ព័ត៌មានកីឡាអន្តរជាតិ
(English) ក្លិប Arsenal ត្រូវបានរងការពិន័យជាប្រាក់ ៦៥,០០០ ផោន សម្រាប់ការបរាជ័យក្នុងគ្រប់គ្រងកីទ្បាកររបស់ពួកគេ បន្ទាប់ពី Myles Lewis-Skelly ទទួលបានកាតក្រហម និងត្រូវបានបណ្តេញចេញ អំទ្បុងពេលដែលពួកគេឈ្នះលើ Wolves នៅ Premier League។ សមាគមបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ក្រុម Arsenal ពីការបរាជ័យក្នុងការធានាថាកីឡាកររបស់ពួកគេ “មិនមានអាកប្បកិរិយាមិនសមរម្យ” នៅឯកីទ្បដ្ឋាន Molineux កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
ក្លិប Arsenal ក៏បានទទួលស្គាល់ការចោទប្រកាន់នេះ មុនពេលគណៈកម្មការនិយតកម្មឯករាជ្យដាក់ទណ្ឌកម្ម។ កីឡាកររបស់ក្រុម Arsenal បានឡោមព័ទ្ធអាជ្ញាកណ្តាលលោក Michael Oliver នៅនាទីទី ៤៣ ក្នុងការទទួលជ័យជម្នះ ១-០ របស់ពួកគេ បន្ទាប់ពីលោកបានបង្ហាញកាតក្រហមដល់ Lewis-Skelly សម្រាប់កំហុសលើ Matt Doherty ។ ជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) លោក Darren England ក៏បានគាំទ្រការសម្រេចចិត្តរបស់ Oliver ដែលថា Lewis-Skelly បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
ក្រុមកាំភ្លើងធំបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ហើយបម្រាមបីប្រកួតរបស់កីឡាករវ័យ ១៨ ឆ្នាំរូបនេះក៏ត្រូវបានលុបចោលជាបន្តបន្ទាប់។ យ៉ាងណា បន្ទាប់ពីស្ថាប័នអាជ្ញាកណ្តាលនៃការប្រកួត Professional Game Match Officials Limited (PGMOL) បាននិយាយថា ប៉ូលិសកំពុងស៊ើបអង្កេត “ការគំរាមកំហែង និងការបំពាន” ដែលដឹកនាំទៅលើ Oliver និងគ្រួសាររបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕
ប្រភព៖ BBC
(English) ក្រុម FC Barcelona បានទ្បើងមកកំពូលតារាង នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មី បន្ទាប់ពីពួកគេយកឈ្នះលើក្រុមភ្ញៀវ Rayo Vallecano ក្នុងលទ្ធផល ១-០ កាលពីយប់មិញ។ ប្រធានក្រុម FC Barcelona ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ២៨ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ។ ១ គ្រាប់របស់កីទ្បាករអន្តរជាតិប៉ូឡូញវ័យ ៣៦ ឆ្នាំរូពនេះក៏ជាគ្រាប់បាល់លើកទី ៣២ សម្រាប់ក្រុមដែលលេងគ្រប់កម្មវិធី នារដូវកាលនេះផងដែរ។
ជ័យជម្នះខាងលើនេះក៏បានធ្វើឱ្យក្រុម FC Barcelona ដែលស្ថិតក្រោមការដឹកនាំរបស់លោក Hansi Flick បានទ្បើងមកកំពូលតារាង នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មី ខណៈដែលក្រុមការពារតំណែងជើងឯក Real Madrid ធ្លាក់មកលេខរៀងទី ២ វិញ ដោយមាន ៥១ ពិន្ទស្មើគ្នាជាមួយនឹងក្រុមកំពូលតារាង ប៉ុន្តែចាញ់គ្រាប់ចំណេញ ស្របពេល Atletico Madrid ឈរនៅលេខរៀងទី ៣ បណ្តោះអាសន្ន ដោយមាន ៥០ពិន្ទុ។
គួរបញ្ជាក់ថា ការទ្បើងមកកំពូលតារាង នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មីរបស់ក្រុម FC Barcelona គឺជាការលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក៕
ព័ត៌មានកីឡាអាស៊ី
(English)
សមាជិកក្លិបកំពូលលីគកំពូលវៀតណាម គឺ Hanoi FC បានប្រកាសតែងតាំងលោក Makoto Teguramori ជាផ្លូវការ សម្រាប់ការដឹកនាំក្រុម។ បុរសសញ្ជាតិជប៉ុន ៥៧ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកទី ២ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ដែលដឹកនាំក្រុម Hanoi FC ជាម្ចាស់ជើងឯកលីគកំពូលវៀតណាម ៦ សម័យកាល បន្ទាប់ពីលោក Daiki Iwamas ក្នុងឆ្នាំ ២០២៤។
យ៉ាងណា ជាមួយនឹងការផ្លាស់មកដឹកនាំក្លិបខាងលើនេះ គោលដៅសំខាន់គឺធ្វើ់យ៉ាងឱ្យក្រុមទទួលបានជោគជ័យ និងឈ្នះជើងឯក បន្ទាប់ពីក្រុមលេងបាន ១៣ ប្រកួតក្នុងរដូវកាល ២០២៤-២៥ មាន ២០ ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខរៀងទី ៤ ក្នុងតារាងពិន្ទុក្របខណ្ឌលីគកំពូលវៀតណាម V-League។ សម្រាបលោក Makoto Teguramori គេរំពឹងថារូបលោកនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Hanoi FC ក្នុងការប្រកួតក្រៅដីជាមួយ Hoang Anh Gia Lai នៅថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ៕
ប្រភព៖ Ball Thai
កីទ្បាករ Serginho និង Oscar Marito ត្រូវបានផ្តល់នូវសញ្ជាតិចិន ដើម្បីចូលរួមពង្រឹងក្រុមរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ជុំទី ៣ តំបន់អាស៊ី នាខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ខ្សែប្រយុទ្ធ Serginho មានសញ្ជាតិដើមប្រេស៊ីលវ័យ ២៩ ឆ្នាំមានកម្ពស់ ១៨០ cm កំពុងតែប្រកបអាជីពលេងឱ្យក្លិប Beijing Guoan ធ្លាប់មានបទពិសោធន៍ជាច្រើនលេងឱ្យ Kashima Antlers ដែលជាក្លិបដ៏ល្បីល្បាញនៅ J-League 1 របស់ប្រទេសជប៉ុន។ រូបគេបានផ្លាស់មកកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដោយលេងឱ្យក្រុម Changchun Yatai មុនពេលលេងឱ្យ Beijing Guoan ក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យរូបគេទទួលបានលក្ខខណ្ឌគ្រប់គ្រាន់ ៥ ឆ្នាំដើម្បីទទួលបានសញ្ជាតិចិន។
Serginho បានបង្ហាញឱ្យក្រុមនៅលីគកំពូលចិន (Changchun Yatai និង Beijing Guoan) ៨១ ប្រកួតរកបាន ២៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ១៦ ដង ហើយនៅក្នុងលីគ China League One រូបគេបានបង្ហាញខ្លួន ១០ ប្រកួតរកបាន ១០ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤ ដង។ ដោយទ្បែក សម្រាប់ខ្សែប្រយុទ្ធ Oscar Maritou មានសញ្ជាតិដើមកុងហ្គោវ័យ ២៥ ឆ្នាំមានកម្ពស់ ១៨២ cm កំពុងតែប្រកបអាជីពលេងឱ្យក្លិប Yunnan Yukun ដែលរូបគេបានលេងឱ្យក្រុមជាច្រើននៅលីគកំពូលចិនចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដូចជា Yanbian Funde, Shaanxi Chang’an Athletic និង Cangzhou Mighty Lions ជាដើម។ Maritou បានបង្ហាញខ្លួននៅលីគកំពូលចិន ១៥៩ ប្រកួតរកបាន ៦៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២៧ ដង។
គួរបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិចិន បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី៦ ក្នុងពូល C នៃវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី ៣ ខណៈដែលការប្រកួតទី ៧ ពួកគេនឹងត្រូវប៉ះគ្នាជាមួយអារ៉ាប៊ីសាអូឌីត នាថ្ងៃទី០៨ មុនពេលប្រកួតទី ៨ ប៉ះគ្នាជាមួយអូស្ត្រាលី នៅក្នុងដី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
(English) ខ្សែប្រយុទ្ធ Anthony ដែលត្រូវបានក្លិប Manchester United ឱ្យ Real Betis ខ្ចីជើងក្នុងខែមករា ឆ្នាំ២០២៥ បន្តរកគ្រាប់បាល់ ក្នុងចំណោម ៣ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។ កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៤ ឆ្នាំរូបនេះរកបាន ១ គ្រាប់នៅនាទីទី ៥១ មុនពេលបញ្ចូនបាល់ឱ្យមិត្តក្រុមគឺ Marc Roca រកបានគ្រាប់បាល់ទី ៣ នៅនាទីទី ៦៩ ក្នុងជ័យជម្នះ ៣-០ របស់ក្រុមម្ចាស់ផ្ទះ Real Betis ទៅលើ Real Sociedad កាលពីយប់មិញ។
កាលពីខែមុន រូបគេបានចូលរួមជាមួយនឹង Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី United រហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញគុណផល នៃការលេងឱ្យក្រុមមិនសូវល្អទ្បើយ ក្នុងរយៈពេល២ឆ្នាំកន្លះនៅឯកីទ្បដ្ឋាន Old Trafford ក្នុងនាមជាកីទ្បាករទី ២ ដែលមានតម្លៃខ្ពស់ បន្ទាប់ពីខ្សែបម្រើ Paul Pogba។ ប្រភពពី United បានប្រាប់ឱ្យដឹងថា Real Betis នឹងចំណាយថ្លៃនឿយហត់ប្រមាណ ៨៥ % ដែលស្មើនឹងទឹកប្រាក់ជាង ១០ម៉ឹនផោនក្នុង ១សប្តាហ៍សម្រាប់ Anthony៕
ព័ត៌មានកីឡាជាតិ
ខ្សែការពារ Manuel Akanji របស់ក្លិបមេឃខៀវ Manchester City នឹងត្រូវធ្វើការវះកាត់លើរបួសភ្លៅ និងត្រូវគេបានរំពឹងថាអវត្តមាន ១០ សប្តាហ៍។ កីទ្បាករអន្តរជាតិស្វីសវ័យ ២៩ ឆ្នាំរូបនេះបានរបួសខាងលើ អំទ្បុងពេលការប្រកួត Champions League ដែល City បានចាញ់ Real Madrid ២-៣ នៅឯកីទ្បដ្ឋាន Etihad Stadium សម្រាប់ការប្រកួតជើងទី ១ វគ្គ Play-off ដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។
Manuel Akanji បានបង្ហាញខ្លនឱ្យ City ចំនួន ២០ ក្នុងចំណោម ២៤ ប្រកួតនៅ Premier League និង ៣០ ប្រកួតគ្រប់កម្មវិធី នារដូវកាលនេះ។ បញ្ហារបួសរបស់ Akanji កើតទ្បើងបន្ទាប់ពីខ្សែការពារ John Stones, Nathan Ake និង Ruben Dias ត្រលប់មកកាន់ក្រុមវិញថ្មីៗនេះ។ គួរបញ្ជាក់ថា ក្រុម Manchester City ដែលបានបាត់បង់ខ្សែបម្រើការពារដ៏ល្អគឺ Rodri ដោយសាររងរបួសដាច់សរសៃពួរជង្គង់ ACL ក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យក្រុមធ្លាក់ទៅកាន់លេខរៀងទី ៥ នៅ Premier League តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ១៦ ពិន្ទុ៕
(English) តារាឆ្នើមរបស់ក្លិប Bayern Munich ខ្សែបម្រើប្រយុទ្ធ Jamal Musiala បានតកុងត្រាថ្មីជាមួយនឹងក្លិប រហូតដល់ខែមិថុនា ឆ្នាំ២០៣០។ កីទ្បាករសញ្ជាតិអាល្លឺម៉ង់វ័យ ២១ ឆ្នាំរូបនេះដែលលេងឱ្យក្លិប Chelsea ក្នុងកម្រិតថ្នាលយុវជនឆ្នាំ ២០១៩ បានចុះកិច្ចសន្យាថ្មី ដើម្បីបន្តស្នាក់នៅកីទុ្បដ្ឋាន Allianz Arena ខណៈដែលកិច្ចសន្យាមុននឹងអសុពលភាពនាចុងបញ្ចប់រដូវកាលក្រោយ។
Bayern Munich ក៏ទើបតែបានតកុងត្រាថ្មីដល់ខ្សែការពារ Alphonso Davies និងអ្នកចាំទី Manuel Neuer ។ Jamal Musiala រកបាន ១០ គ្រាប់ និង ៤ គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga ក្នុងរដូវកាលនេះ ខណៈដែលរូបគេរកបាន ៤៣ គ្រាប់ក្នុងបង្ហាញខ្លួន ១៣២ ប្រកួតក្នុងលីគ ក៏ដូចជា ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតនៅ Champions League។ Musiala ក៏រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ៕
ប្រភព៖ AP
(English) បច្ចេកវិទ្យាពិនិត្យបាល់ offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងត្រូវប្រើប្រាស់ជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អង់គ្លេស FA Cup ជុំទី៥ ខណៈដែល Premier League សម្លឹងមើលការអនុវត្តប្រព័ន្ធនេះផងដែរ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily mail។ វាត្រូវបានគេសង្ឃឹមថាបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបានដាក់ឱ្យប្រីប្រាស់នៅពេលឆាប់ៗនេះ ប៉ុន្តែវាត្រូវបានគេយល់ថាបញ្ហាមួយចំនួនបានកើតឡើងអំឡុងពេលធ្វើតេស្តដែលធ្វើឱ្យវានៅខាងក្រោយឆាកពេញមួយរដូវកាល ២០២៣-២០២៤ និង ២០២៤- ២០២៥។
ទោះជាយ៉ាងណាក៏ដោយ សមាគមបាល់ទាត់ និងស្ថាប័នអាជ្ញាកណ្តាល PGMOL ឥឡូវនេះបានបញ្ជាក់ថា ពួកគេពេញចិត្តប្រព័ន្ធនេះ ដោយសារតែអីលូវនេះវាមានភាពត្រឹមត្រូវគ្រប់គ្រាន់សម្រាប់ការសាកល្បងក្នុងការប្រកួតពានរង្វាន់ចំនួន ៧ ដែលរៀបចំនៅកីឡដ្ឋាន Premier League នៅខែក្រោយ ខណៈការប្រកួតផ្សេងទៀតត្រូវបានធ្វើឡើងនៅក្លឹប Preston របស់ Championship ។ បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងធានានូវការដាក់ឱ្យមានប្រសិទ្ធភាពជាងមុននៃបន្ទាត់ offside ដោយផ្អែកលើការតាមដានកីឡាកររូបភាពបញ្ឍរ និងផលិតក្រាហ្វិកច្បាស់ ដើម្បីធានាបាននូវបទពិសោធន៍ប្រសើរឡើងសម្រាប់អ្នកគាំទ្រនៅក្នុងកីឡដ្ឋាន និងនៅផ្ទះ។ វាត្រូវបានប្រើដោយជោគជ័យនៅ World Cup២០២២ នៅប្រទេសកាតា។Premier League សង្ឃឹមថាបច្ចេកវិទ្យានេះអាចកាត់បន្ថយពេលវេលាលើសពី៣០ វិនាទី៕
(English) អ្នកគាំទ្របាល់ទាត់អាចនឹងខកចិត្ត ប្រសិនបើពួកគេជិះយន្តហោះទៅតំបន់មជ្ឈិមបូព៌ា សម្រាប់ការចូលរួមទស្សនាការប្រកួត World Cup ឆ្នាំ២០៣៤។ ការខកចិត្តក៏ដោយសារតែប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងខែធ្នូ បានហាមឃាត់យ៉ាងតឹងរ៉ឹងដោយគ្មានករណីលើកលែងមិនឱ្យផឹកគ្រឿងស្រវឹងដែលធ្លាប់បានអនុវត្តចាប់តាំងពីឆ្នាំ១៩៥២។ នេះយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស Dailymail។ ប្រសិនបើអ្នកគាំទ្របំពានច្បាប់ដ៏តឹងរ៉ឹងទាំងនេះ ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ការវាយដំជាសាធារណៈ និងការនិរទេស។ មានក្តីសង្ឃឹមថាអាជ្ញាធរអារ៉ាប៊ីសាអូឌីតនឹងកែប្រែច្បាប់សម្រាប់ការប្រកួត World Cup បន្ទាប់ពីកាតា ដែលជាប្រទេសមូស្លីមមួយផ្សេងទៀតបានបន្ធូរបន្ថយគោលនយោបាយរបស់ពួកគេសម្រាប់ការបង្ហាញឆ្នាំ២០២២។
នៅប្រទេសកាតា អ្នកគាំទ្របាល់ទាត់អាចទិញស្រាពីសណ្ឋាគារដែលបានជ្រើសរើស ប៉ុន្តែមិនមែននៅកីឡដ្ឋានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Khalid bin Bandar Al Saud ឯកអគ្គរដ្ឋទូតប្រចាំចក្រភពអង់គ្លេស បានបញ្ជាក់ថា នឹងមិនកើតឡើងនៅក្នុងព្រះរាជាណាចក្រឡើយ។ គាត់បានប្រាប់គាត់បានប្រាប់ LBC ថា ទេ ទេ មិនមានជាតិអាល់កុលអ្វីទាំងអស់។នៅពេលនេះយើងមិនអនុញ្ញាតឱ្យមានជាតិអាល់កុលទេ ប៉ុន្តែអ្នកដឹងទេ ភាពសប្បាយរីករាយជាច្រើនអាចមានដោយគ្មានគ្រឿងស្រវឹង៕