(English) អ្នកគាំទ្របាល់ទាត់ម្នាក់បានក្លាយជាមហាសេដ្ឋីភ្លាមៗ បន្ទាប់ពីការភ្នាល់ប្រាក់ដ៏ច្រីនលើការប្រកួត World Cup រវាងប្រទេសកាណាដាទល់នឹងអាហ្វ្រិកខាងត្បូង។ បើយោងតាមគេហទំព័រ Polymarket Sports ចេញផ្សាយបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា “maz26” បានឈ្នះលុយជាង២លាននិង៣០ម៉ឺនដុល្លារបន្ទាប់ពីបានទស្សន៍ទាយជ័យជម្នះរបស់ក្រុមកាណាដាក្នុងវគ្គ៣២ក្រុមចុងក្រោយនៅ FIFA World Cup ឆ្នាំ ២០២៦ បានយ៉ាងត្រឹមត្រូវ។

ប្រភពខាងលើដដែលបានឱ្យដឹងថា Maz26 បានប្រថុយភ្នាល់ទឹកប្រាក់ចំនួន ១,២ លានដុល្លារយកប្រទេសកាណាដា ឈ្នះអាហ្វ្រិកខាងត្បូងឡើងទៅវគ្គបន្ត។ ទីបំផុតប្រទេសកាណាក៏ទទួលជ័យជម្នះ១-០ ធ្វីឲ្យបុរសរូបនោះឈ្នះលុយបានចំនួន២ ៣០៨ ៤៦៦ដុល្លារ ។ ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលចំពោះភាពក្លាហាន និងសំណាងនៅពីក្រោយការទស្សន៍ទាយនេះ៕
