(English) Opta ព្យាករណ៍ក្រុម​ Arsenal ឈ្នះ​ពាន UCL ២០២៦
០៨-ឧសភា-២០២៦

(English) Opta’s Supercomputer បាន​ព្យាករណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្រទីនៅថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ បញ្ជាក់ថាក្លិប Arsenal នឹងឈ្នះ​ Paris Saint Germain ក្លាយជាម្ចាស់ពាន UEFA Champions League ជា​លើកដំបូង​របស់​ពួកគេ។

យោងតាមការព្យាករណ៍របស់ Opta’s Supercomputer បានផ្តល់ឱកាសឲ្យក្រុម Arsenal ឈ្នះ  ៥៥,៧៦% ខណៈដែលឱកាសឈ្នះរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេមានត្រឹមតែ ៤៤,២៤ %។ វគ្គផ្តាច់ព្រ័ត្រនេះក៏នឹងបន្តការប្រជែងគ្នាដូចក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនផងដែរ នៅពេលដែល PSG បានយកឈ្នះក្រុម Arsenal ៣-១សរុបទាំងពីរជើង។ ទន្ទឹមនឹងនេះ ខ្សែបម្រើ Joao Neves របស់ PSG បាននិយាយថា វាដល់ពេលដែលត្រូវអបអរសាទរហើយ ដែលពួកគេបានយកឈ្នះក្រុមដ៏លំបាកមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕