ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មេសា-២០២៦
(English) ប្រធានសហព័ន្ធបាល់ទាត់កុងហ្គោរត់គេចខ្លួន

(English) ប្រធាន​បាល់ទាត់​កុងហ្គោ​រត់គេចខ្លួន​បន្ទាប់ពី​ត្រូវ​បានតុលាការ ​កាត់ទោស​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ប្រាក់ FIFA ចំនួនជាង១លាន​ដុល្លារ។ លោក Blaise Mayolas ថ្មីៗនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមជាមួយប្រពន្ធ និងកូនប្រុសរបស់គាត់ បន្ទាប់ពីបានកិបកេងប្រាក់ដែលផ្តល់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ តុលាការព្រហ្មទណ្ឌ Brazzaville ក៏បានរកឃើញផងដែរថា លោក Wantete Badji អគ្គលេខាធិការ FECOFOOT និងលោក Raoul Kanda ជាអ្នកគិតលុយ មានទោសពីបទលាងលុយកខ្វក់ ក្លែងបន្លំ ប្រើប្រាស់ឯកសារក្លែងក្លាយ និងកិបកេងប្រាក់ នៅថ្ងៃទី១០ ខែមីនា។ ការកាត់ក្តីព្រហ្មទណ្ឌបានអះអាងថា ប្រាក់ចំនួន ១,១ លានដុល្លារត្រូវបានកិបកេង ដោយភាគច្រើននៃប្រាក់នោះត្រូវបានបម្រុងទុកសម្រាប់មជ្ឈមណ្ឌលហ្វឹកហាត់ និងបាល់ទាត់នារី ក៏ដូចជាការសង្គ្រោះជំងឺកូវីដ-១៩។

អាជ្ញាធរកុងហ្គោបានបញ្ជាក់ថា ដីកាចាប់ខ្លួនអន្តរជាតិត្រូវបានស្នើសុំតាមរយៈប៉ូលីសអន្តរជាតិ បន្ទាប់ពីលោក Jean-Guy Blaise Mayolas និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនចេញពីប្រទេសមុនពេលការកាត់ក្តីរបស់ពួកគេ។ យោងតាម ​​Soka25east លោក Mayolas ភរិយា និងកូនប្រុសរបស់គាត់បានភៀសខ្លួនចេញពីរដ្ឋធានីនៃប្រទេសនេះកាលពីប៉ុន្មានសប្តាហ៍មុនពេលចាប់ផ្តើមការស៊ើបអង្កេត ខណៈដែលពួកគេសង្ស័យថាប្រទេសនេះនឹងប្រកាសថាពួកគេមានទោស។ របាយការណ៍ខ្លះបានផ្សាយថា ប្រធានFECOFOOT កំពុងលាក់ខ្លួននៅក្នុងប្រទេសកាមេរូន ឬសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែទីតាំងបច្ចុប្បន្នរបស់គាត់នៅមិនទាន់ដឹងនៅឡើយ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មេសា-២០២៦
(English) លោក Sir Jim Ratcliffe គ្រោងប្រមូលលុយជាង ១០០ លានដុល្លារដើម្បីពង្រឹងក្លិប

(English) លោក Sir Jim Ratcliffe កំពុងរៀបចំការផ្លាស់ប្តូរក្រុមដ៏ធំមួយនៅក្នុងក្លិប Manchester United ដោយកំណត់គោលដៅលក់កីឡាករមួយចំនួនដើម្បីប្រមូលប្រាក់ឲ្យបានជាង ១៣២ លានដុល្លារ នៅរដូវក្តៅនេះ ដើម្បីពង្រឹងក្លិបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun។

ប្រភពខាងលើដដែលបានឲ្យដឹងថា កីឡាករចំនួន ៨ នាក់ នឹងត្រូវលក់ចេញ ខណៈដែលក្លិបកំពុងរៀបចំរចនាសម្ព័ន្ធក្រុម និងហិរញ្ញវត្ថុឡើងវិញមុនរដូវកាលថ្មី។ ក្នុងចំណោមកីឡាករទាំង៨នោះក៏មានកីឡាករ Marcus Rashford, Rasmus Hojlund, Andre Onana, Joshua Zirkzee និង Manuel Ugarte ផងដែរ។ ទន្ទឹមនឹងនេះ Casemiro, Jadon Sancho និង Tyrell Malacia អាចនឹងចាកចេញក្នុងនាមជាភ្នាក់ងារសេរី ដែលជួយសម្រួលដល់ការចំណាយប្រាក់ឈ្នួល។ ត្រូវបានគេរាយការណ៍ថា United ក៏កំពុងស្វែងរកការបន្ថែមខ្សែបម្រើថ្មីជាផ្នែកមួយនៃការកសាងឡើងវិញរបស់ពួកគេផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មេសា-២០២៦
(English) Oscar ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ

(English) អតីតខ្សែបម្រើក្រុម Chelsea កីឡាករ Oscar បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់រយៈពេលប្រាំខែ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារបញ្ហាបេះដូង។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបប្រេស៊ីល Sao Paulo ចេញផ្សាយដោយ AP នាថ្ងៃច័ន្ទទី០៦ ខែមេសា ឆ្នាំ២០២៦។ Sao Paulo បាននិយាយថា៖ Oscar អាយុ ៣៤ ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យារបស់គេជាមួយក្រុមនៅសប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះត្រូវបានកំណត់ឱ្យដំណើរការរហូតដល់ចុងឆ្នាំ២០២៧។

Oscar មិនបានលេងឱ្យក្លិប Sao Paulo ចាប់តាំងពីជួបប្រទះនឹងជំងឺ vasovagal syncope ដែលជាមូលហេតុនៃការដួលសន្លប់បន្ទាប់ពីការធ្លាក់ចុះភ្លាមៗនៃសម្ពាធឈាម ឬសង្វាក់បេះដូងកាលពីខែវិច្ឆិកា ដែលត្រូវការការវះកាត់។ គេបានដួលសន្លប់ក្នុងអំឡុងពេលធ្វើតេស្តមុនរដូវកាល ហើយត្រូវបានគេរាយការណ៍ថាបានសន្លប់ប្រហែលពីរនាទី។ ao Paulo បាននិយាយនៅពេលនោះថា៖ គេបានបង្ហាញពីផលវិបាកជាមួយនឹងការផ្លាស់ប្តូរបេះដូង។

Oscar បានត្រលប់ទៅក្លិបកុមារភាពរបស់គាត់វិញក្នុងការផ្ទេរដោយឥតគិតថ្លៃនៅចុងឆ្នាំ២០២៤ បន្ទាប់ពីចំណាយពេលយ៉ាងយូរនៅប្រទេសចិន។ Oscar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា ខ្ញុំចង់ធ្វើបានច្រើនជាងនេះសម្រាប់ក្លិប Sao Paulo ខ្ញុំចង់លេងច្រើនជាងនេះ។ ខ្ញុំគិតថាខ្ញុំមានសមត្ថភាពលេងបាល់ទាត់ បានច្រើនជាងនេះ ប៉ុន្តែជាអកុសល រឿងនេះបានកើតឡើង។ ឥឡូវនេះខ្ញុំនឹងចូលនិវត្តន៍ ហើយបន្តគាំទ្រក្រុមសៅប៉ូឡូ បន្តជីវិតរបស់ខ្ញុំជាអ្នកគាំទ្រ។

Oscar បានឈ្នះពានរង្វាន់ Europa League មួយ និងពានរង្វាន់ Premier League ចំនួនពីរជាមួយ Chelsea ដែលគេបានចូលរួមនៅឆ្នាំ ២០១២។ គេបានផ្លាស់ទៅ Shanghai នៅពាក់កណ្តាលរដូវកាល ២០១៦-១៧ របស់ Chelsea ក្នុងតម្លៃផ្ទេរដែលត្រូវបានគេរាយការណ៍ថាមានចំនួន ៧៣ លានដុល្លារ។ គាត់បានឈ្នះពានរង្វាន់ Super League ចំនួនបីនៅប្រទេសចិន ហើយបានក្លាយជាកីឡាករដែលអ្នកគាំទ្រចូលចិត្តនៅអាស៊ី៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-មេសា-២០២៦
(English) សំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត

(English) FIFA បានដំឡើងតម្លៃសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក World Cup រហូតដល់ ១០,៩៩០ ដុល្លារ ក្នុងអំឡុងពេលនៃការបើកការលក់ឡើងវិញកាលពីថ្ងៃពុធ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ Play off រកឃើញ ៤៨ ក្រុមសម្រាប់ការប្រកួតឆ្នាំនេះ។ កាលពីបើកលក់ដំបូង បន្ទាប់ពីការចាប់ឆ្នោតការប្រកួតក្នុងខែធ្នូ តម្លៃសំបុត្រវគ្គផ្តាច់ព្រ័តគឺត្រឹមតែ ៨,៦៨០ ដុល្លារ។ សំបុត្រប្រភេទទី ២ របស់ FIFA សម្រាប់ការប្រកួតថ្ងៃទី ១៩ ខែកក្កដានៅកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey មានតម្លៃ ៧,៣៨០ ដុល្លារ កើនឡើងពី ៥,៥៧៥ ដុល្លារ និងប្រភេទទី ៣ មានតម្លៃ ៥,៧៨៥ ដុល្លារ កើនឡើង ៤,១៨៥ ដុល្លារ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពុងប្រើប្រាស់ការកំណត់តម្លៃថាមវន្តសម្រាប់ការប្រកួត ដែលនឹងត្រូវលេងនៅក្នុងទីក្រុងចំនួន ១១ របស់សហរដ្ឋអាមេរិក បូករួមទាំងទីក្រុងចំនួន ៣ នៅម៉ិកស៊ិក និងទីក្រុងចំនួន ២ នៅកាណាដា។ មានតែកៅអីដែលមានតម្លៃខ្ពស់បំផុត ២៧៣៥ដុល្លារប៉ុណ្ណោះ មានដាក់លក់នៅពេលល្ងាចសម្រាប់ការប្រកួតបើកឆាករបស់ក្រុមអាមេរិកនៅថ្ងៃទី១២ ខែមិថុនា ទល់នឹងក្រុមប៉ារ៉ាហ្គាយ នៅឯកីឡដ្ឋាន SoFi ក្នុងទីក្រុង Inglewood រដ្ឋកាលីហ្វ័រញ៉ា ហើយតម្លៃមិនមានការផ្លាស់ប្តូរពីខែធ្នូទេ។ មិនមានសំបុត្រណាមួយត្រូវបានចុះបញ្ជីសម្រាប់ការប្រកួតរបស់ក្រុមអាមេរិកនៅថ្ងៃទី១៩ខែមិថុនា ទល់នឹងក្រុមអូស្ត្រាលី នៅ Seattle ឬការប្រកួតរបស់ពួកគេនៅថ្ងៃទី២៥ខែមិថុនា ទល់នឹងក្រុមទួរគី នៅ Inglewood នោះទេ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-មេសា-២០២៦
(English) Gennaro Gattuso នឹងចាកចេញពីតំណែង ខណៈដែលរដ្ឋមន្ត្រីកីឡាបន្ទោសកីឡាករបរទេស

(English) លោក Gennaro Gattuso នឹងចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមអ៊ីតាលី។ នេះបើយោងតាមលោក Fabrizio Romano អ្នកកាសែតអ៊ីតាលី ប្រាប់គេហទំព័រ Tribuna ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីក្រុមរបស់លោក ប្រកួតចាញ់បូស្ន៊ីដោយលទ្ធផល ៤-១ កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី គ្មានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។ Gennaro Gattuso បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ក្នុងខែមិថុនា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ គាត់បានដឹកនាំការប្រកួតចំនួន៨ លើក (ឈ្នះ៦ ចាញ់ ២)។ នេះគឺជាការបរាជ័យលើកទីបីជាប់ៗគ្នាដែលអ៊ីតាលីមិនអាចឡើងទៅលេងពានរង្វាន់បាល់ទាត់ពិភពលោកបាន។

ជាមួយនឹងការគ្មានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនេះដែរ រដ្ឋមន្ត្រីកីឡា លោក Andrea Abodi  បានស្តីបន្ទោសទៅលើកីឡាករបរទេសច្រើនពេកនៅ ក្របខណ្ឌ Serie A ដែលប៉ះពាល់ដល់ក្រុមជម្រើសជាតិ។ លោកបាននិយាយថា៖ វត្តមានកីឡាករបរទេសច្រើនពេក វាប៉ះពាល់ដល់ការអភិវឌ្ឍកីឡាករក្នុងស្រុក។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីទិសដៅនាពេលអនាគតថាតើការកាត់បន្ថយកីឡាករបរទេសដើម្បីផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកកាន់តែច្រើនជាដំណោះស្រាយដែរឬទេ?។

លោក Abodi ក៏បានថ្លែងថា៖ «នេះជាអ្វីដែលយើងកំពុងព្យាយាម។ យើងត្រូវតែផ្លាស់ប្តូរគំរូនេះ ដែលវាមិនត្រឹមតែជាការរារាំងយើងពីការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ World Cup ជាលើកទីបីជាប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរាជ័យក្នុងការអនុញ្ញាតឱ្យទេពកោសល្យបាល់ទាត់អ៊ីតាលី ជាពិសេសទេពកោសល្យវ័យក្មេង អភិវឌ្ឍផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-មេសា-២០២៦
(English) បារាំងឆកយកតំណែងអេស្ប៉ាញក្នុងតារាង FIFA

(English) ក្រុមជម្រើសជាតិបារាំង បានឆកយកតំណែងពី អេស្ប៉ាញ ឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨។ អេស្ប៉ាញបានកាន់កាប់ចំណាត់ថ្នាក់កំពូលចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែកំពុងទទួលបានលទ្ធផលស្មើដោយគ្មានគ្រាប់បាល់នៅថ្ងៃអង្គារទល់នឹងអេហ្ស៊ីប។

ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពចំនួន ២ កាលពីខែមុនទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី បានធ្វើឱ្យពួកគេឡើងពីរចំណាត់ថ្នាក់។ អេស្ប៉ាញ បានធ្លាក់ចុះមកលេខ ២ វិញ ខណៈដែលក្រុមការពារតំណែងជើងឯក FIFA World Cup អាហ្សង់ទីន បានធ្លាក់ចុះមួយចំណាត់ថ្នាក់មកលេខ ៣ ក្នុងតារាង។ អង់គ្លេសរក្សាបានចំណាត់ថ្នាក់លេខ៤ ហើយព័រទុយហ្គាល់ឡើងមួយចំណាត់ថ្នាក់ ដើម្បីបិទកំពូលទាំងប្រាំ។ ប្រេស៊ីលបានធ្លាក់ចុះមួយចំណាត់ថ្នាក់មកលេខ៦ដោយហូឡង់ ម៉ារ៉ុក បែលហ្ស៊ិក និងអាល្លឺម៉ង់ស្ថិតនៅលំដាប់កំពូលទាំង១០។

ចំពោះប្រទេសម្ចាស់ផ្ទះរួមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្តៅនេះ ម៉ិកស៊ិកបានឡើងមួយចំណាត់ថ្នាក់មកលេខ១៥ដោយប្តូរចំណាត់ថ្នាក់ជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកនៅលេខ ១៦។ កាណាដាស្ថិតនៅលំដាប់ទី៣០។ ក្នុងចំណោមក្រុមទាំង៤៨ ដែលត្រៀមប្រកួតប្រជែងនៅរដូវក្តៅនេះនៅអាមេរិកខាងជើង មានក្រុមចំនួន ៣៧ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង៥០។ មានតែក្រុមបីក្នុងចំណោមក្រុមកំពូលទាំង ៣០ ប៉ុណ្ណោះដែលនឹងខកខានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៖ លេខ ១២អ៊ីតាលី លេខ ២០ ដាណឺម៉ាក និងលេខ ២៦ នីហ្សេរីយ៉ា៕

ប្រភព៖ Reuters

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-មេសា-២០២៦
(English) Chelsea ប្រកាសពីការខាតបង់ ៣៥០ លានដុល្លារ

(English) Chelsea បានប្រកាសថា៖ ក្លិបបានខាតបង់មុនបង់ពន្ធចំនួន ៣៥០ លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ខ្លួន ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងយុគសម័យ Premier League ទោះបីជាប្រាក់ចំណូលកើនឡើងក៏ដោយ។ Chelsea ដែលម្ចាស់ក្លិបមកពីភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក បានសន្មតថាការខាតបង់មួយផ្នែកគឺដោយសារតែ ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ ក្នុងឆ្នាំ ២០២៤-២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការខាតបង់មុនបង់ពន្ធខ្ពស់បំផុតដែលបានកត់ត្រាពីមុននៅក្នុង Premier League គឺ Manchester City ដែលបានខាតបង់ចំនួន២៦៣ លានដុល្លារ សម្រាប់រដូវកាល ២០១០-១១។ នេះបើយោងតាមរបាយការណ៍របស់ British Press Association។

Chelsea បាននិយាយថា៖ ប្រាក់ចំណូលសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គឺ ៦៥០ លានដុល្លារដែលជាកំណត់ត្រាខ្ពស់បំផុតទីពីរសម្រាប់ក្លិបនៅទីក្រុងឡុងដ៍។ នោះរួមបញ្ចូលទាំងប្រាក់មួយចំនួនដែលរកបានពីការឈ្នះពានរង្វាន់នៅ Club World Cupផងដែរ។ ជាមួយគ្នានេះផងដែរ ក្លិប Chelsea បានបង់ប្រាក់ចំនួន ៤៦០ លានដុល្លារដល់ភ្នាក់ងារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កើនឡើង ១៣% ធៀបនឹងរយៈពេល ១២ ខែមុន។

វាគ្របដណ្តប់លើការទូទាត់ដែលធ្វើឡើងដោយក្លឹបទៅកាន់ភ្នាក់ងារដែលបានចុះបញ្ជីជាមួយសមាគមបាល់ទាត់ដែលពាក់ព័ន្ធនឹងកីឡាករ គ្រូបង្វឹក ឬក្លឹប រួមទាំងការផ្ទេរ និងកិច្ចសន្យា រវាងខែកុម្ភៈ ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦៕

ប្រភព​៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-មេសា-២០២៦
(English) ក្រុមជើងឯកបួនសម័យកាល គ្មានកៅអីប្រកួតWorld Cup ២០២៦

(English) ក្រុមជើងឯកបាល់ទាត់ពិភពលោកបួនសម័យកាលអ៊ីតាលីបានបរាជ័យជាថ្មីម្តងទៀត ដោយគ្មានកៅអីឡើងទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និង ម៉ិកស៊ិក។ វាគឺជាកាបាត់បងឱកាសលើកទីបីជាប់ៗគ្នារបស់ក្រុមអសុរី បន្ទាប់ពីប្រកួតចាញ់ក្រុមបូស្ន៊ី កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពី។ យោងតាមកំណត់ត្រា គ្មានក្រុមជើងឯកមុនៗណាមួយខកខានការប្រកួតបីលើកជាប់ៗគ្នានោះទេ បន្ទាប់ពីពួកគេក៏បានបរាជ័យក្នុងការទៅដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ និងកាតាឆ្នាំ ២០២២។

ការធ្លាក់ចេញចុងក្រោយបង្អស់របស់អ៊ីតាលីមានន័យថា ក្រុមជើងឯកឆ្នាំ ១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១៦ ឆ្នាំដោយមិនបានប្រកួតណាមួយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនោះទេ។ ការតស៊ូរបស់អ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup គឺមានតាំងពីឆ្នាំ ២០១០ និង ២០១៤ ដោយមិនបានឡើងពីពូលរបស់ខ្លួនទាំងពីរលើក។ ទោះបីជាក្រុមរបស់គេបានឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០២១ ក៏ដោយ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រវគ្គ Playoff កាលពីរាត្រីថ្ងៃពុធកក្រៅពីបូស្ន៊ី ក្រុមស៊ុយអែត តួកគី និងសាធារណរដ្ឋឆែក បានឡើងទៅវគ្គបន្ត។ ស៊ុយអែត បានយកឈ្នះប៉ូឡូញ ៣-២; តួកគី បានយកឈ្នះកូសូវ៉ូ ១-០; ហើយសាធារណរដ្ឋឆែក បានយកឈ្នះដាណឺម៉ាក ក្នុងការទាត់បាល់ប៉េណាល់ទី៕

ប្រភព៖ BBC

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-មិនា-២០២៦
(English) សល់៧២ថ្ងៃទៀតដល់ World Cup តែគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្គាណា បណ្តេញចេញពីតួនាទី ក៏ព្រោះរឿងមួយនេះ…!

(English) សមាគមបាល់ទាត់ហ្គាណា GFA បានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹក លោក Otto Addo នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្របពេលសល់ ៧១ ថ្ងៃទៀត មុនពេល World Cup ចាប់ផ្តើម។ មែនទែនទៅ ការសម្រេចចិត្តរបស់ GFA ភ្លាមៗបែបនេះ បន្ទាប់ពីលោក Otto Addo ដឹកនាំក្រុមចាញ់ អាល្លឺម៉ង់ ២-១ ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Stuttgart។ ហើយប៉ុន្មានថ្ងៃមុននេះ ក្រុមក៏ចាញ់ អូទ្រីស ៥-១ ផងដែរ ដែលធ្វើឱ្យលទ្ធផលបែបនេះបានបង្កើនសម្ពាធលើក្រុមគ្រូបង្វឹក។

លោក Otto Addo ត្រូវបានតែងតាំងនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ លោកមិនអាចជួយហ្គាណាឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៥ បានទេ ទោះបីជាមានក្រុមដែលរួមមានកីឡាករមក Premier League ជាច្រើននាក់ដូចជា Antoine Semenyo និង Mohammed Kudus ក៏ដោយ។ ក្នុងអំឡុងពេលដែលលោក Addo ដឹកនាំក្រុម លោកបានដឹកនាំការប្រកួតសរុបចំនួន ២២ លើក ដោយឈ្នះ ៨ លើក និងចាញ់ ៩ លើក។

ក្រុមហ្គាណាបានឡើងទៅលេងព្រឹត្តិការណ៍ World Cup ជាលើកទី ៥ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងការប្រកួតនាពេលខាងមុខ ពួកគេស្ថិតនៅក្នុងពូល L រួមជាមួយក្រុមក្រូអាស៊ី អង់គ្លេស និងប៉ាណាម៉ា។ ការផ្លាស់ប្តូរគ្រូបង្វឹកដែលខិតជិតដល់ការប្រកួតដ៏សំខាន់មួយនេះបានបង្កបញ្ហាប្រឈមដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិហ្គាណា ក្នុងការរៀបចំរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦៕

ប្រភព៖ znews