ព័ត៌មានកីឡាជាតិ
(English) តារាបាល់ទាត់របស់បិសាចក្រហម Manchester United មានការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំងជាមួយគ្រូបង្វឹក Ruben Amorim បន្ទាប់ពីគាត់បានស្តីបន្ទោសចំពោះលទ្ធផលមិនល្អរបស់ពួកគេដែលជាហេតុផលធ្វីឲ្យបុគ្គលិកក្លឹបជាង ២០០ នាក់ត្រូវបានកាត់ចោល។ គ្រូបង្វឹកដែលកំពុងអង្គុយលើកៅអីភ្លើង បានបញ្ចេញមតិដោយត្រង់ៗថា ការបរាជ័យរបស់ United ក្នុងការប្រកួត Champions League និងទម្រង់លេងនៅ Premier League មិនល្អ គឺជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកក្លឹបបាត់បង់ការងារ។ ការអះអាងរបស់គាត់បានធ្វើឱ្យតារាបាល់ទាត់ឆ្នីមៗមួយចំនួនបានខឹងសម្បារ ដោយសារតែពួកគេជឿថាគាត់បានដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប មុនពេលចូលរួមពាក់កណ្តាលរដូវកាល។
សេចក្តីថ្លែងការណ៍នេះបាននាំឱ្យមានគម្លាតរវាង លោកAmorim និងកីឡាករ ដែលកំពុងសម្របខ្លួនទៅនឹងការទាមទារវិធីសាស្រ្តនិងយុទ្ធសាស្រ្តរបស់ចៅហ្វាយថ្មីសញ្ជាតិព័រទុយហ្គាល់ផងដែរ។ ប្រភពមួយបាននិយាយថា៖ ប្រសិនបើអ្នកមើលពីខាងក្រៅ អ្នកនឹងគិតថាកីឡាករ និងគ្រូបង្វឹកកំពុងតែមានភាពអស្ចារ្យប៉ុន្តែការពិតគឺកីឡាករមានការខកចិត្តចំពោះការស្តីបន្ទោស។ ទោះបីជាយ៉ាងណាកីឡាករមិនបាន តវ៉ាជាមួយអ្នកគ្រប់គ្រងដោយសារពួកគេមិនទាន់បានបង្កើតទំនាក់ទំនងល្អ ជាមួយគាត់។គាត់ច្បាស់ក្នុងអ្វីដែលគាត់ចង់បានពីពួកគេនៅលើទីលាន ហើយពួកគេកំពុងព្យាយាមអនុវត្តវា៕
ប្រភព៖ The Sun
ព័ត៌មានកីឡាអន្តរជាតិ
(English) យោងតាមលោក Tebas ប្រធានបាល់ទាត់អេស្ប៉ាញ La Liga បានប្រាប់បណ្តាញសារព័ត៌មានថា Messi ទំនងជានឹងត្រលប់មក Barcelona វិញទាំងក្នុងនាមជាកីឡាករ ឬអាចជាតំណែងផ្សេងទៀត។ លោក Tebas បានប្រាប់គេហទំព័រ GiveMeSport ថា៖ ខ្ញុំគិតថា Messi ចង់ត្រលប់មក Barcelonaវិញ។ គាត់បានចំណាយពេលជាច្រើនឆ្នាំនៅទីនេះ។ ខ្ញុំប្រាកដថា Messi នឹងត្រលប់មកវិញ។
Tebas បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏រឹងមាំរវាង Messi និង Barcelona ដោយបញ្ជាក់ថា ម៉ាកសញ្ញាកំពូលតារាអាហ្សង់ទីនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិប។ ផ្ទុយទៅវិញលោក Tebas បានបង្ហាញការមន្ទិលសង្ស័យអំពីសក្តានុពលត្រឡប់មក Barcelona វិញរបស់ Neymar ។ គាត់បាននិយាយថាNeymar គឺជារឿងផ្សេង។ខ្ញុំមិនគិតថាគាត់នឹងត្រឡប់ទៅ Barcelona វិញទេ។ ខ្ញុំប្រាកដជាប្រាកដណាស់អំពីរឿងនោះ។ ការរំពឹងទុកជុំវិញការត្រលប់មកវិញរបស់ Messi និង Neymar កើតឡើងនៅពេលដែល Barcelona ផ្តោតលើការឈ្នះពានលីកនៅរដូវកាលនេះ។ បច្ចុប្បន្នក្រុមនេះកំពុងឈរលើកំពូលតារាងហើយនឹងជួបក្រុម Real Sociedad នៅថ្ងៃអាទិត្យ៕
ព័ត៌មានកីឡាអាស៊ី
(English) អ្នកចាត់ការរបស់ក្លិប Fenerbahce លោក Jose Mourinho ត្រូវបានពិន័យចំនួន ៤ ប្រកួត និងជាទឹកប្រាក់ ៣៥, ១៩៤ ផោន សម្រាប់ការបញ្ចេញមតិដែលបានធ្វើឡើងបន្ទាប់ពីការប្រកួតកាលពីថ្ងៃចន្ទជាមួយគូប្រជែងក្នុងស្រុកគឺ Galatasaray ។ Mourinho ត្រូវបានចោទប្រកាន់ដោយក្លិប Galatasaray ពីបទធ្វើសេចក្តីថ្លែងការណ៍ប្រកាន់ជាតិសាសន៍ បន្ទាប់ពីការប្រកួត Istanbul Derby ហើយកាលពីថ្ងៃអង្គារ Fenerbahce បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាការអត្ថាធិប្បាយរបស់គាត់ត្រូវបាន “ដកចេញទាំងស្រុងពីបរិបទ”។
លទ្ធផលស្មើគ្នា ០-០ រវាងក្រុមទាំងពីរ ត្រូវបានអាជ្ញាកណ្តាល លោក Slovenian Slavko Vincic បន្ទាប់ពីក្លិបទាំងពីរបានស្នើសុំឱ្យអាជ្ញាកណ្តាលបរទេសម្នាក់ទទួលបន្ទុកការប្រកួត។ ប៉ុន្តែអាជ្ញាកណ្តាលទី ៤ គឺជនជាតិតួកគី ហើយលោក Mourinho បានរិះគន់ម្តងទៀតចំពោះអាជ្ញាកណ្តាលតួកគី អំឡុងពេលសន្និសីទសារព័ត៌មានក្រោយការប្រកួត។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៦២ ឆ្នាំរូបនេះនិយាយថាគាត់បានទៅបន្ទប់ផ្លាស់សំលៀកបំពាក់របស់អាជ្ញាកណ្តាល បន្ទាប់ពីការប្រកួតកាលពីថ្ងៃច័ន្ទដោយប្រាប់អាជ្ញាកណ្តាលទី ៤ ថា “ប្រសិនបើអ្នកជាអាជ្ញាកណ្តាលការប្រកួតនេះនឹងមានគ្រោះថ្នាក់”។ កាលពីថ្ងៃព្រហស្បតិ៍ សហព័ន្ធបាល់ទាត់តួកគីបានបញ្ជាក់ថាខ្លួននឹងដាក់ទណ្ឌកម្មលើលោក Mourinho ដែលជាផ្នែកខាងក្រៅសម្រាប់បញ្ហាវិន័យពីរដាច់ដោយឡែកពីគ្នា៕
ប្រភព៖ BBC
(English) ខ្សែប្រយុទ្ធ Antony នឹងអាចបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid សម្រាប់ការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នាថ្ងៃសៅរ៍នេះ បន្ទាប់ពីឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងកាតក្រហម។ ជាការពិតណាស កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។
រូបគេត្រូវបានពិន័យ ១ ប្រកួត បន្ទាប់ពីបញ្ហាខាងលើនេះ ប៉ុន្តែក្លិប Real Betis បានប្តឹងឧទ្ធរណ៍ដោយជោគជ័យប្រឆាំងនឹងការព្យួរទៅ La Liga។ Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក។ Betis ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នៅ La Liga បើកទ្វារកីទ្បដ្ឋាន Estadio Benito Villamarin ស្វាគមន៍ក្រុមលេខ ២ គឺ Real Madrid នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
(English) អ្នកគាំទ្ររបស់ក្លិប Liverpool បានសម្តែងការពេញចិត្តនឹងខ្លាំងជាមួយនឹងក្រុមរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើ Newcastle United ដោយបញ្ចប់លទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៧ រដូវកាល ២០២៤-២៥ កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
២ គ្រាប់របស់ក្រុម Liverpool រកបានដោយខ្សែបម្រើ Dominik Szoboszlai នៅនាទីទី ១១ មុនពេលខ្សែបម្រើ Alexis Mac Allister រកបាន ១ គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី ២ នៅនាទីទី ៦៣។ ជ័យជម្នះរបស់ក្រុមហង្សក្រហម ដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Arne Slot ក៏បានធ្វើឱ្យពួកគេកាន់តែនាំមុខលើក្រុមលេខ ២ គឺ Arsenal រហូតដល់ ១៣ ប៉ុណ្ណោះឯណោះ បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ០-០ ជាមួយនឹង Nottingham Forest នៅក្រៅដី កាលពីរាត្រីដូចគ្នា។
ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១១ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។ Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕
(English) អតីតគ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានអះអាងថា៖ ខ្ញុំប្រហែលជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេបន្ទាប់ពីត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានចាកចេញពី Ajax ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានស៊ូទ្រាំនឹងរយៈពេលពីរឆ្នាំដ៏លំបាកនៅ Old Trafford មុនពេលត្រូវបានបណ្តេញចេញ។
លោក Ten Hag ដែលបានដឹកនាំឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺ Carabao Cup និង FA Cup នៅរដូវកាលបន្ទាប់ មុនពេលគាត់ត្រូវបានបណ្តេញចេញក្នុងខែតុលា។ បុរសអាយុ៥៥ឆ្នាំរូបនេះបាននិយាយថា៖ ខ្ញុំអាចប្តូរអាជីពពីបាល់ទាត់ទៅកាន់ពិភពអាជីវកម្មវិញដោយជួយការងារបងប្អូនរបស់ខ្ញុំគឺ Michel និង Rico ដែលកំពុងគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ពួកគេ។
Ten Hag បាននិយាយនៅលើផតឃែស្ថ SEG Stories ថាមានរឿងជាច្រើនទៀតដែលខ្ញុំអាចធ្វើបានប្រហែលជានៅក្នុងបាល់ទាត់ តែក្នុងតំណែងផ្សេង។ នោះជាជម្រើស ហើយប្រហែលជាមានអ្វីខុសគ្នាទាំងស្រុង។ ខ្ញុំបានធ្វើការងារជាមួយបងប្អូនរបស់ខ្ញុំថ្មីៗនេះ។ យើងមានក្រុមហ៊ុនផ្ទាល់ខ្លួន។ពួកយើងក៏បើកក្រុមហ៊ុនរួមគ្នាជាមួយឪពុករបស់យើងផងដែរ។នោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើផងដែរ ឥឡូវនេះខ្ញុំអាចយកចិត្តទុកដាក់បន្ថែមទៀតហើយវាក៏រីករាយផងដែរ។
គ្រួសារ Ten Hag ស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសហូឡង់ បន្ទាប់ពីឪពុករបស់ពួកគេ Hennie បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយនៅឆ្នាំ ១៩៦៧៕
(English) សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសជាផ្លូវការក្នុងតែងតាំងអតីតខ្សែបម្រើរបស់ក្លិប FC Barcelona និង Manchester United គឺលោក Jordi Cruyff ទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។ បុរសសញ្ជាតិហុល្លង់វ័យ ៥១ ឆ្នាំរូបនេះគឺជាកូនប្រុសរបស់វីរៈបុរស FC Barcelona និងក្រុមជម្រើសជាតិហុល្លង់ គឺលោក Johan Cruyff ហើយលោកក៏នឹងធ្វើការងារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ផងដែរ។
សម្រាប់លោក Jordi Cruyff មានបទពិសោធន៍ក្នុងនាមជាគ្រូបង្វឹក និងគ្រប់គ្រងផ្នែកបាល់ទាត់ដូចជា៖ ជាជំនួសការគ្រូបង្វឹកនៅ Valletta FC (ម៉ាល់តា), នាយកប្រតិបត្តិផ្នែកកីទ្បានៅ AEK Larnaca (Cyprus), ជាគ្រូបង្វឹក និង នាយកប្រតិបត្តិផ្នែកកីទ្បានៅ Maccabi Tel Aviv (អ៊ីស្រាអែល), ជាគ្រូបង្វឹកនៅ Chongqing Liangjiang Athletic (ចិន), ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ, ជាគ្រូបង្វឹកនៅ Shenzhen FC (ចិន), និងជាទីប្រឹក្សាបច្ចេកទេស និងនាយកកីឡានៅ Barcelona (អេស្ប៉ាញ) ផងដែរ៕
ប្រភព៖ Ball Thai
(English) យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami ត្រូវបានស្ថាប័នលីគកំពូលអាម៉េរិក Major League Soccer ត្រៀមពិន័យ ពីបទប្រើហិង្សា កាលពីពេលថ្មីៗនេះ។
គណៈកម្មាធិការវិន័យរបស់ MLS បានសម្រេចចិត្តពិន័យលើតារា World Cup ឆ្នាំ ២០២៤ វ័យ ៣៧ ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានប្រើប្រាស់ដៃទៅចាប់កសមាជិកក្រុមការងារគ្រូបង្វឹករបស់ក្លិប New York City FC ជាគូប្រជែង ដោយចេតនា បន្ទាប់ពីក្រុមរបស់ពួកគេស្មើគ្នា ២-២ សម្រាប់ការប្រកួតលីគ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
ជាមួយគ្នានេះ មិត្តរួមក្រុមរបស់ Lionel Messi គឺ Luis Suarez ក៏ត្រូវបានពិន័យផងដែរ សម្រាប់ការធ្វើខុសទៅនឹងគោលការណ៍របស់ MLS ដោយសារូបគេបានច្របាច់កកីឡាករ Birk Risa ពីក្រោយកាលពីប្រកួតក្នុងតង់ទី ១ ដែលត្រៀមទទួលរងនូវការពិន័យពី MLS ដូចគ្នា៕