International News
ក្លិប Barcelona និង Chelsea អាចនឹងជាប់បម្រាមមិនអោយប្រកួតពានរង្វាន់ UEFA Champions League ឆ្នាំ ២០២៥-២៦ ដោយសារក្លិបទាំងពីរនេះ បំពានបទប្បញ្ញត្តិនិរន្តរភាពហិរញ្ញវត្ថុរបស់ UEFA (FSR) ម្តងហើយម្តងទៀត។ របាយការណ៍ពី The Times ក៏បានចេញផ្សាយផងដែរថា៖ អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ UEFA កំពុងពិនិត្យមើលសកម្មភាពហិរញ្ញវត្ថុរបស់ក្លិប Barcelona ដែលរួមមានវិធីសាស្រ្តគណនេយ្យដ៏ចម្រូងចម្រាសដែលពាក់ព័ន្ធនឹងការលក់សិទ្ធិផ្សាយនាសម្រាប់ឆ្នាំខាងមុខ។ នៅឆ្នាំ២០២២ Barcelona បានលក់សិទ្ធិទូរទស្សន៍១០% ក្នុងតម្លៃ ជាង៣០៤លានដុល្លារ និង១៥% បន្ថែមទៀតដែលមានតម្លៃជាង ៤៥៦លានដុល្លារ។
ចំណែកឯ GOAL រាយការណ៍ថា ឥឡូវនេះ ស្ថាប័នគ្រប់គ្រងកំពុងពិចារណាលើការដាក់ទណ្ឌកម្មជាច្រើន រាប់ចាប់ពីការរិតដ្បិតក្រុម និងការកាត់ពិន្ទុរហូតដល់ការហាមមិនអោយប្រកួត Champions League ទាំងស្រុងសម្រាប់រដូវកាល២០២៥-២៦។ ដោយឡែក ក្រុម Chelsea និង Aston Villa របស់ Premier League ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរសម្រាប់ការបំពានច្បាប់ FSR ដែលអាចកើតមានបន្ទាប់ពីបានចំណាយលុយយ៉ាងច្រើននារដូវកាលកន្លងមក។ សាលក្រមចុងក្រោយរបស់ UEFA ត្រូវបានគេរំពឹងទុកមុនពេលចាប់ផ្តើមរដូវកាល២០២៥-២៦៕
National News
(Khmer) លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដឹកនាំក្រុមការងារក្លិប និងកីឡាករ អញ្ជើញចូលរួម កម្មវីធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ របស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ។ ក្លិបមានមោទនភាពក្នុងការប្រកាសពីការចាប់ផ្តើមសាងសង់លើទីលានហ្វឹកហាត់ថ្មីដំបូងរបស់យើង។
គម្រោងទីលាននេះដែរ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០៣ ទីលាន មជ្ឃមណ្ធលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១ និង អគារស្នាក់នៅសម្រាប់យុវជន ចំនួន ០១ អគារ។ សម្រាប់ការសាងសង់ដំណាក់កាលទី១ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០២ ទីលាន មជ្ឃមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១។ ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ មានទីលានដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល។
លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានប្រសាសន៍ថា៖ “នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ។ ទីលានហ្វឹកហាត់ថ្មីរបស់យើងនឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ”។
ការវិនិយោគនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លិបបាល់ទាត់ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។ ទីលានហ្វឹកហាត់នេះដែរមានមូលដ្ឋាននៅ ៖ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល៕
Chelsea បានចុះហត្ថលេខាតម្លៃ ៤០ លានដុល្លាទិញខ្សែប្រយុទ្ធ Liam Delap ពី Ipswich ដែលត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌឆេមពានស៊ីប ទាន់ពេលប្រកួតពានរង្វាន់ក្លឹប Club World Cup ដែលនឹងប្រព្រឹត្រទៅនៅសប្តាហ៍ក្រោយ ក្នុងទឹកដីអាមេរិក។ Chelsea បានប្រើប្រាស់ ការបើកទីផ្សារដោះដូរទីផ្សារពិសេសរបស់ UEFA ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ដើម្បីទិញខ្សែប្រយុទ្ធកណ្តាលបន្ថែម ជាមួយនឹងកីឡាករវ័យ២២ឆ្នាំបានកំណត់ដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធជម្រើសដំបូង Nicolas Jackson ។
Liam Delap បានចុះហត្ថលេខាជាមួយក្លឹបChelsea លើកិច្ចសន្យារយៈពេល៦ឆ្នាំដែលអាចឲ្យគាត់បន្តនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០៣១។ Delap ស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងលីក ដែលតំណាងឱ្យ១/៣នៃចំនួនសរុបនៃការប្រកួតកំពូលរបស់ Ipswich កាលពីរដូវកាលមុន ហើយបានចូលរួមជាមួយក្រុមតោខៀវ Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League និងបានឈ្នះពានរង្វាន់ Conference League កម្រិតទីបីក្រោមការដឹកនាំរបស់លោក Enzo Maresca ។
បន្ទាប់ពីចុះហត្ថលេខា Delap បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា ខ្ញុំយល់ពីស្ថានភាពរបស់ក្លឹបនេះ ហើយអាចមើលឃើញពីគន្លងដែលវាស្ថិតនៅជាមួយកីឡាករទាំងនេះ និងគ្រូបង្វឹក។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំក្នុងការអភិវឌ្ឍន៍ ហើយខ្ញុំសង្ឃឹមថានឹងសម្រេចបាននូវអ្វីដែលអស្ចារ្យនៅទីនេះ និងជួយក្លឹបឱ្យឈ្នះពានរង្វាន់បន្ថែមទៀត៕
FIFA Club World Cup (FIFA CWC) គឺជាការប្រកួតបាល់ទាត់បុរសអន្តរជាតិ រៀបចំឡើងដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលជាស្ថាប័នគ្រប់គ្រងកីឡាពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រារព្ធធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០០០ នៅក្នុងប្រទេសប្រេស៊ីល ដែលគេហៅថាពាន FIFA Club World Championship ។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ វាមិនត្រូវបានធ្វើទេ ដោយសារតែមូលហេតុជាច្រីន ប៉ុន្តែកក្តាចម្បង គឺការដួលរលំនៃដៃគូទីផ្សាររបស់ FIFA International Sport and Leisure (ISL)។ទោះជាយ៉ាងណាក្តី វាបានត្រលប់មកវិញនៅឆ្នាំ២០០៥ជាការប្រកួតប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣។
FIFA Club World Championship លើកដំបូងធ្វើឡើងនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០០០ ក្នុងឆ្នាំនោះវាដំណើរស្របគ្នាជាមួយនឹងពានរង្វាន់ Intercontinental Cup ដែលជាការប្រកួតធ្វើឡើងដោយម្ចាស់ពានរង្វាន់ UEFA Champions League និង Copa Libertadores ខណៈម្ចាស់ជើងឯកនៃការប្រកួតត្រូវបានទទួលស្គាល់ដោយ FIFA ថាជាជើងឯកក្លឹបពិភពលោកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០០៥ ពានអន្តរទ្វីប Intercontinental Cup ត្រូវបានបញ្ចូលគ្នាជាមួយ FIFA Club World Championship ហើយនៅឆ្នាំ ២០០៦ ការប្រកួតត្រូវបានប្តូរឈ្មោះជា FIFA Club World Cup ។ អ្នកឈ្នះពាន Club World Cup ទទួលបានពានរង្វាន់ FIFA Club World Cup និងវិញ្ញាបនបត្រ FIFA World Champions ។
ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។ ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន៨ពូលដែលក្នុងមួយពូលៗមាន៤ក្រុម ។ ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗបានឈានទៅវគ្គ ១៦ក្រុម និងបន្តទៅឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥។វានឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕
យោងតាមលោក Ben Jacobs អ្នករាយការណ៍ព័ត៌មានកីឡាបានឱ្យដឹងថា៖ ក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់ FIFA Club World Cup នឹងទទួលបានស្លាកសញ្ញាជើងឯកពិសេសដាក់ជាប់នៅលើអាវរបស់ពួកគេរយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ២០២៩។ លោកបន្តថា៖ អ្នកឈ្នះជើងឯកពានរង្វាន់ Club World Cup នឹងទឹកប្រាក់ជាង ១៣៦ លានដុល្លារ។ Chelsea និង Manchester City គឺជាក្លិបអង់គ្លេសពីរដែលប្រជែងគ្នាក្នុងការប្រកួតនេះ។ Real Madrid និង Atletico Madrid នឹងលើកទង់ជាតិរបស់ប្រទេសអេស្ប៉ាញ។ ចំណែកក្លិបនៅអឺរ៉ុបផ្សេងៗទៀតរួមមាន Bayern Munich, PSG, Inter, Porto, Benfica, Borussia Dortmund, Juventus និង Red Bull Salzburg ។ ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។
ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន៨ពូលដែលក្នុងមួយពូលៗមាន៤ក្រុម ។ ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗបានឈានទៅវគ្គ ១៦ក្រុម និងបន្តទៅឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិកចាប់ពីពាក់កណ្តាលខែមិថុនាដល់ដើមខែកក្កដា ហើយនឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕
ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ មកទល់នឹងឆ្នាំ២០២៥ នេះ មានតែក្លិបចំនួន២៤ប៉ុណ្ណោះក្នុងចំណោមក្លិបបាល់ទាត់ទ្វីបអឺរ៉ុបទាំងអស់ ដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ដែលពីមុនមកគេហៅថាពានរង្វាន់ European ។ ទោះជាយ៉ាងណាក្តីមានក្លឹបធំៗចំនួន១០ដែលបានឡើងមកដល់វគ្គ៨និងផ្តាច់ព្រ័ត្រ តែមិនដែលឈ្នះពាននេះទាល់តែសោះ។ក្លឹបទាំងនោះរួមមានៈ
១ – At Madrid ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣ដងគឺចាញ់Bayern៤-០ (១៩៧៤) ចាញ់ Real Madrid ២ដងគឺ ២០១៤ (៤-១)និង ២០១៦(៥-៣ ប៉េណាល់ទី)។
២ – Arsenal វគ្គផ្តាច់ព្រ័ត្រចាញ់ Barcelona២-១ ក្នុងឆ្នាំ ២០០៦។
៣ – Tottenham វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ២-០ ក្នុងឆ្នាំ ២០១៩។
៤ – Roma វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ៤-២(ប៉េណាល់ទី)ក្នុងឆ្នាំ 1១៩៨៤។
៥ – Lyon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Bayernពីរដងគឺ៤-០ក្នុងឆ្នាំ ២០១០និង ចាញ់៣-០ ២០២០។
៦ – Leverkusen វគ្គផ្តាច់ព្រ័ត្រចាញ់Real Madrid២ -១ក្នុងឆ្នាំ២០០២។
៧ – Valencia វគ្គផ្តាច់ព្រ័ត្រពីរដងចាញ់Real Madrid៣-០ ក្នុងឆ្នាំ២០០០និងចាញ់Bayern ៥-៤ (ប៉េណាល់ទី) ឆ្នាំ ២០០១។
៨ – Schalkeវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Manchester United ៦-១ ក្នុងឆ្នាំ២០១១។
៩ – Galatasaray វគ្គ៨ក្រុមចាញ់Real Madrid៥-៣ ក្នុងឆ្នាំ២០០១។
១០ – Dynamo Kyiv វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដងគឺចាញ់ M’Gladbach ២ -១ក្នុងឆ្នាំ១៩៧៧ ចាញ់ Porto ៤-២ ឆ្នាំ ១៩៨៧និង បន្តចាញ់ Bayern ៤-៣ ឆ្នាំ ១៩៩៩៕
Hansi Flick ត្រូវបានជ្រីសរើសជាគ្រូបង្វឹកល្អបំផុត នៅក្នុងក្របខណ្ឌ La Liga សម្រាប់ឆ្នាំ ២០២៤-២៥។ លោកបាន នាំមុខគ្រូបង្វឹកមួយចំនួនគឺ Manuel Pellegrini, Jose Bordalas, Manolo Gonzalez, Michel, Ernesto Valverde និង Diego Simeone ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានដឹកនាំក្លិប Barcelona ទទួលបានពានរង្វាន់ក្នុងស្រុកចំនួនបីក្នុងឆ្នាំដំបូងដ៏អស្ចារ្យ បន្ទាប់ពីបានចូលមកស្នងតំណែងលោក Xavi Hernandez ដែលត្រូវបានបណ្តេញចេញ។ លោកបានជួយ Barcelona ឈ្នះពានចំនួន៣គឺពាន La Liga, Copa del Rey និង Spanish Super Cup ។ ក្នុងរជ្ជកាលដឹកនាំរបស់គាត់ Barcelona ស៊ុតបញ្ចូលទីបាន ១០២ គ្រាប់ និងចាញ់តែ៦ ប្រកួតប៉ុណ្ណោះនៅក្នុងលីក ។ បន្ថែមពីនេះទៀតលោកក៏ជាប់ជាគ្រូបង្វឹកល្អប្រចាំខែចំនួនបីដងៀងដែរក្នុងរដូវកាលនេះ៕
Neymar ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេបានប្រើដៃទះបាល់បញ្ចូលទីដោយចេតនា តាមរបៀប អតីតកីឡាករ Diego Maradona ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះបានត្រលប់មកក្លឹប កុមារភាព Santos របស់រូបគេវិញ បន្ទាប់ពីសុបិន្តអាក្រក់ជាមួយក្លឹបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រកួត Neymar លោតទៅមុខ និងបានយកដៃរុញបាល់បញ្ចូលសំណាញ់ពីចម្ងាយ។ ទោះជាយ៉ាងណាក្តីអាជ្ញាកណ្តាលបានមើលឃើញយ៉ាងច្បាស់ ហើយបានផ្តល់កាតក្រហម និងលឿងទីពីរដល់តារាឆ្នើមរូបនោះ។
ជាមួយនឹង Santos មានកីឡាករតែ ១០ នាក់ក្រុមភ្ញៀវ Botafogo ស៊ុតបញ្ចូលទីបានមួយគ្រាប់យកជ័យជម្នះត្រឹមតែដប់នាទីក្រោយមក។ ការបរាជ័យនេះធ្វេីឲ្យក្រុម Santos ធ្លាក់មកលេខរៀងទី ១៨ ក្នុងតារាងក្នុងតំបន់កាត់ចោលបន្ទាប់ពីលេងបាន ១១ ប្រកួត។ វាអាចបង្ហាញថាជាការបង្ហាញខ្លួនចុងក្រោយរបស់ Neymar សម្រាប់ក្លិប ខណៈដែលកិច្ចសន្យារយៈពេលខ្លីរបស់រូបគេនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ ជុំវិញនឹងបញ្ហានេះ រូបគេត្រូវបានព្យួរសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយ Fortaleza ហើយការប្រកួតបន្ទាប់ពីទល់នឹង Palmeiras គឺនៅថ្ងៃទី ១២ខែកក្កដា។ គួររំឭកថាអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោក ១៩៨៦ គឺដោយសារបាតដៃព្រះរបស់Maradona ក្នុងពេលប្រកួតជាមួយក្រុមជម្រីសជាតិអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យរបស់គាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រឈ្នះម៉ិកស៊ិក២-១៕
Real Madrid ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃបំផុតនៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ Football Benchmark ឆ្នាំ២០២៥ ដែលត្រូវបានគេហំទព័រm.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី ៣០ ឧសភា ២០២៥។ ក្រុមយក្សអេស្ប៉ាញបានរក្សាតំណែងកំពូលតារាងពីរឆ្នាំជាប់ៗគ្នា វ៉ាដាច់ក្លិបបាល់ទាត់អង់គ្លេស Manchester City និង Manchester United។ គួរកត់សម្គាល់ថា Real Madrid បានក្លាយជាក្លិបដំបូងគេដែលមានតម្លៃលើសពី៦ពាន់លានដុល្លារ គឺ៦,៨៥ ពាន់លានដុល្លារ កើនឡើង២៣% ធៀបនឹងឆ្នាំមុន។ សមិទ្ធិផលនេះធ្វើឱ្យពួកគេនាំមុខក្រុម Manchester Cityដែលមានតម្លៃ៥,៥៧ ពាន់លានដុល្លារ កើនឡើង៣%) និង Manchester United ៥,៥២ពាន់លានដុល្លារកើនឡើង៤%។
របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា Real Madrid ក៏ក្លាយជាក្លិបដំបូងគេដែលរកចំណូលប្រតិបត្តិការបានជាង ១,០៩ពាន់លានដុល្លារ។ ការរួមចំណែកដ៏សំខាន់ចំពោះកំណើននេះគឺកីឡដ្ឋាន Santiago Bernabéu ដែលត្រូវបានកែលម្អឡើងវិញ ដែលបានកើនឡើងជិតពីរដងនៃប្រាក់ចំណូលប្រចាំថ្ងៃដល់ ២៧៣,៨លានដុល្លារ។ ហេតុដូច្នេះហើយ Real Madrid បានពង្រីកតម្លៃសហគ្រាសរបស់ខ្លួននាំមុខលើដៃគូប្រកួតប្រជែងជាង ១,២ ពាន់លានដុល្លារ។
ចាប់តាំងពីការចេញផ្សាយរបាយការណ៍ដំបូងកាលពីមួយទសវត្សរ៍មុន ទាំង Real Madrid និង Manchester City បានបង្កើនតម្លៃសហគ្រាសរបស់ពួកគេប្រហែល៣,២៧ពាន់លានដុល្លារ។ ការវាយតម្លៃរបស់ Real Madrid ឥឡូវនេះជាមធ្យមលើសពីតម្លៃសិទ្ធិផ្តាច់មុខ នៅក្នុងក្របខណ្ឌបាល់ទាត់ជាតិអាមេរិក NFL (៦,៤៧ពាន់លានដុល្លារ) និងបាល់អោប NBA (៥,០២ ពាន់លានដុល្លារ)៕