ads
ads
Supercomputer ព្យាករណ៍ឱកាសរបស់ Arsenal លើក​ពាន Champions League ច្រើនជាង Bayern Munich
១៦-មិនា-២០២៤

Arsenal កំពុង​ស្ថិតក្នុងស្ថានភាពដ៏លំបាក​មួយ​ក្នុងការ​ប្រកួត​ប្រជែងពាន​រង្វាន់ UEFA Champions League បន្ទាប់ពីចាប់ឆ្នោតឱ្យជួបជាមួយក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ។

មិនត្រឹមតែប៉ុណ្ណឹងទេ កាំភ្លើងធំមួយនេះនឹងត្រូវប្រឈមមុខនឹងក្រុមឈ្នះជើងឯក Man City ឬក៏ Real Madrid ប្រសិនបើពួកគេយកឈ្នះ FC Bayern Munich ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ។

អញ្ចឹងក៏ដោយ! Supercomputer ដែលបង្កើតឡើងដោយវេបសាយស្រាវជ្រាវស្ថិតិ Opta បានធ្វើបច្ចុប្បន្នភាពការទស្សន៍ទាយ Champions League របស់ខ្លួន ហើយបាន​ទាយថា Arsenal ជាជម្រើសលំដាប់ទី 4 ដើម្បីលើកពាន UCL លើកដំបូងរបស់ខ្លួន។

ក្រុមកាំភ្លើងធំមានឱកាស 10.92% ឈរចំណាត់​ថ្នាក់លេខ៤ ដែលវាពិតជាច្រើនជាងឱកាសរបស់​ក្លិប Barcelona ឬ Bayern Munich ទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ Man City គឺជាក្រុមដែលមានភាគរយខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ក្នុងការដណ្តើមយកពានរង្វាន់ Champions League សារជាថ្មី​ដោយ​មានឱកាស 29.46% ក្នុងការឈ្នះពាន។

PSG ឈរលេខ២ មានឱកាស ១៦.១៥% ខណៈដែល Real Madrid ជាក្រុម​ឈ្នះពាន​រង្វាន់​នេះ​ច្រើន​ជាង​គេ​ឈរ​នៅ​លេខ៣ មានឱកាស​១៣.០៦%។

ads
ads