ads
ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-មិនា-២០២៤
Barcelona និង Getafe លែងចាប់អារម្មណ៍ Greenwood បន្ទាប់ពី Man United កំណត់ថ្លៃលក់ច្រើនពេក

យោងតាម Marca ដែលជាប្រភពលំដាប់ថ្នាក់លេខមួយរបស់អេស្ប៉ាញ Barcelona និង Getafe លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Mason Greenwood បន្ទាប់ពី Manchester United បានដាក់តម្លៃខ្លួន 50 លានអឺរ៉ូ។

Greenwood វ័យ 22 ឆ្នាំបានរីករាយជាមួួនិង​គុណផល​លេង​របស់​ខ្លួន ក្នុងការខ្ចីជើងនៅ Getafe ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និង assist ៥លើកទៀតរហូតមកដល់ពេលនេះ។ នោះនាំឱ្យ Getafe ចង់បានគាត់ជាអចិន្ត្រៃយ៍ ខណៈពេលដែល Barca ក៏កំពុងតាមដានកីឡាករអង់គ្លេសរូបនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្លិបទាំងពីរត្រូវបានគេរាយការណ៍ថាបានបិទចំណាប់អារម្មណ៍ ដោយសារការទាមទាររបស់ Man United ដែលពួកគេជឿថាមានតម្លៃថ្លៃខ្លាំង។

Greenwood បានស៊ូទ្រាំនឹងការចាកចេញដ៏លំបាកពី Old Trafford បន្ទាប់ពីត្រូវបានទម្លាក់ចេញពីក្រុម ដោយសារការចោទប្រកាន់ពីបទរំលោភ និងបង្ខំដៃគូរបស់គាត់។ អនាគត​របស់​គាត់​នៅ​តែ​មិន​ប្រាកដ​ប្រជា ខណៈ​ដែល​គាត់​កំពុងធ្វើ​បាន​ល្អនៅ La Liga។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិនា-២០២៤
Supercomputer ព្យាករណ៍ឱកាសរបស់ Arsenal លើក​ពាន Champions League ច្រើនជាង Bayern Munich

Arsenal កំពុង​ស្ថិតក្នុងស្ថានភាពដ៏លំបាក​មួយ​ក្នុងការ​ប្រកួត​ប្រជែងពាន​រង្វាន់ UEFA Champions League បន្ទាប់ពីចាប់ឆ្នោតឱ្យជួបជាមួយក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ។

មិនត្រឹមតែប៉ុណ្ណឹងទេ កាំភ្លើងធំមួយនេះនឹងត្រូវប្រឈមមុខនឹងក្រុមឈ្នះជើងឯក Man City ឬក៏ Real Madrid ប្រសិនបើពួកគេយកឈ្នះ FC Bayern Munich ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ។

អញ្ចឹងក៏ដោយ! Supercomputer ដែលបង្កើតឡើងដោយវេបសាយស្រាវជ្រាវស្ថិតិ Opta បានធ្វើបច្ចុប្បន្នភាពការទស្សន៍ទាយ Champions League របស់ខ្លួន ហើយបាន​ទាយថា Arsenal ជាជម្រើសលំដាប់ទី 4 ដើម្បីលើកពាន UCL លើកដំបូងរបស់ខ្លួន។

ក្រុមកាំភ្លើងធំមានឱកាស 10.92% ឈរចំណាត់​ថ្នាក់លេខ៤ ដែលវាពិតជាច្រើនជាងឱកាសរបស់​ក្លិប Barcelona ឬ Bayern Munich ទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ Man City គឺជាក្រុមដែលមានភាគរយខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ក្នុងការដណ្តើមយកពានរង្វាន់ Champions League សារជាថ្មី​ដោយ​មានឱកាស 29.46% ក្នុងការឈ្នះពាន។

PSG ឈរលេខ២ មានឱកាស ១៦.១៥% ខណៈដែល Real Madrid ជាក្រុម​ឈ្នះពាន​រង្វាន់​នេះ​ច្រើន​ជាង​គេ​ឈរ​នៅ​លេខ៣ មានឱកាស​១៣.០៦%។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិនា-២០២៤
Barcelona ចង់ឱ្យ Lamine Yamal ពាក់អាវលេខ១០ ស្នងតំណែង Messi

យោងតាមគេហទំព័រTribuna ដកស្រង់សារព័ត៌មានក្នុងស្រុកCatRadioចេញផ្សាយកាលពីថ្ងៃសុក្រទី ១៥ មីនា ២០២៤ បានអោយដឹងថា ក្លឹបអ្នកមានបុណ្យ​ Barcelona កំពុងជជែក​ ដេញដោលផ្ទៃក្នុង អំពីលទ្ធភាពនៃការផ្តល់ឱ្យកីឡាករ Lamine Yamal ពាក់អាវលេខ១០ នៅរដូវកាលក្រោយ។

មនុស្សកាន់តែច្រើននៅក្នុងក្លឹបជឿថា Barcelona គួរតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការលក់អាវលេខ១០ ហើយការសម្រេចចិត្តនេះអាចធ្វើឱ្យមានភាពខុសគ្នា។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតសង្កត់ធ្ងន់ថា វាអាចដាក់សម្ពាធខ្លាំងពេកទៅលើកីឡាករដែលទើបមានអាយុ ១៦ ឆ្នាំ។

Yamal ត្រូវបានគេរំពឹងថានឹងទទួលបានលេខអាវក្រុមដំបូងនៅរដូវក្តៅនេះ ខណៈដែល Ansu Fati ដែលបច្ចុប្បន្នកំពុងពាក់អាវលេខ១០នេះ ទំនងជាត្រូវបានលក់ចេញ ដូច្នេះហើយ ការជជែក ដេញដោលនេះអាចក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងក្លឹបឆាប់ៗនេះ។

Leo Messi គឺជាអ្នកគ្រប់គ្រងអាវដ៏ល្បីបំផុតមិនធ្លាប់មានមួយនេះ នៅមុនរដូវកាល២០០៨-០៩នៅពេលដែលគាត់មានអាយុ ២១ឆ្នាំ។ វាហាក់ដូចជាលឿនណាស់សម្រាប់ Lamine ដើម្បីទទួលបន្ទុកពាក់អាវ១០នេះ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិនា-២០២៤
Sancho នឹងមិនវិលទៅរក Man Utd វិញ​ទេ ដរាបណាលោក Erik ten Hag បន្ត​ដឹកនាំ

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា Jadon Sancho គ្មានចេតនាចង់វិលត្រលប់ទៅ Manchester United វិញទេ ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag មិនត្រូវបានគេបណ្តេញចេញ។

Sancho ដែលបច្ចុប្បន្នកំពុងលេងឱ្យអតីតក្លឹប Dortmund ក្នុងល័ក្ខខណ្ឌខ្ចីជើង បន្ទាប់ពីមានជម្លោះដ៏ធំជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់ បានបញ្ជាក់ថា នៅពេលនេះខ្ញុំមិនមានចេតនាចង់ត្រលប់ទៅ Man United វិញទេ។

បិសាចក្រហមបានទិញកីឡាកររូបនេះកាលពីឆ្នាំ ២០២១ក្នុងតម្លៃជាង៩៣លានដុល្លារ ប៉ុន្តែប្រសិនបើ លោកTen Hag នៅតែបន្តអង្គុយកៅអីគ្រូបង្វឹកសម្រាប់រដូវកាល ២០២៤-២៥ នោះ កីឡាករវ័យ ២៣ ឆ្នាំអាចនឹងបន្តស្នាក់នៅ ជាអចិន្ត្រៃយ៍ជាមួយ Dortmund ខណៈអនាគតរបស់គាត់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសមើលទៅមានកម្រិត។

The Sun រាយការណ៍ថា Manchester United អាចនឹងទទួលយកសំណើរជាង៤៤លានដុល្លារពី Dortmund សម្រាប់ការផ្ទេរអចិន្ត្រៃយ៍។ Sancho និង Ten Hag មើលមុខមិនចំគ្នាទេបន្ទាប់ពីកីឡាករបានហៅគ្រូបង្វឹកថាជាមនុស្សកុហក់ដែលអះអាងថាគាត់ធ្វើមិនបានល្អក្នុងពេលហ្វឹកហាត់។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបដិសេធមិនសុំទោសចំពោះទង្វើរបស់គាត់ដែលបង្កភាពតានតឹងបជាមួយអ្នកចាត់​ការសញ្ជាតិហូឡង់៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-មិនា-២០២៤
បុគ្គលិករបស់ Barca បង្ហាញប្រតិកម្មបែបណាពេលចាប់ឆ្នោតជួប PSG ?

លោក Javi Miguel មកពីកាសែតអេស្ប៉ាញ AS បង្ហើបថាបុគ្គលិកបច្ចេកទេសរបស់ Barcelona ពេញចិត្តនឹងការចាប់ឆ្នោត Champions League ទល់នឹង PSG ។

Barcelona ជឿជាក់ថាពួកគេ អាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើពួកគេធ្វើបានល្អក្នុងជើងទី 1 ក្នុងទីក្រុងប៉ារីស ដោយហេតុនេះទទួលបានលទ្ធផលល្អក្នុងការប្រកួតជើងទីពីរនៅកីឡដ្ឋាន Montjuic ។

ក្រៅពី ‘អត្ថប្រយោជន៍’ ក្នុងការលេងជើងទី 2 នៅផ្ទះខ្លួនឯង Barca ក៏គិតថាការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រផ្តល់ភាគរយខ្ពស់ដល់ពួកគេ ខណៈដែលពួកគេនឹងប្រឈមមុខនឹងក្រុមឈ្នះរវាង Atletico Madrid និង Dortmund ប្រសិនបើពួកគេទម្លាក់ PSG ។

Barcelona មិន​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​ន័យ​ថា​ការ​ឈ្នះ​លើ PSG នឹង​ក្លាយ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់ Xavi និង​កូនក្រុម​របស់​គាត់។ វាក៏នឹងមកជាមួយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយចំនួនសម្រាប់ក្លិបផងដែរ។ Barca នឹងញញឹមនៅផ្ទះជាមួយនឹងប្រាក់ចំណូលប្រហែល 20 លានអឺរ៉ូ។

Barca dressing room reaction to Champions League quarter-final draw revealed - Football | Tribuna.com

ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី 9 និង 10 ខែមេសា ខណៈដែល Barca ឡើងមកជួបជាមួយអតីតបុគ្គលិករបស់ខ្លួនដូចជា Luis Enrique និង Ousmane Dembele ។ ទាំង​កីឡាករ​និង​គ្រូ​បង្វឹក​ធ្លាប់​ទទួលបានបាន​ប្រាក់​ខែ​កាលដឹកនា​និង​លេង​នៅ Barca។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-មិនា-២០២៤
Ajax ចាប់អារម្មណ៍យកលោក Erik ten Hag ទៅដឹកនាំវិញ

យោងតាម Mirror ក្លិប Ajax បានចងក្រងបញ្ជីគោលដៅអ្នកចាត់ការថ្មីរបស់ខ្លួន រួមទាំង Erik ten Hag របស់ Manchester United និងលេខ 2 Pep Lijnders របស់ Liverpool (គ្រូជំនួយ)។

នាយកប្រតិបត្តិថ្មីរបស់ក្លិបហូឡង់ Alex Kroes បច្ចុប្បន្នកំពុងស្វែងរកអ្នកជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្ន John van ‘t Schip នៅមុនរដូវកាលថ្មី។

Lijnders ជំនួយការរបស់លោក Jurgen Klopp ត្រូវបានចាត់ទុកថាជាជម្រើសដែលអាចសម្រេចបានបំផុតដោយ​សារតែការចាកចេញរបស់របស់គ្រុបង្វឹកអាល្លឺម៉ង់ពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។

ខណៈពេលដែលលោក Kroes មិនបានបដិសេធក្នុងការយកលោក Ten Hag ត្រឡប់ទៅវិញនោះ Ajax មានការស្ទាក់ស្ទើរក្នុងការទូទាត់សំណង ហើយរង់ចាំការសម្រេចចិត្តពីលោក Jim Ratcliffe ទាក់ទងនឹងអ្នកចាត់ការថ្មី។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-មិនា-២០២៤
Chelsea ត្រូវប្រមូលលុយឲ្យបានជិត៤០០លានដុល្លារមកវិញ ដើម្បីគេចពីទណ្ឌកម្ម Financial Fair Play

Chelsea ត្រូវតែរកលុយឱ្យបានយ៉ាងហោចណាស់៣៨៤លានដុល្លារ ដោយលក់កីឡាករ ១០ នាក់ដើម្បីគេចផុតពីការរំលោភច្បាប់ហិរញ្ញវត្ថុនៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការអនុលោមតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។ នេះបើយោងតាមការចេញផ្សាយរបស់ m.footballapp.com កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ មីនា ២០២៤។

កាលពីសប្តាហ៍មុន ក្លិបបានប្រកាសពីការខាតបង់មុនការបង់ពន្ធចំនួនជាង១១៥លានដុល្លារក្នុងរយៈពេលពេញមួយឆ្នាំដំបូងក្រោមការកាន់កាប់របស់ លោក Todd Boehly និង Clearlake Capital ។

គណនីដែលរៀបចំដោយ Chelsea FC Holdings Limited បង្ហាញពីការបាត់បង់សម្រាប់រយៈពេល ១២ខែរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ Chelsea បានខាតបង់ចំនួន១៥៥លានដុល្លារ កាលពីឆ្នាំមុនដែលក្លឹបបានស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មលើអតីតម្ចាស់ក្លឹបមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ។

តួលេខថ្មីបំផុតបង្កើនការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់ Chelsea ក្នុងការអនុលោមតាម PSR ដែលកំណត់ក្លឹបឱ្យខាតបង់ត្រឹមតែជាង១៣៤លានផោនក្នុងរយៈពេល ៣ឆ្នាំ។

លោកBoehly បានចំណាយប្រាក់ជាង១ពាន់លានដុល្លារលើការទិញដូរកីឡាករ៤លើកនៃការបើកទ្វារទីផ្សាដោះដូរកីឡាករនៅ Stamford Bridge ដូច្នេះដើម្បីបំពេញតាម ក្លឹChelsea យ៉ាងហោចណាស់ត្រូវលក់កីឡាករ១០នាក់ដើម្បីប្រមូលប្រាក់មកវិញ។

យោងតាមការអង្កេតនិងវាយតម្លៃរបស់CIES បានផ្តល់យោបល់ថាក្លឹប Chelsea គួរតែលក់មួយចំនួនដូចជា៖ Conor Gallagher(៦៣លានដុល្លារ) Raheem Sterling(៦៣លាន) Romelu Lukaku លក់ផ្តាច់កុងត្រា​(៤៧លាន)រួមនឹងកីឡាករផ្សេងៗទៀត។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-មិនា-២០២៤
វិធីសាស្ត្រចាប់គូ Champions League បែបប្រពៃណីនឹងត្រូវលុបចោល

វិធីសាស្ត្រប្រពៃណីនៃការចាប់ឆ្នោត Champions League ក្នុងវគ្គចែកពូល នឹងត្រូវលុបចោលចាប់ពីរដូវកាលក្រោយ​ ហើយត្រូវដាក់ជំនួសមកវិញដោយទម្រង់ថ្មីតាមរយៈកុំព្យូទ័រ ។នេះបើយោងតាមការចេញផ្សាយរបស់ Daily Star។

វិធីសាស្រ្តចាស់ទាក់ទងនឹងការចាប់ឆ្នោតតាមរយៈបាឡុង( Pots) និងស្លាកសញ្ញាបាល់យូហ្វានឆេមពានលីក ត្រូវចំណាយពេលយូរ។  សម្រាប់វិធីសាស្ត្រថ្មីនេះកុំព្យូទ័រនឹងសម្រេចថាក្រុមទាំងប្រាំបីនឹងលេងជាមួយគ្នា។ ប្រសិនបើ UEFA បានជាប់គាំងជាមួយនឹងវិធីសាស្រ្តចាស់ វានឹងត្រូវការបាល់ដែលមានស្លាកសញ្ញាឆេមពានលីកចំនួន ៩០០ ផ្សេងគ្នា ហើយចំណាយពេលប្រហែល ៣ ទៅ ៤ ម៉ោង។

ផ្ទុយទៅវិញ ការចាប់ឆ្នោតកូនកាត់ថ្មីនឹងចំណាយពេលប្រហែល ៣៥ នាទី។ ក្រុមហ៊ុន IT អង់គ្លេសមួយត្រូវបានគេជឿ ថាកំពុងបង្កើតកម្មវិធីសម្រាប់ផ្នែកឌីជីថលនៃការចាប់ឆ្នោត។

ចាប់ពីឆ្នាំ ២០២៤-២៥ការប្រកួត Champions League នឹងឃើញក្រុមថ្មីចំនួន ៤ បន្ថែម ដោយបង្កើនចំនួនសរុបពី ៣២ ដល់ ៣៦។ ចំណាត់ថ្នាក់មេគុណរបស់ UEFA នឹងកំណត់ថាតើលីគណាទទួលបានក្រុមបន្ថែម។ ក្រោមទម្រង់ថ្មី ក្រុមនីមួយៗនឹងប្រកួតចំនួន៨ពោលគឺ ៤ប្រកួតក្នុងផ្ទះ និង ៤ ប្រកួតក្រៅដី៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិនា-២០២៤
មួយអាចទៅ មួយអាចនៅ៖ Man United ធ្វើការសម្រេចចិត្តលើអនាគត Varane និង Maguire

Raphael Varane ត្រូវបានគេរំពឹងថានឹងចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើ​យោងតាមការចុះផ្សាយរបស់ Mirror ។

ទន្ទឹមនឹងនោះ Harry Maguire អាចបន្តនៅ Old Trafford បន្ទាប់ពីបានព្យាយាមបង្ហាញខ្លួន​បាន​ល្អ ហើយត្រលប់ទៅរកកៅអីជម្រើសដំបូងរបស់ Erik ten Hag ។

Jarrad Branthwaite របស់ Everton បានក្លាយជាគោលដៅសំខាន់របស់ក្លិបក្នុងការលេងជាដៃគូជាមួយ Lisandro Martinez ។

Jonny Evans វ័យ 36 ឆ្នាំក៏ត្រូវបានគេរំពឹងថានឹងត្រូវបានអនុញ្ញាតឱ្យចាកចេញនៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារយៈពេលមួយឆ្នាំរបស់គាត់នឹងផុតកំណត់បន្ទាប់ពីចំណាយពេលមួយរដូវកាលដ៏រឹងមាំមួយ។

ads
ads