(English) បារាំងក្លាយជាក្រុមដំបូង ឈ្នះ World Cup ៧ប្រកួតជាប់ៗគ្នាបន្ទាប់ពីក្រុមមាន់គកបារាំងប្រកួតឈ្នះស៊ុយអែតដោយលទ្ធផល ៣-០ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានធ្វើឲ្យបារាំងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះ ៧ ប្រកួតជាប់ៗគ្នាទល់នឹងប្រទេសនានាក្នុងតំបន់អឺរ៉ុប។

ជ័យជម្នះនេះបានមកពីកីឡាករ Kylian Mbappe រកបានពីរគ្រាប់ និង Bradley Barcola ក៏រកបានមួយគ្រាប់ដែរ។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារាំហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។ ការប្រកួត World Cup ៧ លើកចុងក្រោយរបស់បារាំងទល់នឹងក្រុមមកពីអឺរ៉ុបគឺឈ្នះ៖
១-០ – បែលហ្ស៊ិក (២០១៨)
៤-២ – ក្រូអាស៊ី (២០១៨)
២-១ – ដាណឺម៉ាក (២០២២)
៣-១ – ប៉ូឡូញ (២០២២)
២-១ – អង់គ្លេស (២០២២)
៤-១ – ន័រវែស (២០២៦)
៣-០ – ស៊ុយអែត (២០២៦)៕
