ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) Messi រកបាន ១៥ លានដុល្លារក្នុងរយៈពេល ២០ វិនាទី

(English) Messi នៅតែជាឥស្សរជនដ៏មានតម្លៃ និងមានឥទ្ធិពលបំផុតម្នាក់នៅក្នុងពិភពលោក មិនថានៅលើទីលានវាលស្មៅ ឬការបង្ហាញខ្លួនជាមួយវីរបុរសនៅលើអេក្រង់ធំនោះទេ។

យោងតាមរបាយការណ៍ពី Winna FC ខ្សែប្រយុទ្ធរបស់ Inter Miami រូបនេះទទួលបានប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ១៥ លានដុល្លារក្នុងរយៈពេល ២០ វិនាទីសម្រាប់ការបង្ហាញខ្លួននៅក្នុងវីដេអូផ្សព្វផ្សាយរឿង Spider-Man: Brand New Day ។ វីដេអូឃ្លីបដ៏ពេញនិយមនេះមាន Messi រួមជាមួយ Tom Holland ប៉ុន្តែមិនមានន័យថាកីឡាករបាល់ទាត់រូបនេះលេចឡើងនៅក្នុងខ្សែភាពយន្តពិតប្រាកដនោះទេ។

យោងតាមកាសែត Economic Times ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនកម្សាន្តយក្សជាច្រើនបានស្វែងរកភាពជាដៃគូជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំបីសម័យកាលរូបនេះជាយូរមកហើយ ដោយសារតែឥទ្ធិពលរបស់គាត់ទាក់ទាញបេះដូងគ្រប់ស្រទាប់មនុស្ស និងទ្វីបជាច្រើន។ សូម្បីតែការបង្ហាញខ្លួនមួយរយៈពេលខ្លីពី Messi ក៏ធានានូវការចាប់អារម្មណ៍ទូទាំងពិភពលោក ហើយយុទ្ធនាការ Marvel ចុងក្រោយបង្អស់បានបង្ហាញយ៉ាងច្បាស់អំពីរឿងនោះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) ក្រុម​ ៥ មានភាគរយខ្ពស់ ​ឈ្នះ​ពាន​រង្វាន់​បាល់ទាតពិភពលោក

(English) ​អេស្ប៉ាញ​បាន​ចូល​រួម​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ប្រៀប​ជាង​គេ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គចែកពូល ខណៈ​​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​កំពុងបន្តយ៉ាងស្វិតស្វាញ។ ជាមួយគ្នានេះដែរកុំព្យូទ័រ​ទំនើប​របស់ក្រុមហ៊ុន Opta បាន​ធ្វើ​បច្ចុប្បន្នភាព​ទស្សន៍ទាយ​​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​World Cup ដោយជ្រើសរើសយកក្រុមចំនួន៦៖

១-បារាំង

ជើងឯកពីរសម័យកាលបារាំងបានក្លាយជាក្រុមដែលមានប្រៀបជាងគេក្នុងការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងវគ្គចែកពូលនិងវគ្គ៣២ក្រុមឈ្នះ ស៊ុយអែត ៣-០ដែលដឹកនាំដោយ Kylian Mbappe, Ousmane Dembele និង Michael Olise ។ជាមួយនឹងទម្រង់លេងដ៏ល្អឥឡូវនេះ មាន់គកបារាំងមានឱកាស ២២.៤៧% ក្នុងការឈ្នះពានរង្វាន់។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារ៉ាហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។

២-អាហ្សង់ទីន

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក៏មានការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងវគ្គចែកពូល ដែលដឹកនាំដោយប្រធានក្រុម Lionel Messi ដែលរកបានប្រាំមួយគ្រាប់ក្នុងការប្រកួតបីលើក។ឥឡូវនេះក្រុមពពក ស មានឱកាស១៥.៩០% ក្នុងការរក្សាតំណែងជើងឯករបស់ពួកគេ។ប្រកួតវគ្គ៣២ក្រុមអាហ្សង់ទីនជួប កាប់វែ (Cape Verde)

៣-អេស្ប៉ាញ

ក្រុម La Roja របស់អេស្ប៉ាញបានចូលទៅក្នុងការប្រកួតក្នុងនាមជាក្រុមដែលមានប្រៀបឈ្នះជើងឯក ប៉ុន្តែការស្មើក្នុងការប្រកួតបើកឆាកជាមួយក្រុម Cape Verde បានអនុញ្ញាតឱ្យបារាំង និងអាហ្សង់ទីនវ៉ាដាច់ពួកគេ។ ក្រុម Luis de la Fuente ឥឡូវនេះមានឱកាស ១៣,២% ក្នុងការឈ្នះពានរង្វាន់ពិភពលោកលើកទីពីររបស់ពួកគេ។ អេស្ប៉ាញជួបជាមួយអូរទ្រីសក្នុងវគ្គ៣២ក្រុម។

៤-អង់គ្លេស

ក្រុម​អង់គ្លេស​របស់​លោក Thomas Tuchel​មាន​យុទ្ធនាការ​វគ្គ​ចែក​ពូល​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រសិន​បើ​មិន​មាន​ការ​ប្រកួត​ស្មើ 0-0 ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ក្រុម Black Stars របស់​ហ្គាណា​នោះ​ទេ។ទោះជាយ៉ាងណាក្តី ពួកគេ​នៅ​តែ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ប្រៀប​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ដោយ​មាន​ឱកាស ៩,៣២% ក្នុង​ការ​ឈ្នះ។ អង់គ្លេសត្រូវជួបជាមួយក្រុមសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោក្នុងវគ្គ៣២ក្រុមនារាត្រីថ្ងៃពុធនេះ។

៥-ព័រទុយហ្គាល់

ក្រុម​របស់​ព័រទុយហ្គាល់ Cristiano Ronaldo មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ក្នុង​វគ្គ​ចែក​ពូល​។ ការ​ឈ្នះ៥-០លើ​ក្រុម​អ៊ូសបេគីស្ថាន​ដែល​ទើប​ចូល​លេង​ថ្មី​និងការ​ស្មើ​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​កូឡុំប៊ី​មាន​ន័យ​ថា​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ។ ពួកគេ​មាន​ឱកាស​ឈ្នះ ៤,៩៨%។ វគ្គ៣២ក្រុមព័រទុយហ្គាល់ត្រូវធ្វេីការងារធ្ងន់ប៉ះជាមួយក្រូអាស៊ី ហៅក្រូអាត៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កក្កដា-២០២៦
(English) បារាំងក្លាយជាក្រុមដំបូងឈ្នះ World Cup ៧ ប្រកួតជាប់ៗគ្នា បន្ទាប់ពីឈ្នះស៊ុយអែត

(English) បារាំងក្លាយជាក្រុមដំបូង ឈ្នះ World Cup ៧ប្រកួតជាប់ៗគ្នាបន្ទាប់ពីក្រុមមាន់គកបារាំងប្រកួតឈ្នះស៊ុយអែតដោយលទ្ធផល ៣-០ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦  បានធ្វើឲ្យបារាំងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះ ៧ ប្រកួតជាប់ៗគ្នាទល់នឹងប្រទេសនានាក្នុងតំបន់អឺរ៉ុប។

ជ័យជម្នះនេះបានមកពីកីឡាករ Kylian Mbappe រកបានពីរគ្រាប់ និង Bradley Barcola ក៏រកបានមួយគ្រាប់ដែរ។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារាំហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។ ការប្រកួត World Cup ៧ លើកចុងក្រោយរបស់បារាំងទល់នឹងក្រុមមកពីអឺរ៉ុបគឺឈ្នះ៖

១-០ – បែលហ្ស៊ិក (២០១៨)

៤-២ – ក្រូអាស៊ី (២០១៨)

២-១ – ដាណឺម៉ាក (២០២២)

៣-១ – ប៉ូឡូញ (២០២២)

២-១ – អង់គ្លេស (២០២២)

៤-១ – ន័រវែស (២០២៦)

៣-០ – ស៊ុយអែត (២០២៦)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-កក្កដា-២០២៦
(English) អ្នកគាំទ្របាល់ទាត់ម្នាក់បានក្លាយជាមហាសេដ្ឋីភ្លាមៗ បន្ទាប់ពីធ្វើរឿងដ៏អស្ចារ្យមួយនេះ

(English) អ្នកគាំទ្របាល់ទាត់ម្នាក់បានក្លាយជាមហាសេដ្ឋីភ្លាមៗ បន្ទាប់ពីការភ្នាល់ប្រាក់ដ៏ច្រីនលើការប្រកួត World Cup រវាងប្រទេសកាណាដាទល់នឹងអាហ្វ្រិកខាងត្បូង។ បើយោងតាមគេហទំព័រ ​​Polymarket Sports ចេញផ្សាយបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា “maz26”  បានឈ្នះលុយជាង២លាននិង៣០ម៉ឺនដុល្លារបន្ទាប់ពីបានទស្សន៍ទាយជ័យជម្នះរបស់ក្រុមកាណាដាក្នុងវគ្គ៣២ក្រុមចុងក្រោយនៅ FIFA World Cup ឆ្នាំ ២០២៦ បានយ៉ាងត្រឹមត្រូវ។

ប្រភពខាងលើដដែលបានឱ្យដឹងថា Maz26 បានប្រថុយភ្នាល់ទឹកប្រាក់ចំនួន ១,២ លានដុល្លារយកប្រទេសកាណាដា ឈ្នះអាហ្វ្រិកខាងត្បូងឡើងទៅវគ្គបន្ត។ ទីបំផុតប្រទេសកាណាក៏ទទួលជ័យជម្នះ១-០ ធ្វីឲ្យបុរសរូបនោះឈ្នះលុយបានចំនួន២ ៣០៨ ៤៦៦ដុល្លារ ។ ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលចំពោះភាពក្លាហាន និងសំណាងនៅពីក្រោយការទស្សន៍ទាយនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) Mata នឹងក្លាយជាម្ចាស់ភាគហ៊ុនក្លិប Melbourne Victory ពេលចូលនិវត្តន៍

(English) ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata បានយល់ព្រមធ្វេីជាម្ចាស់ភាគហ៊ុនក្លិប Melbourne Victory នៅពេលណាដែលគាត់សម្រេចចិត្តចូលនិវត្តន៍ ។ បុរសវ័យ ៣៨ ឆ្នាំ ដែលធ្លាប់លេងឱ្យក្លឹប Valencia, Chelsea និង Manchester United និងក្រុមអេស្ប៉ាញកាលពីឆ្នាំ២០១០ ដែលបានឈ្នះពានរង្វាន់ World Cup បានចូលរួមជាមួយក្លឹប Victory កាលពីខែកញ្ញា ឆ្នាំមុន ពីគូប្រជែង Western Sydney Wanderers។ក្រុម Victory បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបួនក្នុងរដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ ដោយរកបាន ៤០ ពិន្ទុ។

Mata ក៏ជាម្ចាស់ភាគហ៊ុនមួយផ្នែកនៃក្រុមពង្រីក Major League Soccer គឺ San Diego FC និងបានវិនិយោគលើក្រុម Formula One Alpine Racing។ Victory បានបន្ថែមថា លោកក៏នឹងដឹកនាំគណៈកម្មាធិការបាល់ទាត់ដែលទើបបង្កើតថ្មីនៅក្លិប ដើម្បីគាំទ្រប្រតិបត្តិការរបស់ពួកគេ ខណៈដែលលោកបន្តថ្លឹងថ្លែងថាតើត្រូវលេងនៅរដូវកាលក្រោយឬអត់។ លោក Mata បាននិយាយថា៖ ខ្ញុំពិតជាជឿជាក់ថាបាល់ទាត់អូស្ត្រាលីមានអនាគត។ ចាប់តាំងពីពេលដែលខ្ញុំមកដល់ Melbourne Victory ខ្ញុំចាប់អារម្មណ៍ក្លឹបនេះ និងសក្តានុពលនៃ A-Leagues ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃការកសាងអ្វីដែលនឹងកើតឡើងបន្ទាប់ – មិនត្រឹមតែសម្រាប់រដូវកាលមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រយៈពេលវែង។

Mata បានបង្ហាញខ្លួនចំនួន២៥ លើកសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងរដូវកាល ២០២៥-២៦ សម្រាប់ក្លិប Melbourne។ គាត់ក៏បានឈ្នះមេដាយ Johnny Warren ជាកីឡាករល្អបំផុតរបស់ A-League ផងដែរ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) Nagelsmann ក្លាយជាគ្រូបង្វឹកក្មេងជាងគេបំផុតក្នុងរយៈពេល ៤០ ឆ្នាំ

(English) យោងតាមស្ថិតិ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Nagelsmann ដែលមានអាយុ៣៨ ឆ្នាំ និង៣៤១ ថ្ងៃ នឹងក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតដែលបានគ្រប់គ្រងការប្រកួតវគ្គជម្រុះ FIFA World Cup ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ គ្រូបង្វឹកអាល្លឺម៉ង់បានបំបែកកំណត់ត្រាលោក Henri Michel គ្រូបង្វឹកក្រុមបារាំងនៅ FIFA World Cup ឆ្នាំ១៩៨៦ ដែលមានអាយុ៣៨ ឆ្នាំ និង២៤៣ ថ្ងៃ នៅពេលដែលគាត់បានដឹកនាំក្រុមរបស់គាត់ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីមុនពេល Nagelsmann កើតមក។

នេះគឺជាការប្រកួតអន្តរជាតិធំទីពីរដែលលោក Nagelsmann បានគ្រប់គ្រងជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ ការប្រកួតមុនគឺ European Championship ឆ្នាំ២០២៤ ដែលម្ចាស់ផ្ទះអាល្លឺម៉ង់ត្រូវបានជម្រុះចេញនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ អាល្លឺម៉ង់ នឹងត្រូវប្រកួតជាមួយ ប៉ារ៉ាហ្គាយ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) គ្រូបង្វឹកកូរ៉េខាងត្បូងលាលែងពីតំណែង

(English) គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គចែកពូល ធ្វេីឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានាធិបតី ដែលបានហៅគ្រូបង្វឹករូបនេះថា «អសមត្ថភាព» និងបានបញ្ជាឱ្យពិនិត្យឡើងវិញទាំងស្រុងនូវកម្មវិធីក្រុមជម្រើសជាតិ។ លោក Hong អាយុ ៥៧ ឆ្នាំ បានប្រកាសលាលែងពីតំណែងជាមួយនឹងការសុំទោសដល់អ្នកគាំទ្រកូរ៉េ មុនពេលក្រុមចាកចេញពីជំរំនៅប្រទេសម៉ិកស៊ិក ជាកន្លែងដែលកូរ៉េខាងត្បូងបានលេងការប្រកួតទាំងបីនៃពូល។លោកបាននិយាយថា ខ្ញុំសូមអភ័យទោសដោយស្មោះ។ ថ្ងៃនេះ ខ្ញុំចង់ប្រកាសថា ខ្ញុំនឹងចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក Hong ស្ថិតក្នុងអាណត្តិទីពីររបស់គាត់ជាមួយក្រុមជម្រើសជាតិ។ គាត់ជាគ្រូបង្វឹកនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល នៅពេលដែលកូរ៉េខាងត្បូងក៏បរាជ័យក្នុងការឡើងដល់វគ្គបន្ទាប់ផងដែរ។

លោកប្រធានាធិបតីបានរិះគន់រចនាសម្ព័ន្ធក្រុមជម្រើសជាតិ និងការត្រួតពិនិត្យ ព្រមទាំងការតែងតាំងគ្រូបង្វឹកតាំងពីដំបូង។លោកបានមានប្រសាសន៍ថា “ជាថ្មីម្តងទៀត វាត្រូវបានបញ្ជាក់ឱ្យឃើញថា ការសម្រេចចិត្តរបស់បុគ្គលិកកំណត់អ្វីៗគ្រប់យ៉ាង។ ប្រសិនបើភាពស្មោះត្រង់ និងបក្សពួកនិយមត្រូវបានគេឱ្យតម្លៃលើសពីសមត្ថភាព ហើយមនុស្សអសមត្ថភាពម្នាក់ត្រូវបានតែងតាំងជាអ្នកដឹកនាំ លទ្ធផលគឺអាចទស្សន៍ទាយបានយ៉ាងច្បាស់។ កូរ៉េខាងត្បូងបានឈ្នះការប្រកួតបើកឆាករបស់ខ្លួនទល់នឹងសាធារណរដ្ឋឆែក បន្ទាប់មកបានចាញ់ការប្រកួតពីរលើកបន្ទាប់ក្នុងពូល A ទល់នឹងអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មិថុនា-២០២៦
(English) អ្នកគាំទ្រអាល្លឺម៉ង់មើលរំលងប៉ារ៉ាហ្គាយ ស្រមៃចង់ឈ្នះបារាំង

(English) អ្នកគាំទ្រអាល្លឺម៉ង់ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងបូស្តុនកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនការប្រកួតវគ្គជម្រុះ World Cup ៣២ ក្រុមជាមួយ ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បាននិយាយថាពួកគេមានទំនុកចិត្តលើឱកាសនៃជ័យជម្នះប្រឆាំងនឹងក្រុមអាមេរិកខាងត្បូង ប៉ុន្តែការរំពឹងទុកនៃជំនួបជាមួយបារាំងនៅវគ្គបន្ទាប់គឺជាបញ្ហាប្រឈមមួយ។

ទោះជាយ៉ាណាក្តី លោក Jonny Wiesinger អាយុ ៣៣ ឆ្នាំ ជាបុគ្គលិកធនធានមនុស្សមកពីតំបន់ Wuerzburg ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានទទួលស្គាល់ថាក្រុមនេះមិនស្ថិតក្នុងទម្រង់លេងល្អបំផុតនោះទេ ប៉ុន្តែមានសុទិដ្ឋិនិយមអំពីឱកាសរបស់ពួកគេក្នុងការយកឈ្នះប៉ារ៉ាហ្គាយនៅថ្ងៃចន្ទ ហើយបន្ទាប់មកយកឈ្នះបារាំង ទោះបីជាមានខ្សែប្រយុទ្ធបារាំងដ៏មុតស្រួច Kylian Mbappe និង Ousmane Dembele ក៏ដោយ។ បារាំង ដែលជាក្រុមជើងឯករងបន្ទាប់ពីអាហ្សង់ទីនក្នុងឆ្នាំ ២០២២ ត្រូវបានគេទស្សន៍ទាយយ៉ាងទូលំទូលាយថានឹងយកឈ្នះស៊ុយអែតក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយរបស់ពួកគេនៅថ្ងៃអង្គារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-មិថុនា-២០២៦
(English) ពិភពលោកភ្ញាក់ផ្អើលប្រទេសតូច ឡើងដល់វគ្គ ៣២ ក្រុម

(English) ក្រុម Cape Verde បានបើកទំព័រប្រវត្តិសាស្ត្របាល់ទាត់ថ្មីមួយនៅលើឆាកអន្តរជាតិ បន្ទាប់ពីក្រុមរបស់គេបានឡើងទៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ ក្រុម Cape Verde ប្រកួតបានស្មើ 0-0 ទល់នឹងក្រុម Saudi Arabia បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលH។ជាការកត់សម្គាល់ក្រុមនេះមិនស្គាល់រស់ជាតិចាញ់ទេសម្រាប់វគ្គចែកពូលគឺស្មើទាំង៣ប្រកួត។ ប្រទេសកោះតូច ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ប្រកួតបើកឆាកដំបូងស្មើ០-០ជាមួយអេស្ប៉ាញ ស្មើ អ៊ុយរ៉ូហ្គាយ ២-២ មុននឹងបន្តស្មើ ០-០ជាមួយ Saudi Arabia ។

ភាពធន់របស់ Cape Verde ប្រឆាំងនឹងក្រុមយក្សបាល់ទាត់ដ៏ល្បីល្បាញបានជួយពួកគេឱ្យទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងពីពូល H ដោយបន្តដំណើរដ៏អស្ចារ្យរបស់ពួកគេនៅលើឆាកពិភពលោក។ជាមួយនឹងចំនួនប្រជាជនជាងកន្លះលាននាក់ ពួកគេឥឡូវនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសតូចបំផុតដែលធ្លាប់ឡើងដល់វគ្គជម្រុះ៕