ads
(English) កីឡាករខកចិត្តនិងខឹងសម្បារជាមួយលោក Ruben Amorim
២៨-កុម្ភៈ-២០២៥

(English) តារាបាល់ទាត់របស់បិសាចក្រហម Manchester United មានការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំងជាមួយគ្រូបង្វឹក Ruben Amorim បន្ទាប់ពីគាត់បានស្តីបន្ទោសចំពោះលទ្ធផលមិនល្អរបស់ពួកគេដែលជាហេតុផលធ្វីឲ្យបុគ្គលិកក្លឹបជាង ២០០ នាក់ត្រូវបានកាត់ចោល។ គ្រូបង្វឹកដែលកំពុងអង្គុយលើកៅអីភ្លើង បានបញ្ចេញមតិដោយត្រង់ៗថា ការបរាជ័យរបស់ United ក្នុងការប្រកួត Champions League និងទម្រង់លេងនៅ Premier League មិនល្អ គឺជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកក្លឹបបាត់បង់ការងារ។ ការអះអាងរបស់គាត់បានធ្វើឱ្យតារាបាល់ទាត់ឆ្នីមៗមួយចំនួនបានខឹងសម្បារ ដោយសារតែពួកគេជឿថាគាត់បានដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប មុនពេលចូលរួមពាក់កណ្តាលរដូវកាល។

សេចក្តីថ្លែងការណ៍នេះបាននាំឱ្យមានគម្លាតរវាង លោកAmorim និងកីឡាករ ដែលកំពុងសម្របខ្លួនទៅនឹងការទាមទារវិធីសាស្រ្តនិងយុទ្ធសាស្រ្តរបស់ចៅហ្វាយថ្មីសញ្ជាតិព័រទុយហ្គាល់ផងដែរ។ ប្រភព​មួយ​បាន​និយាយ​ថា៖ ប្រសិន​បើ​អ្នក​មើលពីខាងក្រៅ អ្នក​នឹង​គិត​ថា​កីឡាករ និងគ្រូបង្វឹកកំពុង​តែ​មាន​ភាព​អស្ចារ្យប៉ុន្តែការពិតគឺកីឡាករមានការខកចិត្តចំពោះការស្តីបន្ទោស។ ទោះ​បី​ជា​យ៉ាង​ណា​កីឡាករមិន​បាន​ តវ៉ាជាមួយ​អ្នក​គ្រប់​គ្រង​ដោយ​សារ​ពួក​គេ​មិន​ទាន់​បាន​បង្កើត​ទំនាក់​ទំនងល្អ ជាមួយ​គាត់​។គាត់ច្បាស់ក្នុងអ្វីដែលគាត់ចង់បានពីពួកគេនៅលើទីលាន ហើយពួកគេកំពុងព្យាយាមអនុវត្តវា៕

ប្រភព៖ The Sun

ads