

កីឡាករខ្សែការពារ Benjamin Mendy ដែលឈ្នះពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិបារាំង បានចុះហត្ថលេខាជាមួយក្លឹបបាល់ទាត់ស្វីស Zurich កាលពីថ្ងៃអង្គារ បន្ទាប់ពីមិនបានលេងនៅក្នុងរដូវកាលនេះជាមួយក្លឹបលំដាប់ទីពីររបស់បារាំង Lorient ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌AP កាលពីថ្ងៃពុធទី ១២ កុម្ភៈ ២០២៥។
Zurich បាននិយាយថាអតីតកីឡាករ Manchester City និង Monaco បានចុះកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងពីតម្លៃខ្លួននោះទេ។
Mendy បានចូលរួមជាមួយ Lorient ក្នុងឆ្នាំ២០២៣ បន្ទាប់ពីចំណាយពេល៦ ឆ្នាំនៅជាមួយ Man City ជាកន្លែងដែលគាត់បានឈ្នះពាន Premier League ចំនួន ៣មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់។គាត់មិនបានលេងឱ្យ Man City បន្ទាប់ពីខែសីហា ឆ្នាំ ២០២១ខណៈពេលដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទតែក្រោយមកគាត់ត្រូវបានរួចទោស។
កីឡាករវ័យ៣០រូបនេះលេងបាន១០ ដងសម្រាប់ប្រទេសបារាំង រួមទាំងការប្រកួតវគ្គចែកពូលបាល់ទាត់ពិភពលោក២០១៨ សម្រាប់អ្នកឈ្នះពានរង្វាន់ចុងក្រោយ។
Zurich ស្ថិតនៅលេខរៀងទី៨ក្នុងលីគស្វីសដែលមាន១២ក្រុម តាមពីក្រោយក្រុមកំពូលតារាង Basel ត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ៕