ads
(English) SPL ត្រៀមខ្លួនលើកទី ២ សម្រាប់ Mohamed Salah
០៥-ធ្នូ-២០២៥

(English) អនាគតរបស់ Mohamed Salah ជាមួយក្លិបជើងឯក Premier League ហង្សក្រហម Liverpool កំពុងធ្លាក់ទៅក្នុងភាពសង្ស័យថ្មីមួយទៀត បន្ទាប់ពីគ្រូបង្វឹកលោក Arne Slot បានដកខ្សែប្រយុទ្ធឆ្នើមរូបនេះមិនឲ្យចូលទីលាន ២ ប្រកួតជាប់ៗគ្នា។ ឆ្លៀតក្នុងពេលឱកាសដែលទំនាក់ទំនងរវាងកីឡាករនិង គ្រូបង្វឹកំពុងមានបញ្ហាបែបនេះ លីគបាល់ទាត់កំពូល Saudi Pro League បានវិលត្រឡប់មកចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីបរាជ័យលើកទីមួយកាលពីរដូវកាល ២០២៤ ។ ថ្នាក់ដឹកនាំនៃលីគនេះត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់មូលនិធិដល់ការដេញថ្លៃដ៏ធំមួយសម្រាប់កីឡាករវ័យ ៣៣ ។

ក្លិប Liverpool ពីមុនបានបដិសេធសំណើរទិញរបស់ Al-Ittihad លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ក្នុងតម្លៃជិត ២០០ លានដុល្លារកាលពីឆ្នាំ​ ២០២៤ ហើយ Salah ផ្ទាល់បានទទួលស្គាល់ថាការចរចាជាមួយមន្ត្រី SPL  មុនពេលគាត់ជ្រើសរើសបន្តកិច្ចសន្យារបស់គាត់នៅ Anfield កាលពីរដូវក្តៅមុន។ កិច្ចសន្យារបស់គាត់ជាមួយLiverpool នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ Saudi Pro League នៅតែមានគោលបំណងទាក់ទាញកីឡាករល្បីៗ មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអារ៉ាប៊ីសាអូឌីតឆ្នាំ ២០៣៤ ខណៈSalah គឺស័ក្តិសមបំផុត។

ក្លិបចំនួនបួនដែលគ្រប់គ្រងភាគច្រើនដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេស នឹងគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កីឡាករសញ្ជាតិអេហ្ស៊ីប។ ប្រសិនបើ Salah បង្ហាញពីឆន្ទៈចង់ផ្លាស់ប្តូរក្លឹបនោះ លីគ Saudi Pro League បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពយ៉ាងឆាប់រហ័ស៕

ប្រភព៖ Goal.com

ads