ads
ads
ប៉ាប៉ា Perez គ្រោងជួបជាមួយ Garnacho ជុំវិញការផ្ទេរដ៏មានសក្តានុពលនៅពេលអនាគត
១៩-មិនា-២០២៤

ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍ថាជាអ្នកកោតសរសើរទេពកោសល្យរបស់ Alejandro Garnacho ហើយចូលចិត្តអ្វីដែលគាត់បានឃើញពី Man United ។

យោងតាម Defensa Central ដែលជាសារព័ត៌មានទំនោរអ្នកខាងក្លិប Real Madrid ប្រធានក្លិបអធិរាជស​មួយនេះ មានបំណងរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួនជាមួយខ្សែបម្រើស្លាបអាហ្សង់ទីននៅខែមេសា។ Real Madrid នឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីជួប Man City នៅថ្ងៃទី 17 ខែមេសា ក្នុងការប្រកួតជើងទីពីរនៃការប្រកួត UEFA Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយ Perez ទំនងជានឹងទៅជាមួយក្រុមកីឡាករផងដែរ។

គាត់ក៏ចង់ជួបជាមួយ Garnacho ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ហើយសង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Man United ម្នាក់ឱ្យចូលរួមជាមួយ Real Madrid នាពេលខាងមុខនេះ។ ក្រុម La Liga បានចាប់អារម្មណ៍លើកីឡាករវ័យ 18 ឆ្នាំអស់រយៈពេលប៉ុន្មានឆ្នាំហើយ ដោយបានតាម​ដានគាត់តាមរយៈប្រព័ន្ធយុវជនថ្នាលក្នុងប្រទេសអេស្ប៉ាញ មុនពេលតំឡើងមកឈុត​ធំ​ក្នុយងកីឡដ្ឋាន Old Trafford ។

យ៉ាង​ណា​មិញ Man United គ្មាន​ហេតុផល​ត្រូវ​រង​ការ​គំរាម​កំហែងនេះនោះទេ ​ដោយ​សារ​តែ Garnacho ទើប​តែ​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​វែង​ថ្មី​ជាមួយក្លិប។ គាត់បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយបិសាចក្រហមនៅឆ្នាំ 2023 ដែលនឹងរក្សាគាត់ឱ្យជាប់ជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ 2028។

ជាងនេះទៅទៀត Garnacho ពេលនេះមិនបានផ្តល់ការចង្អុលបង្ហាញណាមួយថាគាត់ចង់ចាកចេញពី Man United ហើយសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះ។

ads
ads