

(English)
ខ្សែការពារ Manuel Akanji របស់ក្លិបមេឃខៀវ Manchester City នឹងត្រូវធ្វើការវះកាត់លើរបួសភ្លៅ និងត្រូវគេបានរំពឹងថាអវត្តមាន ១០ សប្តាហ៍។ កីទ្បាករអន្តរជាតិស្វីសវ័យ ២៩ ឆ្នាំរូបនេះបានរបួសខាងលើ អំទ្បុងពេលការប្រកួត Champions League ដែល City បានចាញ់ Real Madrid ២-៣ នៅឯកីទ្បដ្ឋាន Etihad Stadium សម្រាប់ការប្រកួតជើងទី ១ វគ្គ Play-off ដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។
Manuel Akanji បានបង្ហាញខ្លនឱ្យ City ចំនួន ២០ ក្នុងចំណោម ២៤ ប្រកួតនៅ Premier League និង ៣០ ប្រកួតគ្រប់កម្មវិធី នារដូវកាលនេះ។ បញ្ហារបួសរបស់ Akanji កើតទ្បើងបន្ទាប់ពីខ្សែការពារ John Stones, Nathan Ake និង Ruben Dias ត្រលប់មកកាន់ក្រុមវិញថ្មីៗនេះ។ គួរបញ្ជាក់ថា ក្រុម Manchester City ដែលបានបាត់បង់ខ្សែបម្រើការពារដ៏ល្អគឺ Rodri ដោយសាររងរបួសដាច់សរសៃពួរជង្គង់ ACL ក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យក្រុមធ្លាក់ទៅកាន់លេខរៀងទី ៥ នៅ Premier League តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ១៦ ពិន្ទុ៕
ប្រភព៖ BBC