ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-កក្កដា-២០២៦
(English)  Man City ទិញខ្សែបម្រើតម្លៃបំបែកកំណត់ត្រា

(English) កីឡាករអន្តរជាតិអង់គ្លេស Elliot Anderson នឹងក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតម្នាក់សម្រាប់ក្លិប Manchester City បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាទិញខ្សែបម្រើរូបនេះពីក្រុម Nottingham Forest ក្នុងតម្លៃជាង ១៥៥ លានដុល្លារ។

ក្រុមអង់គ្លេសកំពុងបំពេញបេសកកម្មប្រកួតបាល់ទាត់ពិភពលោកវគ្គ១៦ក្រុមប៉ះម្ចាស់ផ្ទះ ម៉ិកស៊ិក។ ការផ្ទេររបស់កីឡាករ Anderson នឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខនេះ បន្ទាប់ពីរូបគេបានបញ្ចប់ការលេងនៅ World Cup។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់ក្លិបចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ City បានបញ្ជាក់ថា Anderson បានទទួលការពិនិត្យសុខភាពរបស់គេនៅទីក្រុង Kansas City ហើយ យើងទន្ទឹងរង់ចាំស្វាគមន៍គាត់មកកាន់ទីក្រុង Manchester តាមពេលកំណត់។

តម្លៃខ្លួននេះនឹងបំបែកកំណត់ត្រារបស់ក្លិប ដែលបានចំណាយ ១៣៩ លានដុល្លារ សម្រាប់ខ្សែបម្រើស្លាប Jack Grealish ក្នុងឆ្នាំ២០២១ និងក្នុងចំណោមតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងក្របខណ្ឌ Premier League រួមជាមួយនឹងតម្លៃរបស់ Alexander Isak ១៧០ លានដុល្លារ និងតម្លៃ ១៥៦ លានដុល្លារ) សម្រាប់ Florian Wirtz ទៅ Liverpool កាលពីឆ្នាំមុន និង ១៤៦ លានដុល្លារ សម្រាប់ Moises ទៅ Chelsea ក្នុងឆ្នាំ២០២៣។

ទោះជាយ៉ាងណាក្តីតម្លៃនេះមិនទាន់បានបំបែកកំណត់ត្រាពិភពលោក២៥០ លានដុល្លារនៅពេលដែល Paris Saint-Germain បានចំណាយឱ្យ Barcelona សម្រាប់តារាប្រេស៊ីល Neymar ក្នុង ឆ្នាំ២០១៧៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-កក្កដា-២០២៦
(English) កីឡាករ EPL រកគ្រាប់បាល់លើសពី ១០០ គ្រាប់សម្រាប់ World Cup 

(English) យោងតាមទិន្នន័យថ្មីៗរបស់ rge កីឡាករ Premier League បានកត់ត្រាការរួមចំណែកគ្រាប់បាល់ជាង ១០០ គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ លីគកំពូលអង់គ្លេសមួយនេះនាំមុខលីគដទៃទៀតទាំងអស់យ៉ាងស្រួលនៅក្នុងរង្វាស់វាយលុកនេះ ដែលពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្ថែមទៀតថាជាការប្រកួតប្រជែងលំដាប់កំពូលរបស់ពិភពលោក។

បន្ទាប់ពីជ័យជម្នះ ៣-២ ដ៏គួរឱ្យរំភើបរបស់បែលហ្ស៊ិកលើសេណេហ្គាល់បន្ទាប់ពីម៉ោងបន្ថែម ចំនួនសរុបនៃការស៊ុតបញ្ចូលទី និងការបញ្ជូនបាល់ដែលផ្តល់ដោយទេពកោសល្យ Premier League នៅក្នុងការប្រកួតបានឈានដល់ ១០៦ គ្រាប់។ តួលេខដ៏គួរឱ្យកត់សម្គាល់នេះ គឺលើសពីការរួមចំណែកសរុបពីលីគក្នុងស្រុកផ្សេងទៀត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) ថ្លើមធំណាស់! ប្រធានាធិបតី​ កាប់ វេ ​ផ្ញើ​សារ​ព្រមាន Messi និងអាហ្សង់ទីន

(English) ប្រធានាធិបតី​ប្រទេស​កាប់ វេ (Cape Verde ) លោក Jose Maria Neves បាន​ទស្សន៍ទាយ​លទ្ធផល​​ប្រកួត​ FIFA World Cup ឆ្នាំ ២០២៦ រវាង​ក្រុម​កាប់ វែ និង​​អាហ្សង់ទីន ដែលត្រូវប្រកួតនៅថ្ងៃសៅរ៍ទី៤ ខែកក្កដា ឆ្នាំ២០២៦ ថាក្រុមរបស់លោកនឹងទទួលបានជ័យជម្នះ។

ក្រុម Cape Verde បានលេងស្មើទាំងបីប្រកួតរបស់ពួកគេក្នុងវគ្គចែកពូល អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងគឺនៅថ្ងៃបើកឆាកទល់នឹងក្រុមអេស្ប៉ាញ ដែលជាក្រុមដែលមានប្រជាប្រិយភាព បន្ទាប់មកគឺការបង្ហាញទំរង់លេងដ៏ល្អទល់នឹងក្រុមអ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីត។ ពួកគេជួបការប្រកួតដ៏លំបាកមួយទល់នឹងក្រុម ការពារតំណែងជើងឯកអាហ្សង់ទីនក្នុងវគ្គ ៣២ក្រុមចុងក្រោយ។

លោកប្រធានាធិបតី បានទទួលស្គាល់ថា ទោះបីជាការរំពឹងទុកលើក្រុមមានកម្រិតទាបក៏ដោយ ពួកគេត្រូវតែប្រកួតដើម្បីឈ្នះ។ លោកបានប្រាប់ BBC ថា ក្រុម Cape Verde អាចយកឈ្នះអាហ្សង់ទីនដោយលទ្ធផល ១-០។  យើងកំពុងលេងដើម្បីឈ្នះ… នៅពេលដែលការរំពឹងទុកទាបចំពោះក្រុមមួយ ហើយប្រសិនបើក្រុមនោះមានបំណងចង់ឈ្នះ វាអាចទៅរួច។

លោកបន្ថែមថា ខ្ញុំមានជំនឿ ១០០% សង្ឃឹម១០០% ។ យើងមានឱកាស១០០% ដើម្បីឈ្នះអាហ្សង់ទីន។ យើងបានទៅព្រឹត្តិការណ៍ World Cup នេះដើម្បីសរសេរប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់យើង ដែលកំពុងប្រឈមមុខនឹងក្រុមជើងឯក៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) Messi រកបាន ១៥ លានដុល្លារក្នុងរយៈពេល ២០ វិនាទី

(English) Messi នៅតែជាឥស្សរជនដ៏មានតម្លៃ និងមានឥទ្ធិពលបំផុតម្នាក់នៅក្នុងពិភពលោក មិនថានៅលើទីលានវាលស្មៅ ឬការបង្ហាញខ្លួនជាមួយវីរបុរសនៅលើអេក្រង់ធំនោះទេ។

យោងតាមរបាយការណ៍ពី Winna FC ខ្សែប្រយុទ្ធរបស់ Inter Miami រូបនេះទទួលបានប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ១៥ លានដុល្លារក្នុងរយៈពេល ២០ វិនាទីសម្រាប់ការបង្ហាញខ្លួននៅក្នុងវីដេអូផ្សព្វផ្សាយរឿង Spider-Man: Brand New Day ។ វីដេអូឃ្លីបដ៏ពេញនិយមនេះមាន Messi រួមជាមួយ Tom Holland ប៉ុន្តែមិនមានន័យថាកីឡាករបាល់ទាត់រូបនេះលេចឡើងនៅក្នុងខ្សែភាពយន្តពិតប្រាកដនោះទេ។

យោងតាមកាសែត Economic Times ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនកម្សាន្តយក្សជាច្រើនបានស្វែងរកភាពជាដៃគូជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំបីសម័យកាលរូបនេះជាយូរមកហើយ ដោយសារតែឥទ្ធិពលរបស់គាត់ទាក់ទាញបេះដូងគ្រប់ស្រទាប់មនុស្ស និងទ្វីបជាច្រើន។ សូម្បីតែការបង្ហាញខ្លួនមួយរយៈពេលខ្លីពី Messi ក៏ធានានូវការចាប់អារម្មណ៍ទូទាំងពិភពលោក ហើយយុទ្ធនាការ Marvel ចុងក្រោយបង្អស់បានបង្ហាញយ៉ាងច្បាស់អំពីរឿងនោះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) ក្រុម​ ៥ មានភាគរយខ្ពស់ ​ឈ្នះ​ពាន​រង្វាន់​បាល់ទាតពិភពលោក

(English) ​អេស្ប៉ាញ​បាន​ចូល​រួម​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ប្រៀប​ជាង​គេ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គចែកពូល ខណៈ​​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​កំពុងបន្តយ៉ាងស្វិតស្វាញ។ ជាមួយគ្នានេះដែរកុំព្យូទ័រ​ទំនើប​របស់ក្រុមហ៊ុន Opta បាន​ធ្វើ​បច្ចុប្បន្នភាព​ទស្សន៍ទាយ​​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​World Cup ដោយជ្រើសរើសយកក្រុមចំនួន៦៖

១-បារាំង

ជើងឯកពីរសម័យកាលបារាំងបានក្លាយជាក្រុមដែលមានប្រៀបជាងគេក្នុងការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងវគ្គចែកពូលនិងវគ្គ៣២ក្រុមឈ្នះ ស៊ុយអែត ៣-០ដែលដឹកនាំដោយ Kylian Mbappe, Ousmane Dembele និង Michael Olise ។ជាមួយនឹងទម្រង់លេងដ៏ល្អឥឡូវនេះ មាន់គកបារាំងមានឱកាស ២២.៤៧% ក្នុងការឈ្នះពានរង្វាន់។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារ៉ាហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។

២-អាហ្សង់ទីន

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក៏មានការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងវគ្គចែកពូល ដែលដឹកនាំដោយប្រធានក្រុម Lionel Messi ដែលរកបានប្រាំមួយគ្រាប់ក្នុងការប្រកួតបីលើក។ឥឡូវនេះក្រុមពពក ស មានឱកាស១៥.៩០% ក្នុងការរក្សាតំណែងជើងឯករបស់ពួកគេ។ប្រកួតវគ្គ៣២ក្រុមអាហ្សង់ទីនជួប កាប់វែ (Cape Verde)

៣-អេស្ប៉ាញ

ក្រុម La Roja របស់អេស្ប៉ាញបានចូលទៅក្នុងការប្រកួតក្នុងនាមជាក្រុមដែលមានប្រៀបឈ្នះជើងឯក ប៉ុន្តែការស្មើក្នុងការប្រកួតបើកឆាកជាមួយក្រុម Cape Verde បានអនុញ្ញាតឱ្យបារាំង និងអាហ្សង់ទីនវ៉ាដាច់ពួកគេ។ ក្រុម Luis de la Fuente ឥឡូវនេះមានឱកាស ១៣,២% ក្នុងការឈ្នះពានរង្វាន់ពិភពលោកលើកទីពីររបស់ពួកគេ។ អេស្ប៉ាញជួបជាមួយអូរទ្រីសក្នុងវគ្គ៣២ក្រុម។

៤-អង់គ្លេស

ក្រុម​អង់គ្លេស​របស់​លោក Thomas Tuchel​មាន​យុទ្ធនាការ​វគ្គ​ចែក​ពូល​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រសិន​បើ​មិន​មាន​ការ​ប្រកួត​ស្មើ 0-0 ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ក្រុម Black Stars របស់​ហ្គាណា​នោះ​ទេ។ទោះជាយ៉ាងណាក្តី ពួកគេ​នៅ​តែ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ប្រៀប​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ដោយ​មាន​ឱកាស ៩,៣២% ក្នុង​ការ​ឈ្នះ។ អង់គ្លេសត្រូវជួបជាមួយក្រុមសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោក្នុងវគ្គ៣២ក្រុមនារាត្រីថ្ងៃពុធនេះ។

៥-ព័រទុយហ្គាល់

ក្រុម​របស់​ព័រទុយហ្គាល់ Cristiano Ronaldo មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ក្នុង​វគ្គ​ចែក​ពូល​។ ការ​ឈ្នះ៥-០លើ​ក្រុម​អ៊ូសបេគីស្ថាន​ដែល​ទើប​ចូល​លេង​ថ្មី​និងការ​ស្មើ​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​កូឡុំប៊ី​មាន​ន័យ​ថា​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ។ ពួកគេ​មាន​ឱកាស​ឈ្នះ ៤,៩៨%។ វគ្គ៣២ក្រុមព័រទុយហ្គាល់ត្រូវធ្វេីការងារធ្ងន់ប៉ះជាមួយក្រូអាស៊ី ហៅក្រូអាត៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) បារាំងក្លាយជាក្រុមដំបូងឈ្នះ World Cup ៧ ប្រកួតជាប់ៗគ្នា បន្ទាប់ពីឈ្នះស៊ុយអែត

(English) បារាំងក្លាយជាក្រុមដំបូង ឈ្នះ World Cup ៧ប្រកួតជាប់ៗគ្នាបន្ទាប់ពីក្រុមមាន់គកបារាំងប្រកួតឈ្នះស៊ុយអែតដោយលទ្ធផល ៣-០ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦  បានធ្វើឲ្យបារាំងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះ ៧ ប្រកួតជាប់ៗគ្នាទល់នឹងប្រទេសនានាក្នុងតំបន់អឺរ៉ុប។

ជ័យជម្នះនេះបានមកពីកីឡាករ Kylian Mbappe រកបានពីរគ្រាប់ និង Bradley Barcola ក៏រកបានមួយគ្រាប់ដែរ។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារាំហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។ ការប្រកួត World Cup ៧ លើកចុងក្រោយរបស់បារាំងទល់នឹងក្រុមមកពីអឺរ៉ុបគឺឈ្នះ៖

១-០ – បែលហ្ស៊ិក (២០១៨)

៤-២ – ក្រូអាស៊ី (២០១៨)

២-១ – ដាណឺម៉ាក (២០២២)

៣-១ – ប៉ូឡូញ (២០២២)

២-១ – អង់គ្លេស (២០២២)

៤-១ – ន័រវែស (២០២៦)

៣-០ – ស៊ុយអែត (២០២៦)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-កក្កដា-២០២៦
(English) អ្នកគាំទ្របាល់ទាត់ម្នាក់បានក្លាយជាមហាសេដ្ឋីភ្លាមៗ បន្ទាប់ពីធ្វើរឿងដ៏អស្ចារ្យមួយនេះ

(English) អ្នកគាំទ្របាល់ទាត់ម្នាក់បានក្លាយជាមហាសេដ្ឋីភ្លាមៗ បន្ទាប់ពីការភ្នាល់ប្រាក់ដ៏ច្រីនលើការប្រកួត World Cup រវាងប្រទេសកាណាដាទល់នឹងអាហ្វ្រិកខាងត្បូង។ បើយោងតាមគេហទំព័រ ​​Polymarket Sports ចេញផ្សាយបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា “maz26”  បានឈ្នះលុយជាង២លាននិង៣០ម៉ឺនដុល្លារបន្ទាប់ពីបានទស្សន៍ទាយជ័យជម្នះរបស់ក្រុមកាណាដាក្នុងវគ្គ៣២ក្រុមចុងក្រោយនៅ FIFA World Cup ឆ្នាំ ២០២៦ បានយ៉ាងត្រឹមត្រូវ។

ប្រភពខាងលើដដែលបានឱ្យដឹងថា Maz26 បានប្រថុយភ្នាល់ទឹកប្រាក់ចំនួន ១,២ លានដុល្លារយកប្រទេសកាណាដា ឈ្នះអាហ្វ្រិកខាងត្បូងឡើងទៅវគ្គបន្ត។ ទីបំផុតប្រទេសកាណាក៏ទទួលជ័យជម្នះ១-០ ធ្វីឲ្យបុរសរូបនោះឈ្នះលុយបានចំនួន២ ៣០៨ ៤៦៦ដុល្លារ ។ ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលចំពោះភាពក្លាហាន និងសំណាងនៅពីក្រោយការទស្សន៍ទាយនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) Mata នឹងក្លាយជាម្ចាស់ភាគហ៊ុនក្លិប Melbourne Victory ពេលចូលនិវត្តន៍

(English) ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata បានយល់ព្រមធ្វេីជាម្ចាស់ភាគហ៊ុនក្លិប Melbourne Victory នៅពេលណាដែលគាត់សម្រេចចិត្តចូលនិវត្តន៍ ។ បុរសវ័យ ៣៨ ឆ្នាំ ដែលធ្លាប់លេងឱ្យក្លឹប Valencia, Chelsea និង Manchester United និងក្រុមអេស្ប៉ាញកាលពីឆ្នាំ២០១០ ដែលបានឈ្នះពានរង្វាន់ World Cup បានចូលរួមជាមួយក្លឹប Victory កាលពីខែកញ្ញា ឆ្នាំមុន ពីគូប្រជែង Western Sydney Wanderers។ក្រុម Victory បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបួនក្នុងរដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ ដោយរកបាន ៤០ ពិន្ទុ។

Mata ក៏ជាម្ចាស់ភាគហ៊ុនមួយផ្នែកនៃក្រុមពង្រីក Major League Soccer គឺ San Diego FC និងបានវិនិយោគលើក្រុម Formula One Alpine Racing។ Victory បានបន្ថែមថា លោកក៏នឹងដឹកនាំគណៈកម្មាធិការបាល់ទាត់ដែលទើបបង្កើតថ្មីនៅក្លិប ដើម្បីគាំទ្រប្រតិបត្តិការរបស់ពួកគេ ខណៈដែលលោកបន្តថ្លឹងថ្លែងថាតើត្រូវលេងនៅរដូវកាលក្រោយឬអត់។ លោក Mata បាននិយាយថា៖ ខ្ញុំពិតជាជឿជាក់ថាបាល់ទាត់អូស្ត្រាលីមានអនាគត។ ចាប់តាំងពីពេលដែលខ្ញុំមកដល់ Melbourne Victory ខ្ញុំចាប់អារម្មណ៍ក្លឹបនេះ និងសក្តានុពលនៃ A-Leagues ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃការកសាងអ្វីដែលនឹងកើតឡើងបន្ទាប់ – មិនត្រឹមតែសម្រាប់រដូវកាលមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រយៈពេលវែង។

Mata បានបង្ហាញខ្លួនចំនួន២៥ លើកសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងរដូវកាល ២០២៥-២៦ សម្រាប់ក្លិប Melbourne។ គាត់ក៏បានឈ្នះមេដាយ Johnny Warren ជាកីឡាករល្អបំផុតរបស់ A-League ផងដែរ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) Nagelsmann ក្លាយជាគ្រូបង្វឹកក្មេងជាងគេបំផុតក្នុងរយៈពេល ៤០ ឆ្នាំ

(English) យោងតាមស្ថិតិ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Nagelsmann ដែលមានអាយុ៣៨ ឆ្នាំ និង៣៤១ ថ្ងៃ នឹងក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតដែលបានគ្រប់គ្រងការប្រកួតវគ្គជម្រុះ FIFA World Cup ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ គ្រូបង្វឹកអាល្លឺម៉ង់បានបំបែកកំណត់ត្រាលោក Henri Michel គ្រូបង្វឹកក្រុមបារាំងនៅ FIFA World Cup ឆ្នាំ១៩៨៦ ដែលមានអាយុ៣៨ ឆ្នាំ និង២៤៣ ថ្ងៃ នៅពេលដែលគាត់បានដឹកនាំក្រុមរបស់គាត់ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីមុនពេល Nagelsmann កើតមក។

នេះគឺជាការប្រកួតអន្តរជាតិធំទីពីរដែលលោក Nagelsmann បានគ្រប់គ្រងជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ ការប្រកួតមុនគឺ European Championship ឆ្នាំ២០២៤ ដែលម្ចាស់ផ្ទះអាល្លឺម៉ង់ត្រូវបានជម្រុះចេញនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ អាល្លឺម៉ង់ នឹងត្រូវប្រកួតជាមួយ ប៉ារ៉ាហ្គាយ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup៕