Opta’s Supercomputer បានព្យាករណ៍ដ៏អស្ចារ្យមួយសម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្រទីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ បញ្ជាក់ថាក្លិប Arsenal នឹងឈ្នះ Paris Saint Germain ក្លាយជាម្ចាស់ពាន UEFA Champions League ជាលើកដំបូងរបស់ពួកគេ។

យោងតាមការព្យាករណ៍របស់ Opta’s Supercomputer បានផ្តល់ឱកាសឲ្យក្រុម Arsenal ឈ្នះ ៥៥,៧៦% ខណៈដែលឱកាសឈ្នះរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេមានត្រឹមតែ ៤៤,២៤ %។ វគ្គផ្តាច់ព្រ័ត្រនេះក៏នឹងបន្តការប្រជែងគ្នាដូចក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនផងដែរ នៅពេលដែល PSG បានយកឈ្នះក្រុម Arsenal ៣-១សរុបទាំងពីរជើង។ ទន្ទឹមនឹងនេះ ខ្សែបម្រើ Joao Neves របស់ PSG បាននិយាយថា វាដល់ពេលដែលត្រូវអបអរសាទរហើយ ដែលពួកគេបានយកឈ្នះក្រុមដ៏លំបាកមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
