Niklas Suele ប្រកាសព្យួរស្បែកជើងពីអាជីពបាល់ទាត់ នាចុងបញ្ចប់រដូវកាលនេះ
07-May-2026

ខ្សែការពាររបស់ក្លិប Borussia Dortmund កីទ្បាករ Niklas Suele នឹងព្យួរស្បែកជើងពីអាជីពបាល់ទាត់ នាចុងបញ្ចប់រដូវកាលនេះ។ នេះបើយោងតាមបញ្ជាក់របស់បុរសវ័យ ៣០ ឆ្នាំរូបនេះ នៅថ្ងៃព្រហស្បតិ៍ទី០៥ ខែឧសភា ឆ្នាំ២០២៦។ Niklas Suele ដែលធ្លាប់លេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ចំនួន ៤៩ ប្រកួតបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូង ដោយលេងឱ្យក្លិប TSG Hoffenheim មុនពេលចូលរួមជាមួយនឹងក្លិប Bayern Munich ក្នុងឆ្នាំ២០២០១៧ ជាកន្លែងរូបគេឈ្នះពានរង្វាន់ចំនួន ៥ រួមទាំង UEFA Champions League ក្នុងឆ្នាំ២០២០ មុនពេលផ្លាស់ទៅកាន់ក្លិប Borussia Dortmund ក្នុងឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍លើកម្មវិធី “Spielmacher” កីឡាករ Niklas Süle បានបញ្ជាក់ថា រូបគេសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីរងរបួសជង្គង់ ក្នុងការប្រកួតទល់នឹង TSG Hoffenheim កាលពីខែមុន។ Niklas Süle បាននិយាយថា៖ «រូបគេសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ បន្ទាប់ពីការពិនិត្យ MRI ក្រោយរបួសជង្គង់។ ទោះមិនមែនជារបួសដាច់សរសៃ ACL ក៏ដោយ ក៏វាធ្វើឲ្យរូបគេយល់ច្បាស់ថា ដល់ពេលត្រូវបញ្ចប់អាជីពហើយ ព្រោះមិនចង់ប្រឈមមុខនឹងរបួសធ្ងន់ជាលើកទី 3 ដែលអាចប៉ះពាល់ដល់ជីវិតគ្រួសារ និងអនាគត»។

សូជម្រាបថា បច្ចុប្បន្ន ក្រុម Borussia Dortmund កំពុងឈរលេខ ២ ក្នុងលីគ និងនៅសល់ ២ ប្រកួតចុងក្រោយទៀតក្នុងរដូវកាលនេះ ដោយត្រូវប៉ះគ្នាជាមួយនឹងក្រុម Eintracht Frankfurt នាថ្ងៃសុក្រ និង Werder Bremen នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភព៖ CNA