Yamal កីឡាករវ័យក្មេងល្អបំផុតលើពិភពលោក
05-May-2026

យោងតាមស្ថិតិរបស់គេហទំព័រ Transfermarkt បានឲ្យដឹងថា ខ្សែបម្រីស្លាប Lamine Yamal របស់ក្លិប FC Barcelona ជាប់ជាកីឡាករវ័យក្មេងល្អបំផុតក្នុងចំណោមកីឡាករវ័យក្មេង (អាយុ២១ ឬក្រោម២១ឆ្នាំ) ចំនួន ២៥ នាក់នៅលើពិភពលោក។ គេហទំព័រខាងលើក៏បានប្រាប់ពីរបៀបវាយតម្លៃដោយផ្អែកលើកត្តាចម្បងចំនួន៣រួមមានៈ សមិទ្ធផលដែលទទួលបានជាមួយក្លិប កម្រិតប្រកួតឆាកអន្តរជាតិ និងសក្តានុពលអនាគត។

ក្នុងវ័យត្រឹមតែ ១៦ ឆ្នាំ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ La Liga បន្ទាប់ពីបានចូលរួមប្រកួតក្នុងអំឡុងពេលជ័យជម្នះ ៤-០ លើ Betis ក្នុងខែមេសា ឆ្នាំ២០២៣។ រូបគេក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Barcelona ដែលចាប់ផ្តើមការប្រកួតក្នុងការប្រកួតនោះ បន្ទាប់ពីត្រូវបានផ្តល់ឱកាសឱ្យចូលលេងជាលើកដំបូងនៅដើមរដូវកាល២០២៣-២៤។នៅជាមួយអ្នកមានបុណ្យគេបង្ហាញវត្តមានបាន ១០១ប្រកួត ស៊ុតបញ្ចូលទីបាន ៣០គ្រាប់។ ចំណែកឯអាជីពក្នុងក្រុមជម្រីសជាតិវិញគឺស៊ុតបាល់បាន ៦គ្រាប់ក្នុងការបង្ហាញវត្តមាន២៥ប្រកួត។ ចំណែកឯកីឡាករឈរចំណាត់ថ្នាក់ទី២ បានទៅលើកីឡាករ Desire Doue របស់ក្លិប Paris Saint Germain (PSG) វ័យ២០ឆ្នាំ និងចំណាត់ទី៣ ក៏បានទៅលើ PSG ដដែលគឺកីឡាករ Joao Neves អាយុ២១ឆ្នាំ៕