ads
ads
Barcelona ចង់ឱ្យ Lamine Yamal ពាក់អាវលេខ១០ ស្នងតំណែង Messi
១៦-មិនា-២០២៤

យោងតាមគេហទំព័រTribuna ដកស្រង់សារព័ត៌មានក្នុងស្រុកCatRadioចេញផ្សាយកាលពីថ្ងៃសុក្រទី ១៥ មីនា ២០២៤ បានអោយដឹងថា ក្លឹបអ្នកមានបុណ្យ​ Barcelona កំពុងជជែក​ ដេញដោលផ្ទៃក្នុង អំពីលទ្ធភាពនៃការផ្តល់ឱ្យកីឡាករ Lamine Yamal ពាក់អាវលេខ១០ នៅរដូវកាលក្រោយ។

មនុស្សកាន់តែច្រើននៅក្នុងក្លឹបជឿថា Barcelona គួរតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការលក់អាវលេខ១០ ហើយការសម្រេចចិត្តនេះអាចធ្វើឱ្យមានភាពខុសគ្នា។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតសង្កត់ធ្ងន់ថា វាអាចដាក់សម្ពាធខ្លាំងពេកទៅលើកីឡាករដែលទើបមានអាយុ ១៦ ឆ្នាំ។

Yamal ត្រូវបានគេរំពឹងថានឹងទទួលបានលេខអាវក្រុមដំបូងនៅរដូវក្តៅនេះ ខណៈដែល Ansu Fati ដែលបច្ចុប្បន្នកំពុងពាក់អាវលេខ១០នេះ ទំនងជាត្រូវបានលក់ចេញ ដូច្នេះហើយ ការជជែក ដេញដោលនេះអាចក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងក្លឹបឆាប់ៗនេះ។

Leo Messi គឺជាអ្នកគ្រប់គ្រងអាវដ៏ល្បីបំផុតមិនធ្លាប់មានមួយនេះ នៅមុនរដូវកាល២០០៨-០៩នៅពេលដែលគាត់មានអាយុ ២១ឆ្នាំ។ វាហាក់ដូចជាលឿនណាស់សម្រាប់ Lamine ដើម្បីទទួលបន្ទុកពាក់អាវ១០នេះ៕

 

ads
ads