ads
ads
Chelsea ត្រូវប្រមូលលុយឲ្យបានជិត៤០០លានដុល្លារមកវិញ ដើម្បីគេចពីទណ្ឌកម្ម Financial Fair Play
១៤-មិនា-២០២៤

Chelsea ត្រូវតែរកលុយឱ្យបានយ៉ាងហោចណាស់៣៨៤លានដុល្លារ ដោយលក់កីឡាករ ១០ នាក់ដើម្បីគេចផុតពីការរំលោភច្បាប់ហិរញ្ញវត្ថុនៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការអនុលោមតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។ នេះបើយោងតាមការចេញផ្សាយរបស់ m.footballapp.com កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ មីនា ២០២៤។

កាលពីសប្តាហ៍មុន ក្លិបបានប្រកាសពីការខាតបង់មុនការបង់ពន្ធចំនួនជាង១១៥លានដុល្លារក្នុងរយៈពេលពេញមួយឆ្នាំដំបូងក្រោមការកាន់កាប់របស់ លោក Todd Boehly និង Clearlake Capital ។

គណនីដែលរៀបចំដោយ Chelsea FC Holdings Limited បង្ហាញពីការបាត់បង់សម្រាប់រយៈពេល ១២ខែរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ Chelsea បានខាតបង់ចំនួន១៥៥លានដុល្លារ កាលពីឆ្នាំមុនដែលក្លឹបបានស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មលើអតីតម្ចាស់ក្លឹបមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ។

តួលេខថ្មីបំផុតបង្កើនការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់ Chelsea ក្នុងការអនុលោមតាម PSR ដែលកំណត់ក្លឹបឱ្យខាតបង់ត្រឹមតែជាង១៣៤លានផោនក្នុងរយៈពេល ៣ឆ្នាំ។

លោកBoehly បានចំណាយប្រាក់ជាង១ពាន់លានដុល្លារលើការទិញដូរកីឡាករ៤លើកនៃការបើកទ្វារទីផ្សាដោះដូរកីឡាករនៅ Stamford Bridge ដូច្នេះដើម្បីបំពេញតាម ក្លឹChelsea យ៉ាងហោចណាស់ត្រូវលក់កីឡាករ១០នាក់ដើម្បីប្រមូលប្រាក់មកវិញ។

យោងតាមការអង្កេតនិងវាយតម្លៃរបស់CIES បានផ្តល់យោបល់ថាក្លឹប Chelsea គួរតែលក់មួយចំនួនដូចជា៖ Conor Gallagher(៦៣លានដុល្លារ) Raheem Sterling(៦៣លាន) Romelu Lukaku លក់ផ្តាច់កុងត្រា​(៤៧លាន)រួមនឹងកីឡាករផ្សេងៗទៀត។

ads
ads