱ្យក្រុមជម្រើសជាតិ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Domenico Tedesco ប៉ុន្តែឥទ្បូវនេះ លោក Tedesco ត្រូវបានបណ្តេញចេញពីក្រុម។ អ្វីកាន់តែច្បាស់ Thibaut Courtois នឹងត្រលប់មកលេងឱ្យក្រុមម្តងទៀត។

Thibaut Courtois បាននិយាយនៅផតឃែស្ថជាមួយអតីតកីឡាករជម្រើសជាតិអង់គ្លេស Rio Ferdinand ថា៖ «ខ្ញុំនឹកក្រុមជម្រើសជាតិ ប៉ុន្តែឥឡូវនេះខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»។ Courtois ក៏បានពិភាក្សាជាមួយគ្រូបង្វឹកថ្មី លោក Rudi Garcia ដែលបាននិយាយកាលពីខែមុន គាត់ចង់ឱ្យ Courtois ត្រលប់មកវិញ បន្ទាប់ពីចាកចេញពីក្រុមដោយបង្ខំចិត្ត។  គួរបញ្ជាក់ថា Thibaut Courtois មិនបានលេងឱ្យក្រុមជម្រើសជាតិ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរូបគេត្រូវបានមើលរំលងដោយលោក Tedesco៕

ប្រភព៖ Reuters

ads