(English) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍សុំឲ្យ FIFA លើកពេលព្យួរកាតក្រហមខ្សែប្រយុទ្ធ Balogun ដើម្បីអនុញ្ញាតឱ្យគាត់បានចូលរួមប្រកួត World Cup ទល់នឹងបែលហ្ស៊ិកនៅថ្ងៃចន្ទ។
ក្រោយអន្តរាគមន៍ FIFA បានប្រកាសនៅថ្ងៃអាទិត្យថា ការព្យួរត្រូវបានលើកសម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ដែលជារឿងមិនធម្មតាមួយក្នុងវិស័យបាល់ទាត់។ការសម្រេចនេះទទួលបានការសរសើរពីលោកដូលណាល់ ត្រាំ តែធ្វេីឲ្តមានការខឹងសម្បារពីសហព័ន្ធបាល់ទាត់បែលហ្ស៊ិក។ វាហាក់ដូចជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦២ដែលកាតក្រហមក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup មានការព្យួរបែបនេះ។

លោកត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សូមអរគុណ FIFA សម្រាប់ការធ្វើអ្វីដែលត្រឹមត្រូវ និងបញ្ច្រាស់ភាពអយុត្តិធម៌ដ៏ធំមួយ!។ សមាគមបាល់ទាត់រាជបែលហ្ស៊ិក (RBFA) បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រូបង្វឹកក្រុមបែលហ្ស៊ិក លោក Rudi Garcia បានចំអកឱ្យសកម្មភាពរបស់ FIFA៕
