ads
Neymar ប្រើដៃព្រះ Maradona ត្រូវ​អាជ្ញាកណ្តាលបណ្តេញ​ចេញ
02-June-2025

Neymar ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេបានប្រើដៃទះបាល់បញ្ចូលទីដោយចេតនា តាមរបៀប អតីតកីឡាករ Diego Maradona ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះបានត្រលប់មកក្លឹប កុមារភាព Santos របស់រូបគេវិញ បន្ទាប់ពីសុបិន្តអាក្រក់ជាមួយក្លឹបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រកួត Neymar លោត​ទៅ​មុខ ​និងបានយកដៃរុញបាល់បញ្ចូល​សំណាញ់​ពី​ចម្ងាយ។ ទោះជាយ៉ាងណាក្តីអាជ្ញាកណ្តាល​បាន​មើល​ឃើញ​យ៉ាង​ច្បាស់ ហើយបាន​ផ្តល់​កាត​ក្រហម និង​លឿង​ទីពីរ​ដល់​តារា​ឆ្នើម​រូប​នោះ។

ជាមួយនឹង Santos មានកីឡាករតែ ១០ នាក់ក្រុមភ្ញៀវ Botafogo ស៊ុតបញ្ចូលទីបានមួយគ្រាប់យកជ័យជម្នះត្រឹមតែដប់នាទីក្រោយមក។ ការបរាជ័យនេះធ្វេីឲ្យក្រុម Santos ធ្លាក់មកលេខរៀងទី ១៨ ក្នុងតារាងក្នុងតំបន់កាត់ចោលបន្ទាប់ពីលេងបាន ១១ ប្រកួត។ វាអាចបង្ហាញថាជាការបង្ហាញខ្លួនចុងក្រោយរបស់ Neymar សម្រាប់ក្លិប ខណៈដែលកិច្ចសន្យារយៈពេលខ្លីរបស់រូបគេនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ ជុំវិញនឹងបញ្ហានេះ រូបគេត្រូវបានព្យួរសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយ Fortaleza ហើយការប្រកួតបន្ទាប់ពីទល់នឹង Palmeiras គឺនៅថ្ងៃទី ១២ខែកក្កដា។ គួររំឭកថាអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោក ១៩៨៦ គឺដោយសារបាតដៃព្រះរបស់Maradona ក្នុងពេលប្រកួតជាមួយក្រុមជម្រីសជាតិអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យរបស់គាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រឈ្នះម៉ិកស៊ិក២-១៕

 

 

ads