ads
Chelsea ទិញខ្សែប្រយុទ្ធ Liam Delap ទាន់ពេលប្រកួត Club World Cup
05-June-2025

Chelsea បានចុះហត្ថលេខាតម្លៃ ៤០ លានដុល្លាទិញខ្សែប្រយុទ្ធ Liam Delap ពី Ipswich ដែលត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌឆេមពានស៊ីប ទាន់ពេលប្រកួតពានរង្វាន់ក្លឹប Club World Cup ដែលនឹងប្រព្រឹត្រទៅនៅសប្តាហ៍ក្រោយ ក្នុងទឹកដីអាមេរិក។ Chelsea បានប្រើប្រាស់ ការបើកទីផ្សារដោះដូរទីផ្សារពិសេសរបស់ UEFA ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ដើម្បីទិញខ្សែប្រយុទ្ធកណ្តាលបន្ថែម ជាមួយនឹងកីឡាករវ័យ២២ឆ្នាំបានកំណត់ដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធជម្រើសដំបូង Nicolas Jackson ។

Liam Delap បានចុះហត្ថលេខាជាមួយក្លឹបChelsea លើកិច្ចសន្យារយៈពេល៦ឆ្នាំដែលអាចឲ្យគាត់បន្តនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០៣១។ Delap ស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងលីក ដែលតំណាងឱ្យ១/៣នៃចំនួនសរុបនៃការប្រកួតកំពូលរបស់ Ipswich កាលពីរដូវកាលមុន ហើយបានចូលរួមជាមួយក្រុមតោខៀវ Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League និងបានឈ្នះពានរង្វាន់ Conference League កម្រិតទីបីក្រោមការដឹកនាំរបស់លោក Enzo Maresca ។


បន្ទាប់ពីចុះហត្ថលេខា Delap បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា ខ្ញុំយល់ពីស្ថានភាពរបស់ក្លឹបនេះ ហើយអាចមើលឃើញពីគន្លងដែលវាស្ថិតនៅជាមួយកីឡាករទាំងនេះ និងគ្រូបង្វឹក។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំក្នុងការអភិវឌ្ឍន៍ ហើយខ្ញុំសង្ឃឹមថានឹងសម្រេចបាននូវអ្វីដែលអស្ចារ្យនៅទីនេះ និងជួយក្លឹបឱ្យឈ្នះពានរង្វាន់បន្ថែមទៀត៕

ads