Kane ឈរចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Bayern Munich
08-May-2026

បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួយឲ្យក្រុម Bayern Munich ស្មើ ១-១ ជាមួយក្រុម Paris Saint-Germain កាលពីរាត្រីថ្ងៃព្រហស្បតិ៍ កីឡាករ Harry Kane បានតាមស្មើកំណត់ត្រាគ្រាប់បាល់បញ្ចូលទីមួយរដូវកាលរបស់ Lewandowski និងឈរចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ទាក់ទងនឹងទិន្នន័យ Kane រកបាន ៥៥ គ្រាប់ក្នុងការប្រកួតផ្លូវការទាំងអស់សម្រាប់ Bayern Munich រដូវកាលនេះ ដែលជាតួលេខស្មើនឹងកំណត់ត្រាគ្រាប់បាល់ក្នុងមួយរដូវកាលរបស់ Lewandowski (៥៥គ្រាប់) សម្រាប់ក្រុមក្នុងរដូវកាល ២០១៩-២០។

ទោះជាយ៉ាងណាក៏ដោយ Lewandowski បានចំណាយពេលតិចជាង Kane ដើម្បីរកគ្រាប់បាល់របស់គាត់ ព្រោះរូបគេបានចំណាយពេលត្រឹមតែ ៤៧ ប្រកួតប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បាន ៥៥ ខណៈដែល Kane បានចំណាយពេល ៤៨ ប្រកួតដើម្បីសម្រេចបានសមិទ្ធផលនេះ។ នៅក្នុងប្រវត្តិសាស្ត្ររបស់ Bayern មានតែកីឡាករ Gerd Müller ម្នាក់ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបាន ៦៦ គ្រាប់ក្នុងរដូវកាល ១៩៧២-៧៣៕