ads
ads

Lastest News

See More
Thumbnail
International News
09-January-2024
(Khmer) Roy Keane ជឿជាក់ថាលោក Erik ten Hag គេចមិនផុតពីការបណ្តេញចេញ

(Khmer) Roy Keane ជឿជាក់ថាគ្រូបង្វឹកលោក Erik ten Hag នឹងត្រូវបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Manchester United នៅប៉ុន្មាន ខែខាងមុខនេះ បើទោះជាលោកបានដឹកនាំក្រុមរបស់គាត់ទៅកាន់ជុំទី 4 នៃពានរង្វាន់ FA Cup កាលពីយប់ថ្ងៃចន្ទជាមួយនឹងជ័យជម្នះ 2-0 លើក្រុម Wigan ក៏ដោយ។

Diogo Dalot បានបើកការស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី ២៤ មុនពេល Bruno Fernandes ស៊ុតបាល់ពិន័យប៉េណាល់ទីនៅតង់ទីពីរបានមួយគ្រាប់បន្ថែមទៀតនៅនាទី៧២ ធ្វើឱ្យការប្រកួតមានសុវត្ថិ។ United នឹងត្រូវជួប Newport ឬ Eastleigh នៅជុំបន្ទាប់ ខណៈដែលការប្រកួតបន្ទាប់របស់ពួកគេត្រូវជួប Tottenham ក្នុង Premier League នៅថ្ងៃអាទិត្យ។

អតីតប្រធានក្រុមបិសាចក្រហម Keane កំពុងបំពេញកាតព្វកិច្ចនៅទូរទស្សន៍ ITV មិនចាប់អារម្មណ៍ទៅនឹងទម្រង់លេងក្រុមចាស់របស់គាត់ទេ។ នៅពេលសួរថាតើគាត់អាចមើលឃើញ DNA ដែលលោក Ten Hag កំពុងព្យាយាមបង្កើតដែរឬទេ? Keane បានឆ្លើយតបថា៖« ទេ មិនមានទេ»។

លោកបន្តថា៖«អ្នកគ្រប់គ្រងនៅទីនោះនិយាយអំពីគម្រោងបណ្តេញចេញ។ វាប្រហែលជាមានន័យថាគាត់នឹងទៅនៅប៉ុន្មានខែខាងមុខនេះ។ ពាក្យ​ដែល​គួរ​ឱ្យ​ខ្លាច​នេះ​គឺ គម្រោង។ ខ្ញុំមិនបានឃើញវាមានភាពរីកចម្រើនរបស់Man Utd  ប៉ុន្មានខែចុងក្រោយនេះ»។

Keane បានបន្ថែមថា៖« ភាពវិជ្ជមាននៅក្នុងក្លិប ចាំបាច់ត្រូវមានឥទ្ធិពលជាក់ស្តែង។ពួកគេមានមហិច្ឆតាខ្ពស់ណាស់ ហើយនោះក៏ជាកម្មសិទ្ធិរបស់ក្រុម Manchester United ផងដែរ។ យើងចង់ផ្គូផ្គងស្តង់ដាររបស់ពួកគេ ហើយយើងកំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់ពួកគេ»៕

Thumbnail
International News
08-January-2024
(Khmer) ឈ្វេងយល់ពីពានរង្វាន់ Africa Cup of Nations

(Khmer) ពានរង្វាន់ Africa Cup of Nations សម្រាប់ឆ្នាំ២០២៤នេះត្រូវគេហៅថា Total Energies Africa Cup of Nations ដោយសារហេតុផលការឧបត្ថម្ភរបស់ក្រុមហ៊ុនប្រេងឥន្ធនៈTotal ឬហៅតាមបែបសាមញ្ញថា AFCON ឬ CAN ។ វាគឺជាការប្រកួតបាល់ទាត់របស់សមាគមអន្តរជាតិដ៏សំខាន់នៅអាហ្វ្រិក។

វាត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៧។ចាប់តាំងពីឆ្នាំ ១៩៦៨ ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ។នៅឆ្នាំ​២០១៣​ប្តូទៅឆ្នាំសេស ហើយត្រលប់ទៅឆ្នាំគូវិញនៅឆ្នាំ ២០២២។ ក្នុង​ការ​ប្រកួត​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥៧ មាន​តែ​៣​ប្រទេស​ដែល​ចូល​រួម​គឺ​អេហ្ស៊ីប ស៊ូដង់ និង​អេត្យូពី។

អ្នកដែលកំពុងកាន់កាប់ពានរង្វាន់នាពេលបច្ចុប្បន្ននេះគឺប្រទេសសេណេហ្គាល់ បន្ទាប់ពីបានយកឈ្នះប្រទេសអេហ្ស៊ីបកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ៤-២ ក្រោយប្រកួតស្មើ០-០។

ចំពោះប្រទេសដែលជាប់ពានរង្វាន់នេះច្រើនជាងគេគឺអេហ្ស៊ីបមានចំនួន៧ដងគឺឆ្នាំ១៩៥៧-៥៩-៨៦-៩៨-២០០៦-និង២០១០ព្រមទាំងចំណាត់ថ្នាក់លេខ២បីដងដែរគឺឆ្នាំ ១៩៦២ ២០១៧និង​២០២១។ ប្រទេសកាំមេរ៉ូន ឈរលំដាប់លេខ២ ធ្លាប់គ្រងតំណែងជើងឯកចំនួន៥ដងនៅឆ្នាំ ១៩៨៤-៨៨ ២០០០-០២ ២០១៧។

ចំណែកប្រទេសចំណាត់ថ្នាក់លេខ៣បានទៅលើ ហ្គាណាឈ្នះបីដង(​ ១៩៦៣-៦៥-៧៨-៨២)។ប្រទេសនីហ្សេរីយ៉ាបីដងគឺ ( ១៩៨០​-៩៤-២០១៣)។កូតឌីវ័រ ២ដងគឺ( ១៩៩២-២០១៥) អាល់ហ្សេរី ២ដងគឺ( ១៩៩០-២០១៩) សាធារណរដ្ឋកុងហ្គោ២ដងដែរគឺ( ១៩៦៨-៧៤)។

ក្រៅពីនេះប្រទេសដែលធ្លាប់ជាប់ជើងឯកម្តងគត់រួមមានៈទុយណេស៊ី(២០០៤) ស៊ូដង់(១៩៧០) សេណេហ្គាល់ (២០២១)អេត្យូពី (១៩៦២) មារ៉ុក(១៩៧៦)អាហ្វ្រិកខាងត្បូង(១៩៩៦)និងកុងហ្គោ(១៩៧២)។

សម្រាប់ការប្រកួតនៅឆ្នំានេះគឺត្រូវធ្វើនៅប្រទេសកូតឌីវ័រ ចាប់ពីថ្ងៃទី ១៣ មករា ដល់ថ្ងៃទី ខែកុម្ភៈ២០២៤មាន២៤ប្រទេសចូលរួម​បែងចែកជា៦ពូលពីA-F។ ក្នុងមួយពូលមាន៤ប្រទេសចូលរួម  ហើយប្រកូួតបើកឆាកដំបូង គឺក្រុមជម្រើសជាតិម្ចាស់ផ្ទះ Ivory Cost   ប៉ះ Guines- Bissau វេលាម៉ោង៣រាត្រីថ្ងៃសៅរ៍ទី​១៤មករា ៕

 

Thumbnail
International News
08-January-2024
(Khmer) Mohamed Salah ប្តូរ​ម៉ូដ​សក់​ថ្មី​មុន​ថ្ងៃប្រកួតAFCON បន្ទាប់​ពី​រងការចំអក​

(Khmer) បន្ទាប់ពីរការកាត់សក់ម៉ូដថ្មីរបស់គាត់ត្រូវបានគេចំអកតាមអ៊ីនធឺណិតទីបំផុតកីឡាករខ្សែប្រយុទ្ធ កំពូល Mohamed Salah របស់ក្លិប Liverpool  បានសម្រេចប្តូរម៉ូដសក់ជាថ្មីឡើងវិញ ដោយទទួលបានការយល់ព្រមយ៉ាងទូលំទូលាយពីអ្នកគាំទ្រ ។

Salah បានចាកចេញពី Liverpool ទៅលេងឱ្យអេហ្ស៊ីបសម្រាប់ពានរង្វាន់ Africa Cup of Nations ជាកន្លែងដែលគាត់កំពុងព្យាយាមសងសឹកការបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងសេណេហ្គាល់កាលពីពីរឆ្នាំមុន។ គាត់​កំពុង​ផ្តោត​លើ​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព​​នៅ​ពេល​ដែល​ការ​ប្រកួត​ពានរង្វាន់នេះនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី 13 ខែ​មករា​ក្នុង​ប្រទេស​កូតឌីវ័រ​។

ក្រោយទទួលបានការសើចចំអកពីអ្នកលេងបណ្តាញសង្គម Salah បានរកឃើញពេលវេលាខ្លះដើម្បីទៅសួរសុខទុក្ខជាងកាត់សក់ និងទទួលបានការតុបតែងម៉ូដថ្មីៗ។ កីឡាករវ័យ 31 ឆ្នាំរូបនេះពីមុនទុកសក់វែងក្នុងអំឡុងជ័យជម្នះ 4-2 លើក្រុម Newcastle ដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងជួយឱ្យគ្រាប់បាល់ផ្សេងទៀតនៅថ្ងៃចូលឆ្នាំថ្មី។

ការប្តូរម៉ូដសក់ដ៏រញ៉េរញ៉ៃបានធ្វើឲ្យគេប្រៀបធៀបលោកទៅនឹងតួកំប្លែង Krusty the Clown នៅក្នុងរឿងSimpsons ។ អរគុណណាស់ Salah ដែលបានបប្តូរម៉ូដថ្មីគេចផុតពីក្រសែភ្នែករបស់អ្នកអត្ថាធិប្បាយតាមប្រព័ន្ធអ៊ីនធឺណែត និងទទួលបានការសរសើរយ៉ាងខ្លាំង។

ក្រុមអេហ្ស៊ីបស្ថិតក្នុងពូល B ជាមួយGhana, Cape Verde និង Mozambique ហើយ Salahសង្ឃឹមក្នុងការនាំយកពានរង្វាន់មកផ្ទះវិញ។ គាត់បាននិយាយថា ខ្ញុំចង់ឈ្នះការប្រកួតនេះ ខ្ញុំចង់ឈ្នះវា។ ជាមួយគ្នានេះដែរលោកក៏ជូនពរឲ្យLiverpool ទទួលបានជោគជ័យពេលគ្មានវត្តមានលោកផងដែរ៕

Thumbnail
International News
08-January-2024
(Khmer) World Cup 2026 វគ្គផ្តាច់ព្រ័តត្រូវប្រកួតក្នុងពុហកីឡដ្ឋានម៉ាស៊ីនត្រជាក់

(Khmer) ខណៈពេលដែលការប្រកួតបាល់ទាត់ពិភពលោក២០២៦ដែលរៀបចំដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅសល់តែជាងពីរឆ្នាំកន្លះទៀតនោះគ្រូបង្វឹកមកពីបណ្តារប្រទេសផ្សេងៗបានសម្តែងការព្រួយបារម្ភអំពីបញ្ហាអាកាសធាតុក្តៅខ្លាំងដែលថាកីឡាករបស់ពួកគេពិបាកទ្រាំទ្រ ជាពិសេសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅអាមេរិកខាងជើងក្នុងខែកក្កដា នៅពេលដែលសីតុណ្ហភាពអាចកើនឡើងដល់ 32 អង្សាសេ ក្នុងទីក្រុងញូវយ៉ក។

The Big Apple ដែលជាឈ្មោះហៅក្រៅថាទីក្រុងញូវយ៉កគឺជាមជ្ឈមណ្ឌលអាមេរិកដ៏សំខាន់មួយ ដែលស្ថិតក្រោមការពិចារណាដោយ FIFA ដើម្បីធ្វើជាម្ចាស់ផ្ទះនៃប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026ហើយកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey ដែលជាកន្លែងរបស់កីឡាករបាល់អោប NFL franchises the Giants and Jets – គឺស្ថិតក្នុងចំណោមពហុកីឡដ្ឋានអ្នកនាំមុខគេដែលបានផ្តល់ឱ្យទីតាំងឆ្នេរសមុទ្រភាគខាងកើតដ៏ល្អរបស់ខ្លួនផ្តល់ឱកាសដ៏ល្អបំផុតដើម្បីទទួលអ្នកគាំទ្រនៅអឺរ៉ុប។

សីតុណ្ហភាពខែកក្កដានៅរដ្ឋតិចសាស់ជាញឹកញាប់អាចលើសពី 35អង្សា ប៉ុន្តែកីឡដ្ឋាន AT&T គឺជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលបំពាក់ម៉ាស៊ីនត្រជាក់ដើម្បីដោះស្រាយលក្ខខណ្ឌទាំងនោះ។

គួររំឮកថាសីតុណ្ហភាពគឺជាចំណុចសំខាន់មួយនៅក្នុងការប្រកួត World Cup ចុងក្រោយនៅប្រទេសកាតា ដែលធ្វើឲ្យពហុកីឡដ្ឋានជាច្រើនត្រូវបានសាងសង់ឡើងជាមួយនឹងបច្ចេកវិទ្យាធ្វើឱ្យត្រជាក់ហួសពីការចាំបាច់។

យ៉ាងណាក៏ដោយទីបំផុតកីឡាកមកពីទ្វីបផ្សេងLionel Messi របស់អាហ្សង់ទីន បានគ្រងជើងឯលកបន្ទាប់ពីយកឈ្នះបារាំងក្នុងលទ្ធផល 4-2 ដោយបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Lusail Iconic។ កន្លែង​ប្រកួត​គឺ​មាន​ម៉ាស៊ីន​ត្រជាក់ – ដូច​ជា​កន្លែង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​អំឡុង​ពេល​ប្រកួត World Cup រដូវ​រងា​ដំបូង  ប៉ុន្តែ​មិន​បាន​ចាត់​ថ្នាក់​ជា​ពហុកីឡដ្ឋាន​ក្នុង​ដំបូលនោះទេ៕

Thumbnail
International News
08-January-2024
(Khmer) Cristiano Ronaldo ទិញគេហដ្ឋានដ៏ធំនៅកោះមហាសេដ្ឋីសម្រាប់ចូលនិវត្តន៍

(Khmer) យោងតាមប្រភពព័ត៌មានDaily Star ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៧ មករាឆ្នាំ២០២៤ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំពេញបំណង​​ខ្លួន​ឯងដោយ​ទិញវិឡាដ៏ស្គឹមស្កៃ​ថ្មី​មួយ​នៅ​លើ កោះ​មហាសេដ្ឋីក្នុង​ទីក្រុង​ឌូបៃ។

ទោះបីជាមិនបានឈ្នះមេដាយមួយក្នុងឆ្នាំ 2023 ប៉ុន្តែប្រធានក្រុម Al-Nassr បានបញ្ចប់រដូវកាលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងបាល់ទាត់ពិភពលោក។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដែលជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យដ៏ធំនៅទូទាំងប្រទេសជាច្រើន ឥឡូវនេះបានបន្ថែមផ្ទះមួយផ្សេងទៀតទៅក្នុងបញ្ជីរបស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរាប់សិបលានដុល្លារ។

យោងតាមសារព័ត៌មាន Bloomberg គេហដ្ឋានថ្មីរបស់ Ronaldo ស្ថិតនៅលើកោះ Jumeirah Bayដែលគេដាក់ឈ្មោះថាកោះមហាសេដ្ឋី ដែលជាតំបន់ដាច់ស្រយាលសម្រាប់មហាសេដ្ឋី។បើទោះជា​ផ្ទះ​របស់ Ronaldo មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ តែអចលនទ្រព្យ​ស្រដៀង​គ្នា​នេះ​នៅ​លើ​កោះ Billionaire មាន​បន្ទប់​គេង​ប្រាំមួយ ការ​ចូល​ទៅ​ឆ្នេរ​ឯកជន ស្ប៉ា អាង​ហែល​ទឹក និង​បន្ទប់​តាំង​បង្ហាញ​ឡាន​ប្រាំពីរ។

នៅទីនោះមានភោជនីយដ្ឋានខៀវស្រងាត់ ក្លឹបជិះទូកកម្សាន្តដ៏ប្រណិត និងរមណីយដ្ឋានឆ្នេរដ៏ស្រស់បំព្រង ទាំងអស់មានទេសភាពសមុទ្រ និងអគារ Burj Khalifa ដ៏ខ្ពស់ត្រដែត។

អតីតតារា Manchester United និង Real Madroid Ronaldo ដែលរកចំនូលបានជាង២១៦លានដុល្លារក្នុងមួយឆ្នាំ គ្រោងនឹងទៅលេងនៅទីនោះជាមួយ ដៃគូជីវិតនាងGeorgina Rodriguez និងកូនៗរបស់ពួកគេ។ គាត់អាចទៅ Riyadh ជាកន្លែងដែលក្រុមរបស់គាត់មានមូលដ្ឋាននៅ Al-Nassr ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។

 

Thumbnail
International News
07-January-2024
(Khmer) Manchester United បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Jean-Clair Todibo

(Khmer) នៅពេល​នេះ Man Utd បាន​យល់​ព្រមលើ​លក្ខខ័ណ្ឌផ្ទាល់ខ្លួន​ជាមួយខ្សែការពារ​ Jean-Clair Todibo ខណៈដែល​កិច្ចព្រមព្រៀងជាមួយ OGS Nice នឹងត្រូវបញ្ចប់ នៅពេលដែល United សម្រេចចិត្តថាត្រូវធ្វើអ្វីជាមួយអាជីពរបស់ Raphael Varane នៅ Old Trafford។

ដំបូងឡើយ Varane ត្រូវ​បាន​គេ​ផ្តល់​កិច្ច​សន្យា​ថ្មី​ជាមួយ​នឹង​ប្រាក់​ឈ្នួល​ទាប​ជាង​នេះ ហើយគាត់​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​ទេ ហើយ​កំពុង​តែ​រក​ដំណោះ​ស្រាយ។ United នឹងព្រមលក់ Varane ក្នុងតម្លៃ២០លានផោន ក្នុងរដូវកាលនេះ ប្រើ​សិន​បើ​មានក្លិបណាមួយដាក់សំណើ។ ប្រសិន​បើ Varane មិនព្រមបញ្ចុះប្រាក់ឈ្នួលទេ គាត់នឹងចាកចេញដោយសេរីនៅរដូវក្តៅក្រោយ ហើយ Todibo នឹងក្លាយជាអ្នកជំនួសគាត់។

ប្រសិនបើ Varane ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ហើយបន្តនៅ United នោះការផ្ទេរ Todibo នឹងត្រូវបានបញ្ចប់ឱ្យឆាប់ៗ ខណៈដែលខ្សែការពារបារាំងរូប​នេះនឹងមកជំនួស Jonny Evans ដែលនឹងចូលនិវត្តន៍បន្ទាប់ពីរដូវកាលនេះ។

ដើម្បីឱ្យច្បាស់ Todibo នឹងក្លាយជាកីឡាកររបស់ United មានតែបញ្ហានៃពេលវេលា .. ឥឡូវនេះឬនៅរដូវក្តៅ។

Thumbnail
International News
07-January-2024
(Khmer) តើពិតទេ? Erik ten Hag វាយតម្លៃខុសលើគុណភាពដែលត្រូវការដើម្បីជោគជ័យក្នុង Premier League

(Khmer) យោងទៅតាម The Athletic លោក Erik ten Hag កំពុងដឹងពីការលំបាកជាច្រើន ដែលកើតឡើងជាមួយនឹងការលេងនៅ Premier League ឥឡូវនេះ។

សម្រាប់ក្លិបណាមួយក្នុងប្រទេសអង់គ្លេស ការលេងក្នុងក្របខ័ណ្ឌកំពូលមិនមែនជារឿងលេងសើចនោះទេ ដោយសារកាលវិភាគដ៏លំបាក និងធម្មជាតិនៃការប្រកួតប្រជែង។

ដើម្បីដឹកនាំក្លិបដែលមានតម្រូវការខ្ពស់ដូចជា Manchester United ដែលមានអ្នកគាំទ្រដ៏ធំបំផុតមួយនៅទូទាំងពិភពលោកគឺស្ថិតនៅកម្រិតមួយផ្សេងទៀត វាមិនមែនជារឿងងាយស្រួលនោះទេ។

The Athletic យល់ថា Ten Hag ប្រហែលជាបានវាយតម្លៃខុស ចំពោះគុណសម្បត្ដិដែលត្រូវការដើម្បីរីកចម្រើននៅទីនេះ។ ថ្វីត្បិតតែយើងមិនបង្ហាញឈ្មោះនរណាក៏ដោយ ក៏គេមិនអាចគិតដល់សមត្ថភាពរបស់ Antony ដែលទិញចូលក្នុងតម្លៃកប់ពពក ប៉ុន្តែគុណផលេងក្នុងលីគហាក់អន់ឆ្ងាយណាស់។

របាយការណ៍បន្ថែមថា ជោគជ័យរបស់ Erik នៅ Ajax ភាគច្រើនគឺដោយសារតែលោក Marc Overmars ប្រធានផ្នែកកីឡា ដែលបានមើលការខុសត្រូវលើការផ្ទេរចេញ-ចូលទាំងអស់។ នោះបានទុកឱ្យ Ten Hag ផ្តោតតែលើការបង្វឹកប៉ុណ្ណោះ អ្វីដែលគាត់ធ្វើបានល្អបំផុត និងមិនមែនជាការជ្រើសរើសបុគ្គលិកច្រើនដូចនៅទីនេះនោះទេ។

មានក្តីសង្ឃឹមថាលោក Jim Ratcliffe នឹងនាំមនុស្សត្រឹមត្រូវមកធ្វើការលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ។ ទោះបីជាយ៉ាងណាក៏ដោយ មានជំនឿកាន់តែខ្លាំងឡើងនៅក្នុង និងជុំវិញ Man United ថា Ten Hag ប្រហែលជារើសកីឡាករមិនទាន់ដល់ជម្រៅដែលគាត់ចង់បាន។

Thumbnail
International News
05-January-2024
(Khmer) តើកីឡាករយុគសម័យមាស អង់គ្លេសណាខ្លះ? ដែលមិនជោគជ័យក្នុងអាជីពជាគ្រូបង្វឹករបស់ពួកគេ

(Khmer) ក្រុមតោកំណាចអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ 2000 ស្ថិតក្នុងចំណោមក្រុមជម្រើសជាតិដែលរងទុក្ខច្រើនបំផុតក្នុងការចងចាំក្នុងបេះដូងអ្នកគាំទ្រ។ ក្រុមដែលមានតារាល្បីៗច្រើនបែបនេះទទួលបានត្រឹមវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងការប្រកួតធំៗ – ហើយបញ្ហានេះនៅតែជាអាថ៌កំបាំង។ អ្នកដឹកនាំមួយចំនួននៃក្រុម Three Lions ទាំងនោះបានសារភាពថា មានការខ្វះការសហការគ្នាក្នុងការរៀបចំថ្នាក់ជាតិ ដោយសារតែការប្រជែងគ្នាយ៉ាងខ្លាំងរបស់ពួកគេនៅកម្រិតក្លឹប។វាបាននាំឱ្យមានទំនាក់ទំនងដ៏ត្រជាក់នៅក្នុងជំរុំហ្វឹកហាត់ប្រទេសអង់គ្លេស។

ស្រមោលអតីតកាលទាំងនោះក៏បានអន្ទោលតាមប្រានលងបន្លាចពួកគេមិនអោយទទួលបានជោគជ័យក្នុងការដឹកក្លឹបបាល់ទាត់ដែរ។ខាងក្រោមនេះគឺជាចំណាត់ថ្នាក់របស់អតីតតារាបាល់ទាត់អង់គ្លេស៩រូបដែលមិនសូវទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកដែលរៀបរៀងដោយគេហទំព័រ90MN ។

បញ្ជាក់ៈគ្រូបង្វឹកខ្លះមានភាគរយតិចតែនៅចំណាត់ថ្នាក់លើដោយសារគេគិតកម្រិតក្លឹបផងដែរ។

1-Steven Gerrad

-ដឹកនាំក្លឹប៖ Rangers, Aston Villa, Al Ettifaq

-ជោគជ័យ៖ 57.1%

-ចំណុចខ្លាំង៖ ឈ្នះពានរង្វាន់ស្កុតឡែន  Premiership ឆ្នាំ ២០២០/២១

-ចំណុចខ្សោយ៖ អត្ថិភាពរបស់ Unai Emery

ការផ្លាស់ប្តូររបស់ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery បានសម្លាប់ជីវិតអ្នកចាត់ការទូទៅរបស់លោក Steven Gerrard នៅកម្រិតកំពូលដែលធ្វើឲ្យគាត់បានរត់ទៅអារ៉ាប៊ីសាអូឌីត។

2-Frank Lampard

ដឹកនាំក្លឹប៖ Derby County, Chelsea, Everton, Chelsea ម្តងទៀត (គ្រូបង្វឹកស្តីទី)

-ជោគជ័យ៖ 41.3%

ចំណុចខ្លាំង: បច្ចេកទេសបង្កើតក្រុមឈ្នះ Champions League

ចំណុចខ្សោយ៖ របៀបជ្រើសរើសកីឡាករ

ជារឿយៗវាត្រូវបានបំភ្លេចចោល អាជីពជាអ្នកគ្រប់គ្រងរបស់ Frank Lampard ពិតជាបានចាប់ផ្តើមដោយការសន្យា។ គាត់បានដឹកនាំ Derby ទៅកាន់វគ្គPlay Offផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship និងបានដឹកនាំក្រុម Chelsea ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង 4 ទោះបីជាទទួលបានបម្រាមផ្ទេរកីឡាករបន្ទាប់ពី Eden Hazard បានចាកចេញក៏ដោយ។

3-Michael Carrick

ដឹកនាំក្លឹប៖ Manchester United (គ្រូបង្វឹកស្តីទី), Middlesbrough

ជោគជ័យ៖ 53.7%

ចំនុចខ្លាំង៖​ដឹក​នាំ Manchester United មិន​ចាញ់​ក្នុង​ការ​ប្រកួត​បី​លើក​របស់​គាត់​

ចំនុចខ្សោយ៖បានត្រឹមជាលេខបីក្នុងបញ្ជីនេះ។

ទោះជាយ៉ាងណាក្តីនៅប៉ុន្មានឆ្នាំទៅមុខទៀត Michael Carrick ទំនងជានឹងឈានទៅកំពូលនៃចំណាត់ថ្នាក់ទាំងនេះ។ យើងគ្រាន់តែត្រូវការមើលបន្ថែមទៀតពីគាត់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវជាមុន។

៤-Scott Parker

ដឹកនាំក្លឹប៖ Fulham, Bournemouth, Club Brugge

ជោគជ័យ៖ 39%

ចំនុចខ្លាំង៖ ដឹកនាំក្លឹបទៅកាន់ Premier Leagueចំនួន២លើក និងគ្រប់គ្រងក្នុង Champions League

ចំនុចខ្សោយ: ដឹកនាំចាញ់ 9-0 ម្តង

៥-Phil Neville

ដឹកនាំក្លឹប៖ Salford City (គ្រូបង្វឹកស្តីទី), England Women, Inter Miami, Portland Timbers

ជោគជ័យ៖ 43.6%

ចំនុចខ្លាំង៖ ពិតជាបានគ្រប់គ្រងក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្ត្រី

ចំនុចខ្សោយ: ត្រូវបានបណ្តេញចេញដោយមិត្តរួមរបស់គាត់ David Beckham ពីរបីសប្តាហ៍មុនពេល Inter Miami ចុះហត្ថលេខា Lionel Messi។ Phil Neville សមនឹងទទួលបានចំណាត់ថ្នាក់ទី 5 នៅក្នុងបញ្ជីនេះ។

៦-Wayne Rooney

ដឹកនាំក្លឹប៖ Derby County, DC United, Birmingham City

ជោគជ័យ៖ 26.1%

ចំនុចខ្លាំង៖ សង្គ្រោះ Derby ពីតំ​បន់កាត់ចោល

ចំនុចខ្សោយ៖ គ្មានជំនួយការល្អ ក្នុងអំឡុងពេលដឹកនាំ។គាត់គួរតែចំណាយពេលជារៀងរាល់ថ្ងៃនៅលើឆ្នេរខ្សាច់ និងធ្វើឱ្យប្រាកដថាប្រពន្ធរបស់គាត់មិនបំពានលើជីវិតឯកជនភាពរបស់គាត់។

៧-Sol Campbell

ដឹកនាំក្លឹប៖ Macclesfield , Southend United

ជោគជ័យ៖ 22.6%

ចំនុចខ្លាំង៖ មានតែមួយក្រុមក្នុងចំណោមក្រុមទាំងពីរដែលគាត់គ្រប់គ្រងនៅមានវត្តមានប្រកួត។

ចំនុចខ្សោយ៖ ក្រុមមួយក្នុងចំណោមក្រុមទាំងពីរដែលគាត់បានគ្រប់គ្រងឥឡូវនេះលែងមានវត្តមានទៀតហើយ។

រឿង​គ្រប់គ្រង​របស់ Sol Campbell ពិត​ជា​សោកសៅ​ណាស់។ គាត់បានដឹកនាំក្រុមដែលជួបការលំបាកពីរនៅ Macclesfield និង Southend ហើយទោះបីជាភាគរយឈ្នះរបស់គាត់តិចក៏ដោយ គាត់មិនមែនជាសំរាមទាំងស្រុងនោះទេ។ ចាប់តាំងពីពេលនោះមកគាត់បានទទូចថាគាត់នឹងឈប់ធ្វើជាគ្រូបង្វឹកខណៈដែលគាត់សប្បាយចិត្តជាងនៅឆ្ងាយពីពិភពបាល់ទាត់នោះ។

៨-Paul Scholes

ដឹកនាំក្លឹប៖ Salford City (គ្រូបង្វឹកស្តីទី), Oldham Athletic

ជោគជ័យ៖ 30.8%

ចំនុចខ្លាំង: ឈ្នះបួនប្រកួតក្នុងអាជីពរបស់គាត់។

ចំនុចខ្សោយ៖ ឈ្នះ​តែ​មួយ​គត់​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​អចិន្ត្រៃយ៍

៩-Garry Neville

ដឹកនាំក្លឹប៖ Valencia

ជោគជ័យ៖ 35.7%

ចំនុចខ្លាំង៖ ជាអ្នកគ្រប់គ្រងពិតប្រាកដនៃក្លឹប Valencia

ចំនុចខ្សោយ: បាក់មុខបំផុតពេលចាញ់ Barcelona 7-0៕

Thumbnail
International News
05-January-2024
(Khmer) តើបុគ្គលរូបណា? បានជម្រុញឲ្យ Thiago Silva ប្តូរចិត្តស្រឡាញ់ Premier League

(Khmer) ពាក្យចាស់លោកពោលថាស្អប់ជំពប់លើពិតជាមិនខុសមែន។ទីបំផុតកីឡាករសញ្ជាតិប្រស៊ីលដែលបានចិញ្ចឹមចិត្តស្អប់លីកកំពូលបាល់ទាត់អង់គ្លេស Premier League បានផ្លាស់ប្តូរចិត្ត១៨០អង្សាចាប់អារម្មណ៍ស្រឡាញ់លីកនេះវិញ។ Thiago Silva ដែលពីមុនធ្លាប់លេងឱ្យក្លឹប PSG, AC Milan និង Fluminense បានបង្ហើបថា ខ្ញុំមិនដែលស្រមៃចង់លេងនៅអង់គ្លេសទេ ប៉ុន្តែនៅទីបំផុតត្រូវបានផ្លាស់ប្តូរបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកម្នាក់។

ថ្លែងទៅកាន់ទូរទស្សន៍កីឡា ESPN កីឡាករ Silva បាននិយាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងលេងនៅ Premier League នៅថ្ងៃណាមួយនោះទេ។ វាជាបាល់ទាត់មួយដែលខ្ញុំមិនចូលចិត្តដោយសារកាលេងគោរពគ្នាខ្លាំងពេក។ ​ខ្ញុំ​គិត​ថា​វា​ជា​បាល់​ពីលើ​អាកាស​ច្រើនជាង»

លោកបានបន្តថា «ខ្ញុំមិនដែលចូលចិត្តវាទេ ទោះបីជាខ្ញុំពូកែខាងបាល់លើ និងសម្របខ្លួនបានល្អក៏ដោយ។ ខ្ញុំគិតថាខ្ញុំនឹងមិនលេងនៅទីនេះទេ។ ប៉ុន្តែចុងក្រោយមានបុរសម្នាក់បានធ្វើអោយខ្ញុំផ្លាស់ប្តូរគំនិត»

តើបុរសនោះជានណា? ជាការពិតណាស់បុរសនោះគឺលោក Pep Guardiola ។ គាត់ជាគ្រូបង្វឹកមួយរូប ដែលមានបច្ចេកទេដឹកនាំលេងបានច្រើនទម្រង់។ អ្នក​ផ្សេង​មិនអាច​ព្យាយាម​ចម្លង​រូបមន្តរបស់គាត់បានទេ។ ដោយសារតែគាត់​នេះហើយដែលធ្វើអោយ​បាល់​ទាត់​ដ៏​ស្រស់​ស្អាត​ល្អ​មើល​។ ហើយចាប់ពីពេលនោះមកខ្ញុំចាប់អារម្មណ៍។ ខ្ញុំបានមើលច្រើនទៀតនៅផ្ទះ។ ស្របពេលជាមួយគ្នានេះដែរសំណើរបស់ Chelsea បានមកដល់ ហើយខ្ញុំមិនបានគិតវាពីរដងទេ។ ពោលគឺសម្រេចចិត្តភ្លាមៗ។

Silva បាន​មកចូលរួមជាមួយ Chelsea តាំងពីខែសីហា ឆ្នាំ 2020 ប៉ុន្តែបានត្រឹមតែចុះកុងត្រាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍។រហូតមកដល់ពេលនេះគាត់បង្ហាញវត្តមានបានជាង១០០ប្រកួតហើយទោះបីជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគក្នុងវ័យ 36 ឆ្នាំក៏ដោយ៕

ads
ads