ads
ads
ពានរង្វាន់ក្លិបអាស៊ានហៅថា Shopee Cup™️ លេងសរុប៤០​ប្រកួតជិត​ចាប់ផ្ដើមហើយ
០៤-មេសា-២០២៤

AFF សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ថ្ងៃនេះបានប្រកាសថា Shopee ជាដៃគូសហការឧបត្ថម្គ សម្រាប់ពាន ASEAN Club Championship ដែលនឹងដាក់ឈ្មោះថា Shopee Cup™️។

ភាពជាដៃគូនេះត្រូវបានបញ្ជាក់ដោយដៃគូពាណិជ្ជកម្មផ្តាច់មុខរបស់ AFF គឺ SPORTFIVE ហើយក៏រួមបញ្ចូល Shopee ក្លាយជាដៃគូបច្ចុប្បន្ននៃការប្រកួតជើងឯកអាស៊ានសំខាន់ៗផ្សេងទៀតរបស់ AFF ផងដែរ។

Shopee Cup នឹងមានក្លិបឈានមុខគេចំនួន 14 របស់អាស៊ានចូលរួមដែល​សរុបចំនួន 40 ប្រកួតចាប់ពីថ្ងៃទី 17 ខែកក្កដា និងដំណើរការរហូតដល់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2025។

ពាន​រង្វាន់​នេះ​នឹង​មាន​ក្រុមជើងឯករបស់​លីគក្នុងប្រទេសនីមួយនៅអាស៊ាន​ដែល​ត្រូវ​បាន​កំណត់ ឬ​ក្រុម​រង​ជើង ឯកលីគរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម (មួយប្រទេសយក២ក្រុម) និង​ហ្វីលីពីន និង​សិង្ហបុរី (យកមួយ​ក្រុម​)។ ក្រុមជើងឯកលីគ​ប្រ៊ុយណេ កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា នឹង ប្រជែងយក ២ កន្លែងដែលនៅសល់ក្នុងវគ្គ Playoff។

 

ads
ads