(English) Lampard បង្កើតកំណត់ត្រាថ្មីសម្រាប់ក្លិប Coventry
២១-មេសា-២០២៦

(English) បន្ថែមពីការដឹកនាំក្រុម Coventry ឡើងមកកាន់ក្របខណ្ឌ English Premier League លោក Frank Lampard បានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លិបដោយមានពិន្ទុស៊ុតបញ្ចូលទីជាមធ្យមខ្ពស់បំផុតក្នុងមួយប្រកួតគ្រប់ប្រកួតទាំងអស់។ Lampard មានពិន្ទុជាមធ្យម ១,៨៤ក្នុងមួយប្រកួតក្នុងការប្រកួតសរុបចំនួន ៧៩ លើក។បុរសជនជាតិអង់គ្លេសរូបនេះបានវ៉ាដាច់កំណត់ត្រាមុនដែលកាន់កាប់ដោយគ្រូបង្វឹក Mark Robins ដែលមានពិន្ទុជាមធ្យម ១,៧៩ ពិន្ទុក្នុងមួយប្រកួតក្នុងអំឡុងឆ្នាំ ២០១២-២០១៣។

គួរឱ្យកត់សម្គាល់ថា៖ កំណត់ត្រានេះគិតតែគ្រូបង្វឹករូបណាដែលទទួលបន្ទុកដឹកនាំយ៉ាងហោចណាស់ ៣០ ប្រកួតសម្រាប់ក្រុម Coventry City ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគ្រូបង្វឹកដែលមានពិន្ទុជាមធ្យមខ្ពស់បំផុត៥រូបៈ

១- Frank Lampard (អង់គ្លេស)ពិន្ទុជាមធ្យមក្នុងមួយប្រកួតគឺ ១,៨៤ ដឹកនាំពីឆ្នាំ ២០២៤-២៦ចំនួន ៧៩ ប្រកួត។

២-លោក Mark Robins (អង់គ្លេស)ពិន្ទុជាមធ្យមក្នុងមួយប្រកួតគឺ ១,៧៩ ដឹកនាំពីឆ្នាំ២០១២-១៣ បានចំនួន៣៣ ប្រកួត។

៣- លោក George Curtis (អង់គ្លេស) )ពិន្ទុជាមធ្យមក្នុងមួយប្រកួតគឺ ១,៦៣ដឹកនាំពីឆ្នាំ១៩៨៦-៨៧ចំនួន ៤៨ ប្រកួត។

៤- លោក Roland Nilsson (ស៊ុយអែត) )ពិន្ទុជាមធ្យមក្នុងមួយប្រកួតគឺ ១,៥១ ដឹកនាំពីឆ្នាំ ២០០១-០២ចំនួន ៤៣ ប្រកួត។

៥- លោក Mark Robins (អង់គ្លេស), )ពិន្ទុជាមធ្យមក្នុងមួយប្រកួតគឺ ១,៤៧ ដឹកនាំពីឆ្នាំ ២០១៧-២៤ចំនួន៣៨៧ប្រកួត៕