(English) អង្គការតស៊ូមតិមិនស្វែងរកប្រាក់ចំណេញហៅកាត់ថា FairSquare បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅគណៈកម្មាធិការសីលធម៌ឯករាជ្យរបស់ FIFA ប្រឆាំងនឹងលោក Gianni Infantino ពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរ៤ករណី ទៅលើឯករាជ្យភាពរបស់ស្ថាប័នបាល់ទាត់ចំនួន៤ករណី។ បទចោទទាំង៤នោះរួមមានៈ អព្យាក្រឹតភាពនយោបាយតាមរយៈការគាំទ្រប្រធានាធិបតីអាមេរិកលោក Donald Trump ជាសាធារណៈម្តងហើយម្តងទៀត។ការបញ្ចុះបញ្ចូលឱ្យលោកដូណាល់ត្រាំ ឈ្នះរង្វាន់ណូបែលសន្តិភាព។ ការការពារតំណែងប្រធានាធិបតីនៅលើឆាកនៅទីក្រុង Miamiនិង ការសរសើរគោលនយោបាយការបរទេស ក្នុងអំឡុងពេលផ្តល់រង្វាន់សន្តិភាព FIFA ថ្មី និងបន្ទរពាក្យស្លោក “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត”ជាដេីម។

ឯកសារចំនួនប្រាំបីទំព័រ ដែលបានទទួលបានដោយកាសែត The Athletic បានអះអាងថា សកម្មភាពរបស់លោក Infantino រំលោភលើមាត្រា១៥នៃក្រមសីលធម៌របស់ FIFA និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក។ ពាក្យបណ្តឹងនេះក៏ទាមទារឱ្យមានការស៊ើបអង្កេតពេញលេញលើការបង្កើតពានរង្វាន់សន្តិភាព FIFA ដែលមិនច្បាស់លាស់ផងដែរ ដោយអះអាងថាការសម្រេចចិត្តប្រគល់រង្វាន់ដំបូងទៅឱ្យប្រធានាធិបតីអាមេរិកដែលកំពុងកាន់តំណែងដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សា FIFA ឬលក្ខណៈវិនិច្ឆ័យដែលមានតម្លាភាព បានរំលោភលើច្បាប់ផ្ទៃក្នុង និងកាតព្វកិច្ចអព្យាក្រឹតភាពរបស់អង្គការ។
ជុំវិញនឹងបញ្ហានេះ FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេក៏ប៉ុន្តែក្នុងអំឡុងប្រគលពានរង្វានសន្តិភាពFIFA លោក ធ្លាប់បាននិយាយថា ពានរង្វាន់នេះបានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការ លើកកម្ពស់សន្តិភាព និងឯកភាពជុំវិញពិភពលោក៕
