

(English) ការប្រកួតពានរង្វាន់លំដាប់ទី ២ របស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៨ ឆ្នាំ២០២៤-២៥ រកឃើញ ៥ ក្រុមហើយ ដែលទ្បើងទៅវគ្គ ៨ ចុងក្រោយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោម ៥ ក្រុមរួមមាន៖ ក្រុមរងជើងឯកភ្នំពេញក្រោន, វិសាខា, Tiffy Army FC, បឹងកេត និងណាហ្គាវើលដ៍ ដែលពួកគេសឹងតែយកឈ្នះលើគូប្រជែងរៀងខ្លួននៅវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ កន្លងមក។
នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមដែលយកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងរួមមាន៖
ខណៈដែលនៅជើងទី ១ ក្រុមដែលយកឈ្នះលើគូប្រជែងរួមមាន៖
សម្រាប់វគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ភ្នំពេញក្រោន ប៉ះណាហ្គាវើលដ៍, វិសាខា ប៉ះ Tiffy Army FC ស្របពេលបឹងកេត ត្រូវរង់ចាំការឈ្នះរវាងក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ និងអាយអេសអាយ នៅជើងទី ២។ គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិច្រើនជាងគេរហូតដល់ទៅ៥ដងឯណោះ ខណៈដែលវិសាខា និង Tiffy Army FC ឈ្នះ៣ដងដូចគ្នា, ភ្នំពេញក្រោន ឈ្នះ២ដង ក៏ដូចជាបឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ និងខេមរាកីទ្បា ឈ្នះមួយក្រុមមួយលើក ចាប់តាំងពីបង្កើតពានរង្វាន់ខាងលើនេះទ្បើងនៅឆ្នាំ២០០៧ មកម្ល៉េះ៕