ads
(English) Jamal Musiala តកុងត្រាថ្មីលេងឱ្យ Bayern Munich រហូតដល់ឆ្នាំ ២០៣០
១៥-កុម្ភៈ-២០២៥

(English) តារាឆ្នើមរបស់ក្លិប Bayern Munich ខ្សែបម្រើប្រយុទ្ធ Jamal Musiala បានតកុងត្រាថ្មីជាមួយនឹងក្លិប រហូតដល់ខែមិថុនា ឆ្នាំ២០៣០។ កីទ្បាករសញ្ជាតិអាល្លឺម៉ង់វ័យ ២១ ឆ្នាំរូបនេះដែលលេងឱ្យក្លិប Chelsea ក្នុងកម្រិតថ្នាលយុវជនឆ្នាំ ២០១៩ បានចុះកិច្ចសន្យាថ្មី ដើម្បីបន្តស្នាក់នៅកីទុ្បដ្ឋាន Allianz Arena ខណៈដែលកិច្ចសន្យាមុននឹងអសុពលភាពនាចុងបញ្ចប់រដូវកាលក្រោយ។

Bayern Munich ក៏ទើបតែបានតកុងត្រាថ្មីដល់ខ្សែការពារ Alphonso Davies និងអ្នកចាំទី Manuel Neuer ។ Jamal Musiala រកបាន ១០ គ្រាប់ និង ៤ គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga ក្នុងរដូវកាលនេះ ខណៈដែលរូបគេរកបាន ៤៣ គ្រាប់ក្នុងបង្ហាញខ្លួន ១៣២ ប្រកួតក្នុងលីគ ក៏ដូចជា ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតនៅ Champions League។ Musiala ក៏រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ៕

ប្រភព៖ AP

ads