ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-ឧសភា-២០២៥
(English) កូនប្រុស​ Ronaldo ត្រូវបានកោះហៅ​ចូលក្រុមជម្រើសជាតិលើកដំបូង

(English) កូនប្រុសច្បងរបស់ Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម ១៥ ឆ្នាំជាលើកដំបូង។ វាគឺជាការកោះហៅលើកដំបូងរបស់គេ ហើយក៏ជាជំហានបន្ទាប់ ក្នុងក្តីស្រមៃក្លាយជាកីឡាករអាជីពដូចឪពុករបស់ខ្លួនផងដែរ។ Cristiano Ronaldo Jr អាយុ១៤ ឆ្នាំកំពុងលេងនៅក្លិបយុវជន Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់ខ្លួនផងដែរ ។ Ronaldo បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីឈ្មោះកូនប្រុសរបស់គេនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ រួមជាមួយនឹងសារថា ពិតជាមានមោទនភាពណាស់កូនប្រុស។

Ronaldo Jr ត្រូវ​បាន​កោះហៅ​ឱ្យទៅ​ប្រកួត​យុវជន​ក្រៅ​ប្រទេស​ក្រូអាស៊ីចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​ឧសភា ដោយ​ព័រទុយហ្គាល់​គ្រោង​នឹង​ប្រកួត​ជាមួយ​ជប៉ុន ក្រិក និង​អង់គ្លេស។ ដូចឪពុកដ៏ល្បីរបស់គេដែរ គេធ្លាប់ហ្វឹកហាត់និងលេងជាមួយ Manchester United, Juventus និង Real Madrid ផងដែរ ៕

ប្រភព៖ BBC

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-ឧសភា-២០២៥
(English) រដ្ឋមន្ត្រីបារាំងសុំទោសអ្នកគាំទ្រ Liverpool

(English) អតីតរដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំងលោក Gerald Darmanin បានសុំទោសអ្នកគាំទ្រ Liverpool ចំពោះកំហុសរបស់ខ្លួនដែលបានស្តីបន្ទោសពួកគេចំពោះភាពចលាចលនៅកីឡដ្ឋាន Stade de France អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ នៅក្នុងរបាយការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកាលពីថ្ងៃចន្ទ លោក Darmanin ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលស្គាល់ថាការរៀបចំសន្តិសុខសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid គឺមិនគ្រប់គ្រាន់ទេ ហើយការលើកឡើងជាសាធារណៈពីមុនរបស់ខ្ញុំដែលស្តីបន្ទោសអ្នកគាំទ្រអង់គ្លេសគឺជាកំហុសដ៏ធំមួយ។

អ្នកគាំទ្រត្រូវបានគេចាប់បាននៅក្នុងការកកស្ទះនៃហ្វូងមនុស្សដ៏គ្រោះថ្នាក់នៅខាងក្រៅកីឡដ្ឋាន Stade de France មុនពេលការប្រកួតដែលត្រូវបានពន្យារពេលជាង៣០នាទី។ ប៉ូលីសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រ។

លោក Darmanin បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីបារាំងផ្សេងទៀត ពីរថ្ងៃបន្ទាប់ពីការប្រកួត ហើយបានស្តីបន្ទោសពីភាពមិនប្រក្រតីនេះទៅលើ អ្នកគាំទ្រអង់គ្លេសនិងការកាន់កាប់សំបុត្រក្លែងក្លាយរបស់ពួកគេ។ ឥឡូវនេះគាត់បានដកការអត្ថាធិប្បាយរបស់គាត់ឡើងវិញហើយបានហៅរាត្រីនេះថា “ការបរាជ័យដ៏ធំបំផុត” នៃអាជីពរបស់គាត់។នេះបើយោងតាមតាមបទសម្ភាសន៍មួយនៅលើកម្មវិធី French Legend នៅលើ YouTube ។ លោកបាននិយាយថា “អ្វីដែលខ្ញុំមិនពេញចិត្តនៅល្ងាចនោះ គឺបញ្ហាពិតប្រាកដមិនមែនមកពីអ្នកគាំទ្រអង់គ្លេសទេ ប៉ុន្តែមកពីជនខិលខូចដែលលួចប្លន់អ្នកគាំទ្រ៕

 

Thumbnail
ព័ត៌មានកីឡាជាតិ
០៦-ឧសភា-២០២៥
(English) លោក ឃួន ឡាបូរ៉ាវី ថាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមរបស់ខ្មែរយូណាយធីត និង TULOY FC គឺជាការពង្រឹងក្រុមឱ្យកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនលេង UYFC Soccer League

(English) គ្រូបង្គោលរបស់ក្រុមខ្មែរយូណាយធីត លោក ឃួន ឡាបូរ៉ាវី បាននិយាយថាការប្រកួតមិត្តភាពអន្ករជាតិរវាងក្រុមរបស់លោកជាមួយនឹងក្រុម TULOY FC គឺជាការពង្រឹងក្រុមឱ្យកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ជាការពិតណាស់! នាវេលាម៉ោង ៤ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមខ្មែរយូណាយធីត ដែលដឹកនាំដោយលោក ឃួន ឡាបូរ៉ាវី ជាអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុម TULOY FC មកពីលីគកំពូលរបស់ប្រទេសហ្វីលីពីន។ យ៉ាងណា មុនការប្រកួតខាងលើនេះ លោក ឃួន ឡាបូរ៉ាវី បានថ្លៃងប្រាប់ថា៖ ចំពោះការប្រកួតមិត្តភាពអន្តរជាតិខាងលើ គឺជាឱកាសដ៏ល្អមួយ ដែលពួកយើងមានឱកាសបង្ហាញខ្លួនជាមួយនឹងក្រុមមកពីក្រៅប្រទេស។ ជាពិសេសក្រុមដែលលេងនៅលីគកំពូលហ្វីលីពីន។ អ៊ីចឹងហើយ ពួកយើងអាចទទួលបានថាបាល់ទាត់ហ្វីលីពីន កំពុងតែមានភាពរីកចម្រើន។ ដូច្នេះហើយ ឱកាសក្នុងលេងជាមួយនឹងក្រុមបែបហ្នឹង គឺល្អសម្រាប់យើង។ យើងក៏អាចពង្រឹងក្រុមកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

សូមរំលឹកថា កាលពីរដូវកាលមុន ក្រុម ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា រៀបចំដោយ សហភាព​សហពន្ធ័យុវជន​កម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំ​របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។ ក្រុមខ្មែរយូណាយធីត ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយក៏កំពុងត្រៀមខ្លួនចូលរួមលេងនៅលីគកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៥
(English) Harry Kane ឈ្នះពានអាជីពលើកដំបូងដោយមិនចាំបាច់ប្រកួត

(English) ទីបំផុត! ខ្សែប្រយុទ្ធ Harry Kane បានឈ្នះពានរង្វាន់បាល់ទាត់អាជីពលើកដំបូងដោយមិនចាំបាច់ប្រកួត បន្ទាប់ពីក្លិប Bayern Munich បានក្លាយជាជើងឯក Bundesliga ដោយមានជំនួយពី Freiburg កាលពីថ្ងៃអាទិត្យ។ Freiburg ប្រកួតស្មើ ២-២ ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ Leverkusen ផ្តល់អោយឱកាសឱ្យ Bayern មាន៨ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯកឆ្នាំ២០២៤ ខណៈការប្រកួតនៅសល់ពីរជុំទៀត។ Harry Kane ដែលមានវ័យ ៣១ ឆ្នាំមិនធ្លាប់ឈ្នះពានក្នុងអាជីពរបស់គេទេ ដែលនាំឱ្យអ្នកខ្លះនិយាយអំពី បណ្តាសាប្រឆាំងនឹងកីឡាករដែលត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក។ Kane បានចុះហត្ថលេខាជាមួយ Bayern ក្នុងឆ្នាំ២០២៣ ដែលពេលនោះធ្វេីឱ្យក្លិបមិនទទួលបានពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២។

តាមពិតទៅ Harry Kane បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអបអរការឈ្នះពានតាំងពីថ្ងៃសៅរ៍ នៅពេលដែល Bayern រំពឹងថានឹងឈ្នះ Leipzig ៣-២ ប៉ុន្តែ Yussuf Poulsen ស៊ុតបញ្ចូលទីបាន​តាម​ស្មើ​ដោយ​លទ្ធផលស្មើ ៣-៣ពន្យារ​ពេល​ជប់លៀង​របស់ Bayern ។ មិត្តរួមក្រុម Thomas Muller បានសរសេរនៅលើ Instagram ថាសប្តាហ៍ក្រោយ Harry នឹងបានលើកពាន។គាត់មិនចាំបាច់រង់ចាំយូរនោះទេ។ Kane បានដើរតួយ៉ាងធំក្នុងការធានាបាននូវពានរង្វាន់លីគទី៣៤របស់ Bayern ដោយបានឈរនៅលើកំពូលតារាងនៃតារាងពិន្ទុ Bundesliga ជាមួយនឹង ២៤ គ្រាប់។ វាជាកំណត់ត្រាជើងឯកអាល្លឺម៉ង់លើកទី ៣៤ របស់ Bayern ។ ពានដំបូងទទួលបានក្នុងឆ្នាំ ១៩៣២ ។ ពានរង្វាន់ផ្សេងទៀតបានកើតឡើងបន្ទាប់ពីការបង្កើតពានអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំ១៩៦៣៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៥
(English) Dier សម្រេចចិត្តចាកចេញពី Bayern នៅចុងបញ្ចប់រដូវកាលនេះ

(English) ខ្សែការពារ Eric Dier បានសម្រេចចិត្តចាកចេញពីក្លិប Bayern Munich នាចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់រូបគេអស់សុពលភាព។ នេះបើយោងតាមការបញ្ជាក់របស់នាយកកីឡាលោក Christoph Freund។ អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Bayern ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំមុន បន្ទាប់ពីស្នាក់នៅរយៈពេលមួយទសវត្សរ៍នៅ Spurs ។ Dier បានធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ក្នុងអំឡុងរដូវកាលដោះដូរកីឡាករឆ្នាំ ២០២៤ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយឥឡូវនេះបានសម្រេចចិត្តមិនបន្តវាទៀតទេ។

Freund បានប្រាប់អ្នកយកព័ត៌មានថា យើងមានការពិភាក្សាជាមួយ Eric អំពីកិច្ចសន្យាថ្មី។ រូបគេបានប្រាប់យើងថាគេមិនចង់បន្ត ហើយនឹងចាកចេញពីយើង។ លោកបន្តថា គាត់ជាបុរសដ៏អស្ចារ្យម្នាក់។ យើងមានពេលវេលាដ៏អស្ចារ្យជាមួយគ្នា។ គាត់ក៏មានអារម្មណ៍ដូចផ្ទះរបស់គាត់នៅទីក្រុង Munich។ សង្ឃឹមថាគាត់នឹងឈ្នះពានរង្វាន់ដំបូងរបស់គាត់នៅទីនេះ។

ក្រុម Bayern របស់ Vincent Kompany នាំមុខ ៨ ពិន្ទុលើក្រុមលេខ ២ Leverkusen ជាមួយនឹង ៣ ប្រកួតទៀតដែលនៅសល់។ ពួក​គេ​អាច​លើក​ពាន​លីគ​កំពូល​អាឡឺម៉ង់​ជា​លើក​ទី​ ៣៤​ បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​ការ​យក​ឈ្នះ​លើ​ក្រុម​លេខ​៥ Leipzig។ Dier បានបង្ហាញខ្លួនចំនួន៤៥ដង និងស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយឥឡូវនេះជិតទទួលបានពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់៕

ប្រភព៖ Reuters

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៥
(English) តើកីឡាកររូបណាឈ្នះពាន UCL ក្មេងជាងគេ ?

(English) Antonio Simoes គឺជាកីឡាករវ័យក្មេងបំផុតដែលបានលើកពាន UEFA Champions League ។ កីឡាករសញ្ជាតិព័រទុហ្គាល់រូបនេះមានវ័យត្រឹមតែ១៨ឆ្នាំ និង១៣៩ថ្ងៃ នៅពេលដែលក្លិប Benfica បានយកឈ្នះ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៦២។ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តឈ្នះជើងឯកក្នុងស្រុកចំនួន ១០ ពានរង្វាន់ព័រទុយហ្គាល់ខាប់ ៤ និង UEFA Champions League ១ន ហេីយគាត់បានរីករាយ និងអាជីពបាល់ទាត់ដ៏យូរអង្វែងជាមួយក្លឹបជាច្រើន។ ទោះបីជាជោគជ័យជាមួយលីកក្នុងស្រុកក៏ដោយ តែគាត់បរាជ័យក្នុងការជួយឲ្យក្រុមជម្រីសជាតិព័រទុយហ្គាល់ឈ្នះការប្រកួតសំខាន់ៗពោលគឺបានបញ្ចប់ការប្រកួត World Cup ឆ្នាំ១៩៦៦ ក្នុងចំណាត់ថ្នាក់លេខ៣បន្ទាប់ពីបានផ្តួលសហភាពសូវៀតក្នុងការប្រកួតជម្រុះ។

ចំណែកឯកីឡាករវ័យក្មេង២រូបផ្សេងទៀតដែលធ្លាប់ឈ្នះពាន UEFA Champions League ដែរនោះគឺកីឡាករខ្សែ Nwankwo Kanu មានអាយុ ១៨ឆ្នាំ ២៩៦ថ្ងៃ និងកីឡាករ Patrick Kluivert មានអាយុ១៨ឆ្នាំ ៣២៧ថ្ងៃ មកពីក្លឹបAjax ទាំងពីរ។ពួកគេបានឈ្នះពានឆ្នាំ​១៩៩៥៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៥-ឧសភា-២០២៥
(English) មិនធម្មតាមែន! ក្លិប AC Milan ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី

(English) ខ្សែការពាររបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Jay Idzes ត្រូវបានរាយការណ៍ថាក្លិបយក្សអ៊ីតាលី AC Milan កំពុងតែចាប់អារម្មណ៍ចង់បាន។ Jay Idzes ដែលមានវ័យ ២៤ ឆ្នាំរូបនេះកំពុងតែលេងឱ្យក្លិប Venezia ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ដែលក្នុងរដូវកាល ២០២៤-២៥ រូបគេលេងបាន ៣៤ ប្រកួតគ្រប់ការប្រកួតទាំងអស់។

យ៉ាងណា ថ្មីៗនេះ គេហទំព័រដ៏ល្បីល្បាញលើពិភពលោក Transfermarkt បានរាយការណ៍ថា Jay Idzes បានទទួលការចាប់អារម្មណ៍ពីក្លិប AC Milan ក្នុងការចង់បានរូបគេមកចូលរួមក្រុមក្នុងរដូវកាល ២០២៥-២៦។ លើសពីនេះ Jay Idzes ក៏ជាមុខសញ្ញារបស់ក្លិប Torino, Bologna និង Inter Milan ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Tim Sport tvonenews របស់ប្រទេសឥណ្ឌូនេស៊ី។

សូមជម្រាបថា បច្ចុប្បន្ននេះ Venezia កំពុងឈរនៅចំណាត់ថ្នាក់ទី ១៨ ក្នុងតារាង ដែលមានភាពរយខ្ពស់ក្នុងការធ្លាក់ចេញពីក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលី បន្ទាប់ពីលេងបាន ៣៥ ប្រកួត និងមាន ២៦ ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៥-ឧសភា-២០២៥
(English) Anthony Hudson នឹងចូលកាន់តំណែងជានាយកបច្ចេកទេសនៅក្នុងក្រុមជម្រើសជាតិថៃ

(English) ថ្មីៗនេះ! គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Anthony Hudson ត្រូវបានសមាគមបាល់ទាត់ថៃ FAT បានស្នើឱ្យចូលកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិ។ វាត្រូវបានគេរាយការណ៍ថាសមាគមបានពិភាក្សាបឋមជាមួយលោក Anthony Hudson រួចហើយ ដែលអាចនឹងកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិរយៈពេល ២ ឆ្នាំ។

លោក Anthony Hudson ធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក បារ៉ែន និងនូវែលសេឡង់ ហើយពីមុនធ្លាប់ធ្វើជានាយកបច្ចេកទេសនៅ Al Markhiya ក្នុងប្រទេសកាតា ផងដែរ។ សូមរំលឹកថា លោក Anthony Hudson បានចែកផ្លូវគ្នាជាមួយនឹងក្លិប BG Pathum United កាលពីខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីលោកដឹកនាំក្រុមទើបតែបាន ២ ខែប៉ុណ្ណោះ៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ឧសភា-២០២៥
(English) លោក Jim Ratcliffe ប្រកាសលក់ភាគហ៊ុនក្លិប Nice

(English) លោក Jim Ratcliffe កំពុងរៀបចំគម្រោងលក់កម្មសិទ្ធិភាគហ៊ុនក្លិប Nice ទាំងអស់របស់លោក។  Ratcliffe ដែលជាម្ចាស់ក្រុមហ៊ុន Ineos បានទិញក្លិប Nice ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃជាង១១៨លានដុល្លារ។ មហាសេដ្ឋីអង់គ្លេសមានបំណងលក់ភាគហ៊ុនក្លិប Nice ទាំងអស់របស់លោក ដេីម្បីឱ្យលោកមានឱកាសផ្តល់មូលនិធិក្នុងការកាន់កាប់ក្លិប Manchester United ទាំងស្រុង។

គម្រោងលក់នេះ បន្ទាប់ពីលោក Ratcliffe ដឹងថាអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លិបបាល់ទាត់ Nice ។ បច្ចុប្បន្ន លោក Ratcliffe គ្រប់គ្រងភាគហ៊ុនក្លិប Manchester United ប្រហែល ២៨,៩៤% ដែលរួមបញ្ចូលទាំងការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់ផងដែរ៕

ads