ទោះបីជាបានកៅអីលេង UCL ឆ្នាំក្រោយក៏ដោយ តែគ្រូបង្វឹក Villarreal នៅតែចាកចេញពីក្លិបដដែល នាចុងបញ្ចប់រដូវកាលនេះ
05-May-2026

គ្រូបង្វឹក លោក Marcelino Garcia Toral នឹងចាកចេញពីក្លិប Villarreal នាចុងបញ្ចប់រដូវកាលនេះ ទោះបីបានធានាសិទ្ធិលេង UEFA Champions League រដូវកាលក្រោយក៏ដោយ។  បុរសវ័យ ៦០ ឆ្នាំខាងលើ ក៏ធ្លាប់ដឹកនាំក្រុមនេះចន្លោះឆ្នាំ ២០១៣ និង ២០១៦ ផងដែរ។ ហើយបាននាំក្រុមត្រឡប់ទៅលីគកំពូលអេស្ប៉ាញវិញ និងជាគ្រូបង្វឹកដែលដឹកនាំក្រុមច្រើនជាងគ្រូបង្វឹកដទៃទៀត រហូតដល់ ២៩៨ ប្រកួតគ្រប់កម្មវិធី។

បច្ចុប្បន្ន Villarreal កំពុងស្ថិតលេខ ៣ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ់ La Liga ខណៈដែលមានព័ត៌មានថាលោកទទួលការចាប់អារម្មណ៍ពីកិលឹបក្នុង Premier League ផងដែរ។

លោក Marcelino Garcia Toral ដែលត្រលប់មកដឹកនាំក្រុម Villarreal វិញក្នុងឆ្នាំ២០២៣ ធ្លាប់ឈ្នះពាន Copa del Rey ជាមួយក្លិប Valencia CF ឆ្នាំ ២០១៩ និងឈ្នះ Spanish Super Cup ជាមួយក្លិប Athletic Bilbao ឆ្នាំ ២០២១៕

ប្រភព៖ CNA