David Raya កីឡាករចាំទីរបស់កាំភ្លើងធំ Arsenal បានទទួលពានរង្វាន់ស្រោមដៃមាស Premier League សម្រាប់រដូវកា ២០២៥-២៦ និងជាពានរង្វាន់លើកទីបីជាប់ៗគ្នា។ រហូតមកទល់នឹងពេលនេះ Raya រក្សាបាន Clean Sheets សរុបចំនួន១៧ដង និងលែងមានអ្នកណាអាចយកឈ្នះរូបគេបានទៀតទេបន្ទាប់ពីគូប្រជែងតែមួយគត់របស់គេគឺកីឡាករចាំទី Gianluigi Donnarummaរបស់ក្លិប Man City បានរបូតគ្រាប់បាល់ក្នុងការប្រកួតស្មើ ៣-៣ ជាមួយក្រុម Everton។

អ្នកចាំទី រូបនេះបានឈានដល់ចំនួនសរុប១៧ដងក្នុងការប្រកួតទល់នឹងក្រុម Fulham កាលពីចុងសប្តាហ៍ ខណៈដែល Donnarumma រក្សាបានតែ១៣ដង និងនៅសល់ការប្រកួតចំនួនបួនទៀត។Raya នឹងទទួលបានពានរង្វាន់នេះផ្លូវការ ប្រសិនបើគាត់រក្សាបានតែមួយប្រកួតទៀតនៅក្នុងការប្រកួតដែលនៅសល់ចំនួន៣ របស់ក្រុម Arsenal ឬប្រសិនបើ Donnarumma របូតគ្រាប់បាល់ម្តងទៀតមុនពេលបញ្ចប់រដូវកាល៕
