(English) កីឡាករអន្តរជាតិអង់គ្លេស Elliot Anderson នឹងក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតម្នាក់សម្រាប់ក្លិប Manchester City បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាទិញខ្សែបម្រើរូបនេះពីក្រុម Nottingham Forest ក្នុងតម្លៃជាង ១៥៥ លានដុល្លារ។
ក្រុមអង់គ្លេសកំពុងបំពេញបេសកកម្មប្រកួតបាល់ទាត់ពិភពលោកវគ្គ១៦ក្រុមប៉ះម្ចាស់ផ្ទះ ម៉ិកស៊ិក។ ការផ្ទេររបស់កីឡាករ Anderson នឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខនេះ បន្ទាប់ពីរូបគេបានបញ្ចប់ការលេងនៅ World Cup។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់ក្លិបចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ City បានបញ្ជាក់ថា Anderson បានទទួលការពិនិត្យសុខភាពរបស់គេនៅទីក្រុង Kansas City ហើយ យើងទន្ទឹងរង់ចាំស្វាគមន៍គាត់មកកាន់ទីក្រុង Manchester តាមពេលកំណត់។

តម្លៃខ្លួននេះនឹងបំបែកកំណត់ត្រារបស់ក្លិប ដែលបានចំណាយ ១៣៩ លានដុល្លារ សម្រាប់ខ្សែបម្រើស្លាប Jack Grealish ក្នុងឆ្នាំ២០២១ និងក្នុងចំណោមតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងក្របខណ្ឌ Premier League រួមជាមួយនឹងតម្លៃរបស់ Alexander Isak ១៧០ លានដុល្លារ និងតម្លៃ ១៥៦ លានដុល្លារ) សម្រាប់ Florian Wirtz ទៅ Liverpool កាលពីឆ្នាំមុន និង ១៤៦ លានដុល្លារ សម្រាប់ Moises ទៅ Chelsea ក្នុងឆ្នាំ២០២៣។
ទោះជាយ៉ាងណាក្តីតម្លៃនេះមិនទាន់បានបំបែកកំណត់ត្រាពិភពលោក២៥០ លានដុល្លារនៅពេលដែល Paris Saint-Germain បានចំណាយឱ្យ Barcelona សម្រាប់តារាប្រេស៊ីល Neymar ក្នុង ឆ្នាំ២០១៧៕