ads
(English) Joshua Kimmich តកុងត្រាថ្មីជាមួយនឹង Bayern រហូតដល់ឆ្នាំ ២០២៩
១៤-មិនា-២០២៥

(English) ខ្សែបម្រើ Joshua Kimmich បានចុះកិច្ចសន្យាថ្មិជាមួយនឹងក្លិប Bayern Munich រយៈពេល ៤ ឆ្នាំបន្ថែតទៀត ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ ២០២៩ ឯណោះ ខណៈដែលកិច្ចសន្យាមុន នឹងត្រូវផុតកំណត់ នាចុងបញ្ចប់រដូវកាលនេះ ស្របពេលរូបគេក៏មានផ្សារភ្ជាប់ផ្លាស់ទៅកាន់ក្លិប Arsenal ផងដែរ។ កីទ្បាករអន្តរជាតិអាល្លឺម៉ង់វ័យ ៣០ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Bayern ពី RB Leipzig ក្នុងឆ្នាំ ២០២៥ ដោយរូបគេបង្ហាញខ្លួនឱ្យក្រុមចំនួន ៤២៩ ប្រកួតរកបាន ៤៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ១១៥ ដង។

ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ ខ្សែបម្រើ Joshua Kimmich ដែលបង្ហាញខ្លួនឱ្យក្រុម ៩៧ ប្រកួតបានឈ្នះពាន Bundesliga ចំនួន ៨ លើក និង UEFA Champions League ចំនួន ១ លើកជាមួយនឹង Bayern Munich។ Kimmich គឺកីទ្បាករចុងក្រោយ បន្ទាប់ពី Manuel Neuer, Jamal Musiala និង Alphonso Davies ដែលក្លិបចុះកិច្ចសន្យាថ្មីក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា Bayern Munich គឺជាក្រុមឈរនៅកំពូលតារាង Bundesliga ដែលក្រុមការពារតំណែងជ់ើងឯក Bayer Leverkusen កំពុងតែប្រដេញតាមពីក្រោយចំនួន ៨ ពិន្ទុ ហើយពួកគេនឹងត្រូវប៉ះគ្នាជាមួយ Inter Milan នៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League នាខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

ads