(English) ក្រុមជើងឯកបួនសម័យកាល គ្មានកៅអីប្រកួតWorld Cup ២០២៦
០១-មេសា-២០២៦

(English) ក្រុមជើងឯកបាល់ទាត់ពិភពលោកបួនសម័យកាលអ៊ីតាលីបានបរាជ័យជាថ្មីម្តងទៀត ដោយគ្មានកៅអីឡើងទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និង ម៉ិកស៊ិក។ វាគឺជាកាបាត់បងឱកាសលើកទីបីជាប់ៗគ្នារបស់ក្រុមអសុរី បន្ទាប់ពីប្រកួតចាញ់ក្រុមបូស្ន៊ី កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពី។ យោងតាមកំណត់ត្រា គ្មានក្រុមជើងឯកមុនៗណាមួយខកខានការប្រកួតបីលើកជាប់ៗគ្នានោះទេ បន្ទាប់ពីពួកគេក៏បានបរាជ័យក្នុងការទៅដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ និងកាតាឆ្នាំ ២០២២។

ការធ្លាក់ចេញចុងក្រោយបង្អស់របស់អ៊ីតាលីមានន័យថា ក្រុមជើងឯកឆ្នាំ ១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១៦ ឆ្នាំដោយមិនបានប្រកួតណាមួយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនោះទេ។ ការតស៊ូរបស់អ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup គឺមានតាំងពីឆ្នាំ ២០១០ និង ២០១៤ ដោយមិនបានឡើងពីពូលរបស់ខ្លួនទាំងពីរលើក។ ទោះបីជាក្រុមរបស់គេបានឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០២១ ក៏ដោយ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រវគ្គ Playoff កាលពីរាត្រីថ្ងៃពុធកក្រៅពីបូស្ន៊ី ក្រុមស៊ុយអែត តួកគី និងសាធារណរដ្ឋឆែក បានឡើងទៅវគ្គបន្ត។ ស៊ុយអែត បានយកឈ្នះប៉ូឡូញ ៣-២; តួកគី បានយកឈ្នះកូសូវ៉ូ ១-០; ហើយសាធារណរដ្ឋឆែក បានយកឈ្នះដាណឺម៉ាក ក្នុងការទាត់បាល់ប៉េណាល់ទី៕

ប្រភព៖ BBC