(English) ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata បានយល់ព្រមធ្វេីជាម្ចាស់ភាគហ៊ុនក្លិប Melbourne Victory នៅពេលណាដែលគាត់សម្រេចចិត្តចូលនិវត្តន៍ ។ បុរសវ័យ ៣៨ ឆ្នាំ ដែលធ្លាប់លេងឱ្យក្លឹប Valencia, Chelsea និង Manchester United និងក្រុមអេស្ប៉ាញកាលពីឆ្នាំ២០១០ ដែលបានឈ្នះពានរង្វាន់ World Cup បានចូលរួមជាមួយក្លឹប Victory កាលពីខែកញ្ញា ឆ្នាំមុន ពីគូប្រជែង Western Sydney Wanderers។ក្រុម Victory បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបួនក្នុងរដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ ដោយរកបាន ៤០ ពិន្ទុ។

Mata ក៏ជាម្ចាស់ភាគហ៊ុនមួយផ្នែកនៃក្រុមពង្រីក Major League Soccer គឺ San Diego FC និងបានវិនិយោគលើក្រុម Formula One Alpine Racing។ Victory បានបន្ថែមថា លោកក៏នឹងដឹកនាំគណៈកម្មាធិការបាល់ទាត់ដែលទើបបង្កើតថ្មីនៅក្លិប ដើម្បីគាំទ្រប្រតិបត្តិការរបស់ពួកគេ ខណៈដែលលោកបន្តថ្លឹងថ្លែងថាតើត្រូវលេងនៅរដូវកាលក្រោយឬអត់។ លោក Mata បាននិយាយថា៖ ខ្ញុំពិតជាជឿជាក់ថាបាល់ទាត់អូស្ត្រាលីមានអនាគត។ ចាប់តាំងពីពេលដែលខ្ញុំមកដល់ Melbourne Victory ខ្ញុំចាប់អារម្មណ៍ក្លឹបនេះ និងសក្តានុពលនៃ A-Leagues ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃការកសាងអ្វីដែលនឹងកើតឡើងបន្ទាប់ – មិនត្រឹមតែសម្រាប់រដូវកាលមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រយៈពេលវែង។

Mata បានបង្ហាញខ្លួនចំនួន២៥ លើកសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងរដូវកាល ២០២៥-២៦ សម្រាប់ក្លិប Melbourne។ គាត់ក៏បានឈ្នះមេដាយ Johnny Warren ជាកីឡាករល្អបំផុតរបស់ A-League ផងដែរ៕